មាសឡើងថ្លៃជាង ៥ ៣០០ ដុល្លារក្នុង ១ តម្លឹង បន្ទាប់ពីអាម៉េរិកចាប់ខ្លួនប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolás Maduro

បរទេស៖ នៅលើទីផ្សារអាស៊ីនាថ្ងៃចន្ទ សប្ដាហ៍នេះ តម្លៃមាសបានឡើងថ្លៃប្រហែល ១,៨% ឬ ៤ ៤០៨ ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃប្រាក់ក៏បានឡើងថ្លៃជិត ៣,៥% ផងដែរ ដែលការឡើងថ្លៃយ៉ាងលឿននេះកើតមានបន្ទាប់ពីអាម៉េរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC។ ដោយឡែក សម្រាប់តែនៅលើទីផ្សារកម្ពុជា មាសមានតម្លៃជាង ៥ ៣០០​ ដុល្លារក្នុងមួយតម្លឹង និងជាង ៥៣០ ដុល្លារក្នុងមួយជី។

សូមជម្រាបថា ការឡើងថ្លៃនៃតម្លៃមាសត្រូវបានជំរុញដោយកត្តាជាច្រើនរួមមាន ការរំពឹងទុកលើការកាត់បន្ថយអត្រាការប្រាក់ ការទិញដុំមាសធំៗដោយធនាគារកណ្តាល ក្ដីព្រួយបារម្ភរបស់វិនិយោគិនអំពីភាពតានតឹងសេដ្ឋកិច្ចសកលលោក និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃប្រេងឆៅ និងតម្លៃភាគហ៊ុនក្នុងតំបន់ភាគច្រើនក៏ឡើងថ្លៃដូចគ្នាផងដែរ។ តម្លៃទីផ្សារហ៊ុននៅអាស៊ីប៉ាស៊ីហ្វិកកំពុងមានកំណើន ដោយសន្ទស្សន៍ហ៊ុនជប៉ុន Nikkei 225 កើនឡើង ២,៦% ខណៈដែលសន្ទស្សន៍ហ៊ុនសំខាន់ៗនៅកូរ៉េខាងត្បូង និងចិនក៏កើនឡើងខ្ពស់ដូចគ្នាដែរ។

ជាការកត់សម្គាល់ ពេលនេះបណ្តាអ្នកវិនិយោគរង់ចាំមើលថា តើកិច្ចអន្តរាគមន៍របស់វ៉ាស៊ីនតោនទៅលើប្រទេសវេណេហ្ស៊ុយអេឡា នឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅដែរ ឬទេ? យ៉ាងណាក្ដី បន្ទាប់ពីមានការចាប់ខ្លួនលោក Maduro ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្តេជ្ញាថា នឹងចូលទៅក្នុងស្តុកប្រេងដ៏ធំរបស់វេណេហ្ស៊ុយអេឡា ហើយគ្រប់គ្រងប្រទេសនេះរហូតដល់មានការផ្លាស់ប្តូររបបប្រកបដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌។

​អ្នក​វិភាគ​ទីផ្សារនៃវិស័យឧស្សាហកម្ម​បានលើកឡើ​ថា ​ការ​ផ្លាស់​ប្តូរ​របបដឹកនាំនេះ ​ទំនង​ជា​មិន​មាន​ផល​ប៉ះ​ពាល់​ភ្លាមៗ​លើប្រជាជន ​និង​អាជីវកម្ម​ដែលមានតម្រូវការ​ថាមពល​នោះ​ទេ ប៉ុន្តែវាអាចនឹងត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសមួយនេះដែលបានចុះខ្សោយយ៉ាងខ្លាំងចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា


Leave a Reply

Your email address will not be published.Required fields are marked *