ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS) រួមគ្នាជំរុញការផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍

ភ្នំពេញ ៖ ដោយទទួលបានការចាត់តាំងពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសចូលរួមកិច្ចប្រជុំមហាអនុតំបន់មេគង្គលើកទី៥២ តាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តម ម៉ាង ម៉ាងខ្ច អគ្គនាយកនៃក្រសួងសណ្ឋាគារ និងទេសចរណ៍នៃប្រទេសមីយ៉ាន់ម៉ា ជាប្រធាននៃអង្គប្រជុំ។

កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមទម្រង់ចំរុះ (Hybrid) ដែលជាការរៀបចំឡើងដោយប្រទេសមីយ៉ាន់ម៉ា នៅទីក្រុងណៃពីដោរ ដែលមានការចូលរួមពីប្រធានស្ថាប័នទេសចរណ៍ជាតិ និងមន្រ្តីជំនាញនៃប្រទេសសមាជិកមហាឣនុតំបន់ទាំង៦ប្រទេស រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងចិន ព្រមទាំងមានការចូលរួមពីស្ថាប័នដៃគូរអភិវឌ្ឍន៍មានដូចជាមជ្ឈមណ្ឌលអាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ សរុបប្រមាណ១៥០រូប។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងទទួលបានធាតុចូលសំខាន់ៗ ពីប្រទេសជាសមាជិក លើផែនការស្តារវិស័យទេសចរណ៍ ដែលទទួលបានការគាំទ្រដំណើរការរៀបចំពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB)។ អំឡុងកិច្ចប្រជុំនេះ ប្រទេសសមាជិកមហាអនុតំបន់មេគង្គទាំងអស់បានចែករំលែក និងរៀនសូត្រដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមកនូវព័ត៌មានឣំពីការអនុវត្តល្អៗ ដើម្បីលើកស្ទួយ និងស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយបានលើកអំពី៖ ១).ស្ថានភាពទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ២). ការធ្វើបច្ចុប្បន្នភាពនៃប្រភេទទិដ្ឋាការ និងការលើកលែងទិដ្ឋាការ និង៣).កិច្ចសហប្រតិបត្តិការផ្សេងៗ រវាងប្រទេសនានាក្នុងតំបន់មហាអនុតំបន់មេគង្គ។

នាឱកាសនោះដែរ កម្ពុជាបានបង្ហាញពីផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ក្នុងការអភិវឌ្ឍ និងស្តារវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបានរំលេចពីសមិទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍កម្ពុជា២០១២-២០២០ ផែនការស្តារវិស័យទេសចរណ៍ឡើងវិញអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍទេសចរណ៍ ២០២៣-២០៣៥ និងការធ្វើសហឋាមភាពរវាងគម្រោង និងសកម្មភាពនានារបស់ក្រសួងទេសចរណ៍ ដែលមានភាពប្រទាក់ក្រឡាគ្នារវាងឯកសារគោលនយោបាយទេសចរណ៍សំខាន់ៗ ជាមួយយុទ្ធសាស្ត្របង្កើន៥ អភិវឌ្ឍន៍៣របស់ក្រសួងទេសចរណ៍។

បន្ថែមលើនេះទៀត កម្ពុជាក៏បានផ្សព្វផ្សាយជូនអង្គប្រជុំអំពីការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗក្នុងស្រុក និងអន្តរជាតិ មានដូចជា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងពិធីបុណ្យសមុទ្រលើកទី១០ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ព្រមជាមួយនឹងយុទ្ធនាការទាក់ទាញទេសចរក្នងឆ្នាំ២០២៤ រួមមាន៖ ១)យុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤” តាមរយៈការពង្រឹកវិសាលភាពនៃប័ណ្ណឆ្លងកាត់ព្រំដែន (Border Pass) សម្រាប់ភ្ញៀវទេសចរថៃដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា ឣាចចូលមកទស្សនាខេត្តសៀមរាបនៅឆ្នាំ២០២៤ ២) នៅឆ្នាំ២០២៤ កម្ពុជានឹងជំរុញលំហូរភ្ញៀវទេសចរពីប្រទេសឥណ្ឌាតាមរយះជើងហោះហើរត្រង់មកកម្ពុជា ក្រោមយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា” ព្រមទាំងជំរុញកំណើនទេសចរចិនមកកម្ពុជាតាមរយៈយុទ្ធនាការ “ឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន” ផងដែរ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បញ្ជាក់ជំហរពីការបន្តការគាំទ្រដល់ប្រទេសសមាជិកមហាអនុតំបន់លើទិសដៅ អាទិភាព រួមមាន៖ ១)គម្រោងទេសចរណ៍ក្របខណ្ឌវិនិយោគក្នុងមហាអនុតំបន់មេគង្គនិង ២) ការផ្តល់ជំនួយបច្ចេកទេសលើការអភិវឌ្ឍន៍សម្បទាទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់ក្នុងការអនុវត្តស្តង់ដា ទេសចរណ៍អាស៊ាន និងជំរុញភាពជាដៃគូ រវាងផ្នែករដ្ឋ និងវិស័យឯកជន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង កំពុងមមាញឹកផលិត ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងកំពុងមមាញឹកកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន ១២៥ តោននៅឆ្នាំ២០២៦ នេះ

រយៈពេល ៦ ខែ កសិករគំរូ ចន គឹមស្រស់ រកប្រាក់ចំណេញ ៤០ លានរៀលពីការដាំបន្លែសរីរាង្គតាមបច្ចេកទេសទំនើប

ជំនួញ, ព្រឹត្តិការណ៍

• 06/08/2026

ការ​ផ្លាស់ប្តូរ​ពី​ការ​ដាំដុះ​បែប​ប្រពៃណី​ មក​អនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប​ បាន​ជួយ​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ ​និង​ប្រាក់​ចំណូល​របស់​កសិករ​យ៉ាង​គួរឱ្យ​កត់សម្គាល់

បង់ក្លាដែស​បើកចំហ​ទទួល​បច្ចេកវិទ្យា​បរមាណូ​អាមេរិក​ តែ​ដាក់​លក្ខខណ្ឌ​ការពារ​អធិបតេយ្យភាព​ជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

​រដ្ឋាភិបាល​បង់ក្លាដែស​បាន​បង្ហាញ​ជំហរ​បើកចំហ​ចំពោះ​សំណើ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​ថាមពល​បរមាណូ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​ណាមួយ​នឹង​អាច​ទទួលយក​បាន​ ​លុះត្រាតែ​ស្រប​តាម​អាទិភាព​ជាតិ​ ​និង​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​សេដ្ឋកិច្ច​ ​និង​ប្រជាជន​របស់​ខ្លួន

រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានអ្នកដំណើរចេញចូលសរុបជិត ៤លាននាក់ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ មានការថយចុះប្រមាណ ៩ភាគរយ

ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​កើន​ដល់​ ​១៩៦​ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១​ ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

​៖​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ ​និង​ទ្វីប​អាហ្វ្រិក ​បាន​សម្រេច​កំណត់​ត្រា​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ ​៦​ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​ដោយ​មាន​ទំហំ​សរុប ​១,៤១​ ​ទ្រីលាន​យន់ ​(​ប្រមាណ​ ​១៩៦,៦​ ​ពាន់​លាន​ដុល្លារ​អាមេរិក​) ​ដែល​ត្រូវបាន​ជំរុញ​ដោយ​គោលនយោបាយ​មិន​យក​ពន្ធ​គយ​ ​០​ ​ភាគរយ​លើ​ការ​នាំចូល​ទំនិញ​ពី​បណ្តា​ប្រទេស​អាហ្វ្រិក

ប៊ុល​ហ្ការី ​ស្នើ​បង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ ​ដើម្បី​ជំរុញ​ការ​កែទម្រង់​គោលនយោបាយ​អន្តោប្រវេសន៍​នៅអឺរ៉ុប​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

ប្រធានាធិបតី​ប៊ុល​ហ្គារី ​លោកស្រី​ ​Iliana​ ​Yotova​ នៅ​សប្តាហ៍​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ប៊ុលហ្ការី​គួរ​រៀបចំ​គោលនយោបាយថ្មីមួយក្នុងនាមជា​អ្នកដឹកនាំ​បង្កើត​សម្ព័ន្ធភាព​ដ៏​រឹងមាំ​ជាមួយបណ្តា​ប្រទេស​នៅខាងក្រៅ​ប្លុក​អ៊ឺរ៉ុប

កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ

សេដ្ឋកិច្ច

• 05/08/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៧០៧,៤៧១​ ​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ក្នុង​រយៈពេល​ ​៧​ខែ ​នៃ​ឆ្នាំ​២០២៦​ ​ដោយ​ទទួលបាន​ចំណូល​ជា​ទឹកប្រាក់​ជាង​ ​៤១៥​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/08/2026

រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យទៅតាមលក្ខខណ្ឌ​មួយចំនួន

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង

Leave a Reply

Your email address will not be published.Required fields are marked *