IMF ៖ ឥទ្ធិពលសង្គ្រាមនៅមជ្ឈិមបូព៌ាមកលើសេដ្ឋកិច្ចពិភពលោក​ធ្ងន់កម្រិតណា គឺអាស្រ័យលើរយៈពេលរបស់វា

បរទេស៖ អគ្គនាយករងទី១របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ាលើសេដ្ឋកិច្ចពិភពលោក និងបង្ករការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធកម្រិតណានោះ គឺអាស្រ័យទៅលើរយៈពេលនៃការអូសបន្លាយរបស់វាថាតើបញ្ចប់នៅពេលណាឱ្យប្រាកដ។ យ៉ាងណាក៏ដោយ ប្រសិនបើជម្លោះមួយនេះនៅមិនទានមានភាពច្បាស់លាស់ និងអាចបង្កផលប៉ះពាល់លើតម្លៃថាមពលក្នុងរយៈពេលយូររំពឹងថាបណ្តាធនាគារកណ្តាលមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង។

លោក Dan Katz ដែលជាអគ្គនាយករងទីមួយរបស់ IMF បានលើកឡើងថា ជម្លោះ​អាច​នឹង​មាន​ឥទ្ធិពល​ខ្លាំង​លើ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល ពោលគឺទាំង​អតិផរណា ទាំងកំណើនសេដ្ឋកិច្ច​។ មុនពេលមានហេតុការណ៍វាយប្រហារតាមផ្លូវអាកាសរបស់អាម៉េរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ស្ថាប័នអន្តរជាតិ IMF បានព្យាករណ៍ថា កំណើន GDP សកលនឹងអាចឈានដល់ ៣,៣% សម្រាប់ឆ្នាំ២០២៥ ដោយសារភាពរីកចម្រើននៃការវិនិយោគលើវិស័យ AI ។ ប៉ុន្តែឥឡូវនេះ IMF កំពុងតាមដានលើផលរំខានពីជម្លោះនៅមជ្ឃិមបូព៌ាចំពោះសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារតម្លៃថាមពលកំពុងឡើងថ្លៃ និងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។ លើសពីនេះ ស្ថានភាពនៅតែបន្តមានហានិភ័យខ្ពស់ ដែលបន្ថែមសម្ពាធទៅលើបរិយាកាសសេដ្ឋកិច្ចសកលកំពុងមានភាពមិនច្បាស់លាស់។

លោក Dan Katz បានបន្ថែមថា IMF នឹងពិនិត្យមើលផលប៉ះពាល់ផ្ទាល់ពីជម្លោះ រួមមាន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលជាកន្លែងផលិត និងឧស្សាហកម្មថាមពល។ កាលពីថ្ងៃអង្គារ៍ តម្លៃប្រេងឆៅ Brent ដែលជាស្តង់ដារពិភពលោកបានឡើងថ្លៃដល់ ៨៣ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១៥% ពីកម្រិតកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយតម្លៃប្រេងនឹងបន្តឡើងថ្លៃបន្ថែមទៀត ខណៈដែលអ៊ីរ៉ង់បានប្តេជ្ញាវាយប្រហារលើនាវាទាំងឡាយណាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ក្រៅពីនេះ ផ្លូវអាកាសក៏រងប៉ះពាល់ធ្ងន់ធ្ងរផងដែរ ជាពិសេសទេសចរដែលធ្វើដំណើរតាមរយៈការហោះហើរ។

យ៉ាងណាក៏ដោយ IMF សង្ឃឹមថា បណ្តាធនាគារកណ្តាលទាំងអស់នឹងផ្តោតលើអតិផរណាស្នូលជាជាងការប្រើវិធានការឆ្លើយតប ឬដំឡើងអត្រាការប្រាក់ ដោយសារយកចិត្តទុកដាក់លើការឡើងថ្លៃបណ្តោះអាសន្ននៃតម្លៃថាមពល។ ប្រសិនបើតម្លៃថាមពលបន្តឡើងថ្លៃឥតឈប់ឈរ និងប៉ះពាល់ដល់អតិផរណាស្នូល ធនាគារកណ្តាលអាចឆ្លើយតប ឬដំឡើងអត្រាការប្រាក់។ ជាក់ស្តែង អត្រាអតិផរណាកើនឡើងខ្ពស់នៅឆ្នាំ២០២២ ដោយសារការឡើងថ្លៃនៃតម្លៃថាមពលពីផលប៉ះពាល់នៃសង្គ្រាមរុស្សី-អ៊ុយក្រែនជាដើម។

សូមរំលឹកថា កាលពីដំបូងឡើយ មានតែតម្លៃថាមពលប៉ុណ្ណោះដែលឡើងថ្លៃ និងធ្វើឲ្យធនាគារកណ្តាលជាច្រើនព្រួយបារម្ភ និងដំឡើងអត្រាការប្រាក់។ ក្រោយមក ការឡើងថ្លៃនៃតម្លៃថាមពលបានជះឥទ្ធិពលទៅដល់តម្លៃទំនិញ និងសេវាកម្មផ្សេងៗទៀត ដែលជំរុញឲ្យមានកាកើនឡើងនៃអត្រាអតិផរណាស្នូល និងជាមូលហេតុដែលធនាគារកណ្តាលដំឡើងអត្រាការប្រាក់ញឺកញាប់។ ដូច្នោះហើយ​ លោក Dan Katz សង្ឃឹមថា ធនាគារកណ្តាលនឹងគិតគូរពីផែនការយុទ្ធសាស្ត្រដោះស្រាយក្នុងគ្រាដែលស្ថានការណ៍នៃភូមិសាស្ត្រនយោបាយជះឥទ្ធិពលអាក្រក់ទៅលើទីផ្សារថាមពលដូចដែលធ្លាប់បានកើតឡើងរួចទៅហើយកាលពីអំឡុងឆ្នាំ២០២២ ក៏ដូចជាអនុវត្តវិធានការណ៍បែបណាមួយដើម្បីកំណត់គោលនយោបាយរូបិយវត្ថុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

Leave a Reply

Your email address will not be published. Required fields are marked *