សៀមរាប ៖ នាព្រឹកព្រលឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ «សមរាត្រី» នៅប្រាសាទអង្គរ (Equinox Angkor) ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ និងស្ដែងឱ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ មានទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ជាច្រើនចូលរួម និងទន្ទឹងរង់វចាំទស្សនា និងផ្តិតយករូបភាពដ៏អស្ចា្យយ៉ាងច្រើនកុះករ។

សម្រាប់ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរនេះ តែងតែកើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។ ជាក់ស្ដែងក្នុង ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor លើកទី១ក្នុង ខែមីនា (ដោយព្រះអាទិត្យ រះចំកំពូលប្រាសាទចំតែម្តង) មានទេសចរណ៍ចូលរួមទស្សនាជាច្រើននាក់ ស្របពេលដែលព្រះរាជពិធីប្រទានព្រះអគ្គីកីឡាសម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ- សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក “ព្រឹត្តិការណ៍ សមរាត្រីនៅប្រាសាទអង្គរលើកទី២ ឆ្នាំ២០២៣ នេះ ត្រូវបានលេចឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង ៥ ៖ ០០ នាទី ដល់ម៉ោង ៧ ៖ ០០ នាទីព្រឹក។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សមរាត្រី ដែលតែងតែកើតមាន២ដង គឺនៅរដូវប្រាំងក្នុងខែមីនា និងសមរាត្រីរដូវវស្សាកើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍សមរាត្រី គឺជាវេលាដែលរយៈពេលថ្ងៃ និងយប់មានរយៈពេលស្ទើរស្មើគ្នា ប៉ុន្តែក៏មានខែខ្លះ ថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។
ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥ ៖ ៥០នាទី ដល់ម៉ោងប្រហែល ៧ព្រឹក៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content