បរទេស ៖ ទូរទស្សន៍ BBC នៅក្នុងសប្ដាហ៍នេះបានឲ្យដឹងថា ក្រោយប្រតិបត្តិការទូទាំងប្រទេសអាល្លឺម៉ង់ មនុស្សយ៉ាងហោចណាស់ ២៥នាក់ត្រូវបានចាប់ឃុំខ្លួនក្រោយបទចោទប្រកាន់ថាពួកគេបានរៀបចំផែនការធ្វើរដ្ឋប្រហារមួយដើម្បីទម្លាក់រដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្ន។
ប្រភពដដែលបានសរសេរថា ក្រុមជនសង្ស័យដែលភាគច្រើនគឺជាអតីតក្រុមស្តាំនិយម និងជាអតីតមន្ត្រីយោធាផងដែរ បានសហការគ្នារៀបចំព្រឹត្តិការណ៍មួយដែលត្រូវហៅឈ្មោះថា Day X ដើម្បីអាចឲ្យពួកគេនាំគ្នាសម្រុកចូលអគារសភាជាតិ ដើម្បីដណ្តើមយកអំណាចពីរដ្ឋាភិបាល។
ក្នុងចំណោមនោះបុរសដែលមានឈ្មោះថា Heinrich XIII ពីត្រកូលគ្រួសារអភិជនដ៏ល្បីមួយត្រូវបានគេចោទប្រកាន់ថាគឺជាអ្នកនៅពីក្រោយនិងជាមនុស្សសំខាន់បំផុតនៃកិច្ចផែនការរៀបចំលើកនេះ ហើយក៏ជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងចំណោមមេដឹកនាំសំខាន់២នាក់ដែលអាល្លឺម់ង់បានបើកប្រតិបត្តិការនៅទូទាំងរដ្ឋចំនួន១១។ ការិយាល័យរដ្ឋអជ្ញាសហព័ន្ធបានបញ្ជាក់ថា ឧក្រិដ្ឋជនទាំងនោះបានចាប់ផ្តើមរៀបចំផែនការតាមរយៈសកម្មភាពហិង្សាចាប់តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២១មកម្ល៉េះ ហើយក្រុមនេះបានបន្តធ្វើការពិភាក្សាគ្នាជាទៀងទាត់ចាប់តាំងតែពីពេលនោះមក។
ប្រភពដដែលក៏បានសរសេរទៀតថា ក្រុមនេះបានបង្កើតជាផែនការរួចទៅហើយដើម្បីអាចកាត់ផ្តាច់អំណាចរបស់រដ្ឋាភិបាលអាល្លឺម៉ង់ម្តងមួយៗចាប់ពីក្រសួងសុខាភិបាល, ក្រសួងយុត្តិធម៌ និងក្រសួងការបរទេសផងដែរ ដោយអាចប្រើប្រាស់ទាំងកម្លាំងយោធា និងសកម្មភាពហិង្សានានាប្រឆាំងនឹងក្រុមតំណាងរបស់រដ្ឋាភិបាលទាំងនេះ ហើយក៏អាចមានទាំងផែនការធ្វើអត្តឃាតទៀតផង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content