ក្រុមហ៊ុនធំៗរបស់អាល្លឺម៉ង់បន្តកាត់បន្ថយបុគ្គលិកជាច្រើននាក់ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការប្រកួតប្រជែងខ្លាំងក្លា

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍័ថា ការធ្លាក់ចុះធ្ងន់ធ្ងរនៃសេដ្ឋកិច្ចបានបង្កឲ្យក្រុមហ៊ុនធំៗជាច្រើន ដូចជា Bosch Volkswagen និង Thyssenkrupp កាត់បន្ថយការងាររាប់ម៉ឺននាក់ជាបន្តបន្ទាប់។

ថ្មីៗនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Bosch  បានប្រកាសថា ខ្លួនគ្រោងនឹងកាត់បន្ថយការងារប្រហែល ៨ ២៥០ កន្លែងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ក្នុងនាមជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ដល់ក្រុមហ៊ុនផលិតរថយន្តជុំវិញពិភពលោក Bosch បានជួបបញ្ហាដូចទៅនឹងក្រុមហ៊ុនអាល្លឺម៉ង់ផ្សេងទៀតដូចជា តម្រូវការធ្លាក់ចុះ ការចំណាយខ្ពស់ និងការប្រកួតប្រជែងកាន់តែខ្លាំង។ នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាក និងការផ្លាស់ប្តូរដែលកំពុងបន្តនៅក្នុងឧស្សាហកម្មរថយន្ត វាជារឿងសំខាន់សម្រាប់ពួកគេក្នុងការរក្សាការប្រកួតប្រជែងនៅក្រោមលក្ខខណ្ឌដ៏លំបាកទាំងនេះ។  នេះមានន័យថា Bosch អាចទំនងជារៀបចំរចនាសម្ព័ន្ធឡើងវិញ វិធានការកាត់បន្ថយការចំណាយ ការកាត់បន្ថយការងារ ការផ្តោតជាយុទ្ធសាស្ត្រលើការច្នៃប្រឌិត និងការផ្តោតលើអនាគតទីផ្សារ។

គួរឲ្យបញ្ជាក់ដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា Bosch ដែលមានអាយុ ១៣០ ឆ្នាំមួយនេះក៏មានការបង្កើតទំនិញប្រើប្រាស់ជាច្រើនផ្សេងទៀតក្រៅពីគ្រឿងបន្លាសរថយន្ត ដូចជា ទូទឹកកក ម៉ាស៊ីនកាហ្វេ និងគ្រឿងម៉ាស៊ីនសម្រាប់ចែកចាយទៅក្រុមហ៊ុនផ្សេងៗទៀត។ កាលពីដើមឆ្នាំ២០២៤នេះ ក្រុមហ៊ុន Bosch បានប្រកាសពីគម្រោងកាត់បន្ថយការងារយ៉ាងហោចណាស់ ៥ ០០០ កន្លែងនៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែក្រុមហ៊ុនជួបការលំបាកផ្នែកហិរញ្ញវត្ថុដែលធ្វើឲ្យកាត់បន្ថយការងារបន្ថែមទៀតនៅជុំវិញពិភពលោក។

ការប្រកាសពីការកាត់បន្ថយការងាររបស់ Bosch គឺជាដំណឹងអាក្រក់មួយទៀតសម្រាប់អាល្លឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប ខណៈដែលប្រទេសមួយនេះកំពុងជួបប្រទះនឹងភាពរង្គោះរង្គើរសេដ្ឋកិច្ចឥតឈប់ឈរ។ នេះមានន័យថា ក្រុមហ៊ុនផលិតជាច្រើនរបស់អាល្លឺម៉ង់កំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយចិន តម្លៃពលកម្មថ្លៃ ពន្ធខ្ពស់ និងតម្លៃថាមពលថ្លៃ។ ប្រសិនបើសម្ពាធសេដ្ឋកិច្ចបន្តកើនឡើង Bosch អាចនឹងកាត់បន្ថយការងារដល់ខ្ទង់ ១ ម៉ឹននាក់។

កាលពីសប្តាហ៍មុន កម្មកររាប់ម៉ឺននាក់នៅក្រុមហ៊ុន Volkswagen ដែលជាក្រុមហ៊ុនផលិតដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់បានចូលរួមក្នុងកូដកម្មនៅរោងចក្រនានាទូទាំងប្រទេស។ សកម្មភាពកើតឡើងដោយសារក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់អាល្លឺម៉ង់ Volkswagen ប្រកាសពីការបញ្ឈប់បុគ្គលិករាប់ម៉ឺននាក់ និងការបិទរោងចក្រនៅក្នុងប្រទេសអាល្លឺម៉ង់។ កាលពីខែមុន ក្រុមហ៊ុនផលិតដែកដ៏ធំបំផុតរបស់អាល្លឺម៉ង់ Thyssenkrupp បានប្រកាសពីផែនការកាត់បន្ថយការងារចំនួន ១ ១០០០ នាក់នៅត្រឹមឆ្នាំ២០៣០ ដែលស្មើនឹងប្រហែល ៤០ ភាគរយនៃកម្លាំងការងារសរុបរបស់ខ្លួន។

ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ក្នុង​​អាល្លឺម៉ង់​កាន់តែអាក្រក់ៗទៅ ខណៈដែលមានការអំពាវនាវឲ្យសមាជិកសភារៀបចំយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ដើម្បីជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីការបញ្ឈប់ការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ ការបញ្ឈប់ការងារបង្កឲ្យមានភាពមិនច្បាស់លាស់អំពីអនាគតដល់បុគ្គលិកជាច្រើន និងប៉ះពាល់ដល់ភាពធន់នៃការងារនៅក្នុងក្រុមហ៊ុន។ ដូច្នោះហើយ បញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចអាល្លឺម៉ង់ គឺជារឿងគួរប្រុងប្រយ័ត្នសម្រាប់ក្រុមហ៊ុន ឬ ប្រទេសណាមួយដែលពឹងផ្អែកលើអ្នកផ្គត់ផ្គង់ និងប្រភពពីបរទេស។ ថ្វីត្បិតអាល្លឺម៉ង់ជាប្រទេសសេដ្ឋកិច្ចដែលមានជាងគេបំផុតរបស់អឺរ៉ុប ប៉ុន្តែបញ្ហានៃការបញ្ឈប់បុគ្គលិក និងការបិទរោងចក្រគឺជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច។ នេះមានន័យថា សូម្បីតែម៉ាស៊ីនសេដ្ឋកិច្ចដ៏ខ្លាំងបំផុតក៏ងាយរងគ្រោះដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

ជំនួញ, ព្រឹត្តិការណ៍

• 19/05/2026

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការជំរុញបរិវត្តកម្មឌីជីថលសម្រាប់អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/05/2026

ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)

វៀតណាម អាចជាអ្នកឈ្នះមុនគេក្នុងសង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/05/2026

ប្រទេសវៀតណាម កំពុងក្លាយជាតួអង្គទទួលបានផលប្រយោជន៍ដ៏ធំធេង និងគួរឱ្យភ្ញាក់ផ្អើលបំផុតពីសង្គ្រាមបន្ទះឈីបសកល (Chip War)

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

អ្នកអភិវឌ្ឍន៍លំនៅឋាន​តម្លៃសមរម្យនៅកម្ពុជា នឹងទទួលបានការលើកទឹកចិត្តខ្ពស់​ពីរាជរដ្ឋាភិបាល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អ្នកវិនិយោគ​ទាំង​ក្នុង និងក្រៅប្រទេស​ដែលផ្ដោតលើការ​អភិវឌ្ឍ​លំនៅឋានតម្លៃ​សមរម្យ​នៅកម្ពុជា​ នឹងទទួលបានការ​លើកចិត្តខ្ពស់​រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យការ​ផ្គត់ផ្ឡត់​លំនៅឋានដែលជាតម្រូវការពិតប្រាកដពីប្រជាពលរដ្ឋ

រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

លោកបណ្ឌិតបន្តថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធពារសង្គម រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាន និងកំពុង បន្តអនុវត្តគោលនយោបាយជាតិនៅប្រទេសកម្ពុជា ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ជាពិសេសប្រជាពលរដ្ឋ

ចរន្តសេដ្ឋកិច្ចរបស់ចិន មានកំណើនយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សកម្មភាពសេដ្ឋកិច្ចរបស់ចិន កាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *