/www/wwwroot/economy.ams.com.kh/wp-content/themes/vodi/header-v3.php on line 188
" class="wp-singular post-template post-template-templates post-template-economic-template post-template-templateseconomic-template-php single single-post postid-97187 single-format-standard wp-custom-logo wp-embed-responsive wp-theme-vodi wp-child-theme-vodi-child masvideos-no-js non-logged-in group-blog sidebar-right light">

IMF បង្កើនការព្យាករណ៍លើកំណើនសេដ្ឋកិច្ចរបស់ចិន ប៉ុន្តែព្រមានពីភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ

បរទេស ៖ យោងតាមប្រភពព័ត៌មានពីញូវយ៉កថាមបានរាយការណ៍ថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្កើនការព្យាករណ៍លើកំណើនសេដ្ឋកិច្ចរបស់ចិន ប៉ុន្តែបានព្រមានអំពីហានិភ័យដែលបង្កឡើងដោយវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យរបស់ប្រទេសនេះផងដែរ។

កាលពីថ្ងៃអង្គារកន្លងទៅនេះ IMF ព្យាករណ៍ថា សេដ្ឋកិច្ចរបស់ចិននឹងកើនឡើង ៥,៤ ភាគរយនៅឆ្នាំនេះ និង ៤,៦ ភាគរយនៅឆ្នាំ២០២៤ ដោយការប៉ាន់ប្រមាណនីមួយៗត្រូវបានដំឡើង ០,៤ ភាគរយខ្ពស់ជាងការព្យាករណ៍កាលពីបួនសប្តាហ៍មុន។ លើសពីនេះ IMF បានចេញផ្សាយសេចក្តីសង្ខេបនៃការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួនអំពីប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ចិនផងដែរ។ IMF ​បាន​អំពាវនាវ​ឱ្យចិន​អនុញ្ញាត​ឱ្យ​អ្នក​អភិវឌ្ឍន៍​ដែលអស់​ក្តី​សង្ឃឹម​ពី​ការ​ងើប​ឡើង​វិញឲ្យចាកចេញ​ពី​វិស័យមួយ​នេះ ដោយសារចិនបានអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ដែលក្ស័យធនបន្តនៅក្នុងវិស័យនេះ ដែលវាអាចរារាំងដល់ការងើបឡើងវិញនៃវិស័យ។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង លោកស្រី Gita Gopinath នាយករងទីមួយនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយថា ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីដំណើរការសេដ្ឋកិច្ចដែលមានភាពខ្លាំងជាងការរំពឹងទុកកាលពីខែកក្កដាដល់ខែកញ្ញា និងការខិតខំប្រឹងប្រែងថ្មីៗរបស់ទីក្រុងប៉េកាំងដើម្បីជំរុញសេដ្ឋកិច្ច។ កាលពី ២ សប្តាហ៍មុន ចិនបាននិយាយថា ខ្លួននឹងបញ្ចេញមូលបត្របំណុលដែលមានតម្លៃជិត ១៤០ ពាន់លានដុល្លារ ដើម្បីចំណាយសម្រាប់ការជួសជុលការខូចខាតដោយសារទឹកជំនន់កាលពីរដូវក្តៅមុន និងកម្មវិធីកែលម្អភាពធន់របស់ប្រទេសចំពោះការប្រែប្រួលអាកាសធាតុផងដែរ។ យ៉ាងណាមិញ លោកស្រី Gopinath បង្ហាញការព្រួយបារម្ភអំពីវិស័យអចលនទ្រព្យរបស់ចិន ដែលប្រឈមនឹងការធ្លាក់ចុះតម្លៃ និងការលក់ ក៏ដូចជាការខកខានក្នុងការសងបំណុលពីអ្នកអភិវឌ្ឍន៍ធំៗ។ ដូច្នោះហើយ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​អចលន​ទ្រព្យ​ដែល​នៅ​តែ​មាន​ភាព​ទន់​ខ្សោយ។

ទន្ទឹមនឹងនេះ លោកស្រី Gopinath បាននិយាយថា ៖ «ក្តីសង្ឃឹមនៅដើមឆ្នាំនេះសម្រាប់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យត្រូវបានរារាំងរួចហើយដោយការធ្លាក់ចុះជាលើកទីពីរនៅក្នុងវិស័យនេះ។ យើងត្រូវគ្រប់គ្រងល្បឿនរបស់វាយ៉ាងប្រុងប្រយ័ត្ន ដើម្បីជៀសវាងការធ្លាក់ចុះយ៉ាងខ្លាំង និងផលវិបាកដោយអចេតនា ដោយយើង​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន​ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​អចលនទ្រព្យ។ យើងសូមអំពាវនាវ​ឲ្យ​រដ្ឋាភិបាលចិន​ស្វែងរក​មធ្យោបាយ​ថ្មី​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ចផងដែរ ខណៈដែលប្រព័ន្ធធនាគារដែលគ្រប់គ្រងដោយរដ្ឋបានបង្កើនការផ្តល់ប្រាក់កម្ចីសម្រាប់ការសាងសង់រោងចក្រ និងការវិនិយោគឧស្សាហកម្មផ្សេងទៀត។ លោកស្រីបានលើកជាសំណួរថា តើប្រព័ន្ធធនាគារមានទុនបំរុងហិរញ្ញវត្ថុគ្រប់គ្រាន់ដែរ ឬទេ ដែលជាក្តីបារម្ភសម្រាប់អ្នកវិនិយោគ ខណៈដែលវិស័យអចលនទ្រព្យរបស់ប្រទេសនៅតែបន្តធ្លាក់ចុះ។

មិនត្រឹមតែប៉ុណ្ណោះ IMF បានលើកឡើងថា ហានិភ័យស្ថិរភាពហិរញ្ញវត្ថុត្រូវបានកើនឡើង ដោយសារដើមទុនរបស់ស្ថាប័នហិរញ្ញវត្ថុត្រូវបានថយចុះ ខណៈដែលការព្រួយបារម្ភអំពីគុណភាពទ្រព្យសកម្មកំពុងកើនឡើង។ ទន្ទឹមនឹងនេះ របាយការណ៍របស់វិទ្យាស្ថាន AidData បានរកឃើញថា ចិនបានផ្តល់ប្រាក់កម្ចីសង្គ្រោះយ៉ាងច្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលបានខ្ចីពីទីក្រុងប៉េកាំងមុនពេលការរាតត្បាតកូវីដ-១៩ ដើម្បីចំណាយលើការសាងសង់ផ្លូវ ខ្សែរថភ្លើង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ យ៉ាងណាមិញ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានអះអាងថា ថាលោកមិនមានព័ត៌មានជាក់លាក់អំពីរបាយការណ៍ AidData នោះទេ។ ​បន្ទាប់​ពី​របាយការណ៍ AidData ត្រូវ​បាន​ចេញ​ផ្សាយ លោក​បានឆ្លើយតប​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ​ថា បំណុល​សម​ហេតុ​ផល​គឺ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ ប្រទេសជាច្រើនប្រើប្រាស់បំណុលរបស់រដ្ឋាភិបាលជាមធ្យោបាយសំខាន់មួយក្នុងការបង្កើនហិរញ្ញវត្ថុ និងអានុភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍កន្លងទៅនេះ រដ្ឋាភិបាលរបស់ប្រទេសចិនបាននិយាយថា ការនាំចេញបានធ្លាក់ចុះ ៦,៦ ភាគរយ បើធៀបនឹងខែតុលាក្នុងឆ្នាំមុន ប៉ុន្តែពាក់កណ្តាលនៃការធ្លាក់ចុះនោះបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃរូបិយប័ណ្ណយ័នធៀបនឹងប្រាក់ដុល្លារ។ ការ​នាំ​ចូល​របស់​ចិន​បាន​កើន​ឡើង ៣ ភាគរយ​កាល​ពី​ខែ​មុន​បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ស្របពេលនេះដែរ សេដ្ឋវិទូយល់ឃើញថា ផ្នែកមួយនៃការធ្លាក់ចុះ គឺដោយសារការនាំចេញទំនិញផលិតមួយចំនួនរបស់ចិនមានការយឺតយ៉ាវដូចជា គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម និងទំនិញផ្សេងទៀតក្នុងអំឡុងពេលរាតត្បាត៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តជាប់​​ឆ្នេរ​សមុទ្រ​ទាំង​៤របស់កម្ពុជា ​នឹងកាន់តែ​កែ​ប្រែមុ​ខមាត់​ខ្លាំងបង្កើនភាពទាក់ទាញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់យក​តំបន់​ឆ្នេរសមុទ្រ​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់ និង​ជា​គោលដៅអភិវឌ្ឍន៍​ ដោយ​បានដាក់ផែនការ​មេ​អភិវឌ្ឍន៍ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​​ឱ្យក្លាយជា​ប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងមជ្ឈមណ្ឌលកំណើនថ្មី

កម្ពុជា​មានឱកាសការងារសម្បូរបែប អត្ថប្រយោជន៍​ច្រើន និងមានយន្តការគាំពារ ដើម្បីផ្តល់​ការងារគ្រប់គ្រាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

នៅកម្ពុជាមានឱកាស​ការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍​ច្រើនជាង និងយន្តការគាំ​ពារសម្រាប់​ពលករ​គ្រប់​គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរដែលត្រឡប់មកប្រទេសកំណើតវិញ

អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/02/2026

រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង

គុយបា ប្រទេសដែលខ្លាំងលើវិស័យទេសចរណ៍ បានធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់មានដោយសារកង្វះខាតប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

គុយបា ជាប្រទេសដឹកោះដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ជាប្រភពចំណូលចម្បងនោះ កំពុងជួបវិបត្តិធ្ងន់ធ្ងរដោយសារខ្វះខាតប្រេងឥន្ធនៈ រហូតបានបញ្ឈប់សកម្មភាពប្រចាំថ្ងៃទាំងអាជីវកម្ម​ផ្នែកបដិសណ្ឋារកិច្ច ទាំងសកម្មភាពរបស់ប្រជាជន

ក្រុមហ៊ុនជំនាញវិស័យសាងសង់លំដាប់អន្តរជាតិមួយស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិ IDECGROUP ASIA ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យសំណង់, ថាមពល, ឧស្សាហកម្មបៃតង និងភស្តុភារកម្ម នៅកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/02/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ