ភ្នំពេញ ៖ ជាដំណឹងល្អសម្រាប់មនុស្សទូទៅនៅកម្ពុជា ខណៈដែលនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមកិច្ចជួយអន្តរាគមន៍ពី និងការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅលើការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជីនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយនៅទូទាំងប្រទេសមកនៅត្រឹម ៥ ២៥០ រៀលតែប៉ុណ្ណោះ។
នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា យោងប្រកាសអន្តរក្រសួងលេខ០៨៣ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា
- យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា
- យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់២០ ខែកក្កដា ឆ្នាំ២០២២ នឹងត្រូវ លក់៥.៥១៥រៀល/១លីត សម្រាប់សាំងធម្មតា EA92 និង ៥៨៦៥រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦.៥សេនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១១ ដល់២០ ខែកក្កដា ឆ្នាំ២០២២ នឹងចុះមក៥.២៥០រៀល/លីត សម្រាប់សាំងធម្មតា EA9 និង៥.៦០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S0ppm។
សេចក្ដីលម្អិតមានបង្ហាញនៅក្នុងសេចក្ដីជូនដំណឹងដូចខាងក្រោម ៖



ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនដើរមួយជំហានមុនក្រុមហ៊ុនលោក Elon Musk លើបច្ចេកវិទ្យាវះកាត់ដាក់បន្ទះឈីបភ្ជាប់ខួរក្បាល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2026
ក្រុមគ្រូពេទ្យវះកាត់ជនជាតិចិនថ្មីៗនេះ បានទទួលជោគជ័យក្នុងការវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាលនឹងកុំព្យូទ័រ (BCI ឬ brain-computer interface) ជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកទៅលើអ្នកជំងឺម្នាក់
ស្វែងយល់ពីភាពខុសគ្នា និងលក្ខណៈពិសេសរវាង ហ៊ីប៉ូតែក និង បញ្ចាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 17/07/2026
ហ៊ីប៉ូតែក និង បញ្ចាំ គឺសំដៅលើការយកអចលនវត្ថុទៅដាក់ធានាដើម្បីទទួលបានកម្ចីមកប្រើប្រាស់ ប៉ុន្តែលក្ខណៈពិសេសរបស់ហ៊ីប៉ូតែក និងបញ្ចាំ មានភាពខុសគ្នាបើទោះបីជាទាំងពីរនេះ សំដៅលើការដាក់ធានាដើម្បីទទួលបានប្រាក់កម្ចីដូចគ្នាក៏ដោយ
ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content