ម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកចង់បង្កើតអាជីវកម្មថ្មី គួរពិចារណាទៅលើទំនោរនៃតម្រូវការទីផ្សារសកលមួយចំនួនសម្រាប់ឆ្នាំ២០២៥ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន

ឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកបានបន្តជួបប្រទះបញ្ហាជាច្រើនដែលវាពិតជាបានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំងទៅលើរបៀបនៃការចាយវាយ និងសន្សំសំចៃរបស់អ្នកប្រើប្រាស់នៅក្នុងទីផ្សារទិញលក់ផលិតផល និងសេវាកម្ម។

នៅក្នុងការស្រាវជ្រាវមួយដែលធ្វើឡើងដោយ Innova Market Insights ផ្តោតសំខាន់ទៅលើការយល់ដឹងឲ្យបានកាន់តែច្បាស់អំពីទឹកចិត្ត និងទំនោរនៃចំណង់របស់អ្នកប្រើប្រាស់ក្នុងសម័យកាលបច្ចុប្បន្ននិងទៅអនាគតនោះ បានបង្ហាញពីចំណុចសំខាន់ៗមួយចំនួនទៅដល់ម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកដែលមានបំណងចង់បើកអាជីវកម្មគួរត្រៀមខ្លួន និងពិចារណាបែបណាដើម្បីអាចទាក់ចិត្តអតិថិជនពួកគេឲ្យបានកាន់តែមានប្រសិទ្ធភាពជាងមុន។

តាមរយៈកិច្ចការងារស្រាវជ្រាវ និងស្ទាបស្ទង់មតិរបស់ Innova ពាក់ព័ន្ធទៅលើនិន្នាការធំៗដែលជះតទ្ធិពលដល់អ្នកប្រើប្រាស់ រួមទាំងកត្តាសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា ព្រមទាំងការផ្លាស់ប្តូររបៀបរស់នៅរបស់ក្រុមមនុស្សដែលជាអតិថិជន ។ ជាលទ្ធផលបានបង្ហាញថា បញ្ហាចំបងនៃការព្រួយបារម្ភរបស់អតិថិជនសំខាន់ជាងគេនោះគឺហិរញ្ញវត្ថុផ្ទាល់ខ្លួន និងតាមពីក្រោយដោយបញ្ហាសុខភាព ជាពិសេស អត្ថប្រយោជន៍នៃចំណីអាហារ ជាមួយនឹងទំនុកចិត្តទៅលើម៉ាកសញ្ញានៃផលិតផលនានាដែលខ្លួនប្រើប្រាស់។ ជារួម Innova បានធ្វើការសន្និដ្ឋានទៅលើទំនោរមួយចំនួនដែលយើងអាចពិចារណាបានសម្រាប់ទីផ្សារសកលនៅឆ្នាំ២០២៥ខាងមុខនេះដូចខាងក្រោម ៖

ផលិតផល និងសេវាកម្មដែលផ្តល់បទពិសោធល្អៗ និងអាចប្រើប្រាស់ដោយផ្ទាល់យ៉ាងមានប្រសិទ្ធភាព Savvy and Self-Sufficient៖ ការប្រើប្រាស់ និងអាចរៀបចំបានដោយខ្លួនឯងសម្រាប់អតិថិជនវាគឺជាកត្តាទី១ដែលបានផ្តល់អារម្មណ៍ជូនពួកគេថាអ្វីៗគឺស្ថិតនៅក្នុងការគ្រប់គ្រងបានត្រឹមត្រូវ។ អតិថិជនស្ថិតនៅក្នុងសម័យឌីជីថល ចង់តាមដាន និងគ្រប់គ្រងទៅលើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង បូករួមទាំសុខភាពហិរញ្ញវត្ថិរហូតទៅដល់ការចំអិនអាហារដោយខ្លួនឯងនៅផ្ទះបាន។

ផលិតផលដែលមានគុណភាព និងប្រកបដោយសុវត្ថិភាព Quality and Integrity៖ អតិថិជននាពេលបច្ចុប្បន្ននេះ ភាគច្រើនបានបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងទៅលើទំនិញ ក៏ដូចជាផលិតផលម៉ាកយីហោល្បីៗមួយចំនួន ជាពិសេសក្រុមអតិថិជនវ័យក្មេង ដូច្នេះ ការផលិត និងបង្កើតសេវាកម្មមួយដែលផ្តល់នូវគុណតម្លៃពិតប្រាកដគឺជាអ្វីដែលពួកគេចង់បានបំផុតជាជាងម៉ាកយីហោ។

ផលិតផលដែលផ្តល់អារម្មណ៍ល្អៗជូនអតិថិជន Positive Best៖ បើនិយាយពីអតិថិជនវ័យក្មេងវិញ ផលិតផលទាំងឡាយណាដែលអាចផ្តល់ឲ្យពួកគេបាននូវទំនុចចិត្តនោះគឺជាចំណុចដែលគួរឲ្យម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកផ្តល់សេវាកម្មពិចារណាបំផុត។

ផលិតផល និងសេវាកម្ម ដែលភ្ជាប់ជាមួយធម្មតា និងសកម្មភាពជាក់ស្តែង Authentic Connections៖ ការរៀបចំទីកន្លែងភ្ជាប់ជាមួយធម្មជាតិ ការទទួលសេវាកម្មដោយអនុញ្ញាតឱ្យអតិថិជនអាចអនុវត្តបានដោយខ្លួនឯងដើម្បីទទួលបានបទពិសោធជាក់ស្តែង ដោយក្នងនោះអាចមានពាក់ព័ន្ធទៅនឹងការផលិត ឬចម្អិនអាហារ និងភេសជ្ជៈជាដើម ព្រមទាំងសកម្មភាពខាងក្រៅផ្សារភ្ជាប់និងសហគមន៍ផងដែរ។

យ៉ាងណាក្តី ការស្វែងរកទំនោរចិត្តអតិថិជននៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ក្នុងនាមជាអ្នកប្រកបអាជីវកម្ម ឬផ្តល់សេវាកម្ម គឺចាំបាច់ត្រូវការស្រាវជ្រាវជាប់ជាប្រចាំ ជាពិសេសទីតាំង និងតំបន់ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់។ ក្រោយពេលដែលអ្នកបានស្រាវជ្រាវពីទំនោរចិត្តរបស់អតិថិជន ក៏ដូចជាតម្រូវការចាំបាច់របស់ទីផ្សារបានច្បាស់លាស់នោះ ដំណើរការនៃអាជីវកម្មរបស់អ្នកអាចទទួលបានលទ្ធផលវិជ្ជមានក្នុងអត្រាខ្ពស់ជាមិនខាន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....