IMF ព្រមានថា អង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេដែលធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំនេះ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី BBC បានចេញផ្សាយថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងអំពីសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសអាចនឹងធ្លាក់ចុះ និងមានដំណើរការអាក្រក់ជាងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតក្នុងក្រុម G7 ដោយសារតម្លៃនៃការរស់នៅប្រចាំថ្ងៃនៅតែបន្តប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។

IMF បានព្យាករណ៍ថា សេដ្ឋកិច្ចអង់គ្លេសនឹងធ្លាក់ចុះ ០,៦ ភាគរយនៅក្នុងឆ្នាំនេះ។ ការព្យាករណ៍ថ្មីនេះបានឆ្លុះបញ្ចាំងពីការឡើងថ្លៃតម្លៃថាមពលខ្ពស់ លក្ខខណ្ឌហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស និងការឡើងអតិផរណាខ្ពស់។ IMF ក៏បាននិយាយផងដែរថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចក្រភពអង់គ្លេសនឹងធ្លាក់ចុះ ០,៣ ភាគរយនៅឆ្នាំនេះ ហើយចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនរបស់ពិភពលោកដែលកំពុងទទួលរងនូវការធ្លាក់ចុះ GDP។

ប្រធាន IMF លោក Pierre-Olivier Gourinchas បាននិយាយថា ចក្រភពអង់គ្លេសមានកំណើនរឹងមាំ ៤,‌១ ភាគរយ ដែលជាអត្រាកំណើនដ៏ខ្លាំងបំផុតមួយនៅអឺរ៉ុបកាលពីឆ្នាំ​២០២២ កន្លងទៅនេះ។ យ៉ាងណាមិញ វានឹងមានការធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារកំណើននឹងប្រែទៅជាអវិជ្ជមាន ដែលបណ្តាលមកពីការឡើងថ្លៃតម្លៃថាមពលខ្ពស់ និងការពឹងផ្អែកខ្ពស់លើហ្គាសធម្មជាតិរាវ។ ជាការឆ្លើយតបទៅនឹងអតិផរណាខ្ពស់នេះធនាគារកណ្តាលអង់គ្លេសបានធ្វើការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rishi Sunak បាននិយាយឱ្យដឹងថា លោកនឹងខិតខំកាត់បន្ថយអតិផរណាពាក់កណ្តាលនៅចុងឆ្នាំនេះ។ បញ្ហាប្រឈមរយៈពេលខ្លីមិនគួរទុកចោលក្នុងរយៈពេលយូរនោះទេ ហើយប្រសិនបើប្រកាន់ខ្ជាប់នូវផែនការក្នុងការកាត់បន្ថយអតិផរណាពាក់កណ្តាល នោះចក្រភពអង់គ្លេសនឹងត្រូវបានគេព្យាករណ៍ថាអាចនឹងកើនឡើងលឿនជាងប្រទេសអាល្លឺម៉ង់ និងជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ស្របពេលជាមួយគ្នានេះ IMF បានព្យាករណ៍ថា សេដ្ឋកិច្ចចក្រភពអង់គ្លេសនឹងធ្លាក់ចុះ កំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកនឹងឡើង ១,៤ ភាគរយ អាល្លឺម៉ង់​ ០,១ ភាគរយ បារាំង ០,៧ ភាគរយ អ៊ីតាលី ០,៦ ភាគរយ ជប៉ុន ១,៨ ភាគរយ និង កាណាដា ១,៥ ភាគរយ។ សរុបជារួម  IMF បានប៉ាន់ប្រមាណថា អតិផរណាពិភពលោកបានឆ្លងផុតកម្រិតកំពូលរបស់ខ្លួន ហើយនឹងធ្លាក់ចុះពី ៨,៨ ភាគរយកាលពីឆ្នាំមុនមក ៦,៦ ភាគរយនៅឆ្នាំនេះ។

ទោះជាយ៉ាងណាក៏ដោយ IMF បាននិយាយថា នៅឆ្នាំ២០២៤ ខ្លួនរំពឹងថាកំណើនចក្រភពអង់គ្លេសនឹងឡើង ០,៩ ភាគរយ ដែលកើនឡើងពី ០,៦ ភាគរយ។ GDP គឺជារង្វាស់សម្រាប់រកមើលថា តើសេដ្ឋកិច្ចមួយកំពុងដំណើរការល្អ ឬអាក្រក់ប៉ុណ្ណា ហើយប្រសិនបើ GDP របស់ប្រទេសមួយធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នា មានន័យថាវាស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច និងជាសញ្ញាមួយដែលថាសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងដំណើរការមិនល្អ។ នៅពេលដែលប្រទេសមួយស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចក្រុមហ៊ុនសឹងតែទាំងអស់រកចំណូលបានតិច និងចំនួនអ្នកអត់ការងារធ្វើកើនឡើង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧