ទំហំនាំចេញរបស់អាល្លឺម៉ង់បានធ្លាក់ចុះខណៈដែលការនាំចូលនូវទំនិញដែលមានតម្លៃថ្លៃមានចំនួនច្រើនជាងមុនបានធ្វើឲ្យមានឱនភាពនៃពាណិជ្ជកម្មរបស់អាល្លឺម៉ង់កើនឡើងដល់១ពាន់លានអឺរ៉ូ ឬត្រូវជា ១,០៤ពាន់លានដុល្លារកាលពីខែឧសភា ដែលទិន្នន័យនេះត្រូវបានគេមើលឃើញថាគឺជាតួលេខឱនភាពជាលើកដំបូងមិនធ្លាប់មានអស់រយៈពេលជាង៣ទសវត្សរ៍មកនេះ។

យោងតាមតួលេខក្នុងខែឧសភាបានបង្ហាញថា ការនាំចេញរបស់អាល្លឺម៉ង់តាមព្រំដែនមានការធ្លាក់ចុះ ០,៥ភាគរយ ខណៈដែលការនាំចូលតាមច្រកនេះមានការកើនឡើងដល់ទៅ២,៧ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅដោយតួលេខសរុបនៃការនាំចេញតាមគ្រប់ច្រកទទួលបានកំណើន១១,៧ភាគរយ ហើយសម្រាប់ការនាំចេញមានទំហំកើនឡើងដល់ទៅ២៧,៨ភាគរយ ឬត្រូវជា ១២៥,៨ពាន់លានអឺរ៉ូ។

ដោយឡែកនៅប្រទេសអេស្បាញឯណោះវិញក៏កំពុងប្រឈមមុខទៅនឹងបញ្ហាដ៏ធ្ងន់ធ្ងរផងដែរ គឺជាវិបត្តអតិផរណាដ៏អាក្រក់បំផុតមិនធ្លាប់ជួបប្រទះគិតចាប់តាំងតែពីខែមេសាឆ្នាំ១៩៨៥ ពោលគឺប្រមាណជា៣៧ឆ្នាំមកហើយ។ អត្រាអតិផរណាបានកើនឡើងទៅដល់១០,២ភាគរយនៅក្នុងខែមិថុនា ខណៈដែលខែឧសភាមានអត្រាត្រឹមតែ៨,៧ភាគរយ ហើយអត្រានេះមានការកើនឡើងលើសការរំពឹងទុក និងស្ទាបស្ទង់ដោយក្រុមអ្នកជំនាញកន្លងមកថានឹងឡើងត្រឹមតែ៩ភាគរយប៉ុណ្ណោះ។
តាមរយៈវិទ្យាស្ថានជាតិកិច្ចការងារស្ថិតិរបស់ប្រទេសអេស្បាញ (INE) បានបង្ហាញទិន្នន័យថា តម្លៃទំនិញឡើងថ្លៃខ្លាំងដោយដកប្រភេទទំនិញជាអាហារ និងថាមពលចេញគឺមានការកើនឡើងដល់ទៅ៥,៥ភាគរយរួចទៅហើយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅនិងកើនឡើងខ្លាំងធៀបទៅនឹងអត្រាអតិផរណាកាលពីខែមេសា ដែលមានត្រឹមតែ៤,៩ភាគរយ គឺជាអត្រាកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន តាំងតែពីខែសីហាឆ្នាំ១៩៩៣។ គួរឲ្យដឹងដែរថា ការកើនឡើងនៃតម្លៃទំនិញដ៏ខ្លាំងក្លានេះបានបង្ករទៅជាសំពាធដ៏តានតឹងចំពោះរដ្ឋាភិបាលអេស្បាញ ហើយជាការឆ្លើយតប នាយរកដ្ឋមន្ត្រី លោក Pedro Sanchez បានចុះហត្ថលេខាអនុម័តលើកញ្ចប់ថវិកាជំនួយបន្ថែមប្រមាណ ៩,៤៥ពាន់លានដុល្លារដោយសង្ឃឹមថាអាចទប់ទល់ទៅនឹងវិបត្តិអតិផរណាលើកនេះបាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
កាណាដា និងអេមីរ៉ាតអារ៉ាប់រួមបានពិភាក្សាជំរុញផែនការវិនិយោគទំហំ ៥០ ពាន់លានដុល្លារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីលើវិស័យសំខាន់ៗ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content