ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ លើច្បាប់ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKFTA) បន្ទាប់ពីត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា អនុម័តរួច។

ការប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ជាការត្រួសត្រាយផ្លូវឱ្យកម្ពុជា និងកូរ៉េខាងត្បូង អនុវត្តឱ្យបានពេញលេញនូវពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងត្រូវបានពិភាក្សា និងព្រាងដោយក្រុមការងារជំនាញរបស់ប្រទេសទាំងពីរនៅឆ្នាំ២០២១ និងបានចុះហត្ថលេខាជាផ្លូវការដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ YEO Han-Koo តាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញ បង្កើនផលិតផលក្នុងស្រុកសរុប បង្កើនឱកាសការងារ និងជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងពីរដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ដោយការពង្រីកទីផ្សារសេរីភាវូបនីយកម្មពាណិជ្ជកម្មបន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។
កិច្ចព្រមព្រៀងនេះនឹងជំរុញបន្ថែមទៀតនូវការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ ដូចជាសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម។
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន កន្លងមកបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងជាកម្លាំងចលករដ៏សំខាន់ ក្នុងការពង្រីកទីផ្សារផលិតផលកម្ពុជា ជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ កម្ពុជាក៏មានពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងជាមួយដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យនៃ RCEP ផងដែរ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងដៃគូ RCEP បានចូលជាធរមានហើយ និងជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក៏បានចូលជាធរមានសម្រាប់ប្រទេសកូរ៉េខាងត្បូងហើយ កាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ដូច្នេះកម្ពុជាបច្ចុប្បន្ន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងសាធារណរដ្ឋកូរ៉េ ហើយក៏មានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)រវាងប្រទេសទាំងពីរផងដែរ។
បើតាមក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀង CKFTA និងកិច្ចព្រមព្រៀង RCEP កម្ពុជានឹងលើកលែងពន្ធប្រមាណ ៩៣,៨ភាគរយនៃផលិតផលនាំចូលពីកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងនឹងលើកលែងពន្ធប្រមាណ ៩៥,៦ភាគរយលើផលិផលរបស់កម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content