ក្រៅពីព្រលានយន្ដហោះអន្តរជាតិ កម្ពុជាត្រូវការព្រលានយន្ដហោះក្នុងស្រុក ដើម្បីរុញសេដ្ឋកិច្ច​បន្ថែម

ភ្នំពេញ ៖ កន្លងមកកម្ពុជាតែងមានមហិច្ឆិតាចង់បង្កើនព្រលានយន្ដហោះខ្នាតអន្តរជាតិ​ និងក្នុងស្រុក ខណៈដែល​ព្រលានយន្តហោះចំនួន៣បានពង្រីកលទ្ធភាពទៅជាព្រលានអន្តរជាតិ ដែលអាចអនុញ្ញាតឱ្យប្រភេទយន្ដ​ហោះ​ប៊ូអ៊ីងចុះចតបាន។

បច្ចុប្បន្ន កម្ពុជាមានព្រលានយន្ដហោះអន្តរជាតិចំនួន៣គឺ ព្រលានយន្ដហោះអន្តរជាតិសៀមរាប ព្រលានយន្ដហោះអន្តរជាតិខេត្តព្រះសីហនុ និងព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ខណៈដែលព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី (អាកាសយានដ្ឋានតេជោ) កំពុងស្ថិតក្នុងការសាងសង់ ដោយគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។

ជាមួយនឹងវត្តមានថ្មីនៃព្រលានយន្ដហោះអន្តរជាតិ និងការពង្រីកសមត្ថភាពព្រលានចាស់​ដែលមាន​ស្រាប់នោះ រាជរដ្ឋាភិបាលកម្ពុជាក៏មានផែនការបង្កើត​ព្រលានយន្ដហោះក្នុងស្រុកថ្មីនៅតាមបណ្តាខេត្តមានសក្ដានុពលបន្ថែមទៀតផង​ដែរ។

ផែនការទាំងអស់នេះដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនតាមផ្លូវអាកាស និងបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅតាមតំបន់ទេសចរណ៍នានានៅទូទាំងប្រទេស។ និយាយជារួមគឺជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន​ឡើង។

ទាក់ទិននឹងចំណុចនេះ ឯកឧត្តម បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ​ការយល់ឃើញថា កម្ពុជាគួរតែដល់ពេលហើយ ក្នុងការពង្រឹង​សមត្ថភាព លើវិស័យដឹកជញ្ជូន​ផ្លូវអាកាស។

ឯកឧត្តម បណ្ឌិតបន្តថា៖

«ត្រឹមតែវត្តមានព្រលានយន្ដហោះជាតិ និងអន្តរជាតិ​ដែល​កំពុងដំណើរការ​បច្ចុប្បន្នទាំង៣ទីតាំងនេះ រួមជាមួយគម្រោងតាមបណ្ដាខេត្តដែលមានសក្ដានុ​ពលប្រមាណជា៣​ទៀតនោះ ហាក់មិនទាន់​លើស​ពីតម្រូវ​ការនោះទេ ដោយហេតុថា ព្រលានយន្ដ​ហោះខ្នាតជាតិ និងអន្តរជាតិ មានភាពសំខាន់បំផុតក្នុងការលើកកម្ពស់ និងជំរុញសេដ្ឋកិច្ច តាមរយៈ​កា​រសម្រួល​ដល់ការដឹកជញ្ជូន និងធ្វើដំណើរ។»

ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម បានបញ្ជាក់ថា តំបន់ដែលត្រូវសាងសង់ព្រលានយន្ដហោះ មិនគួរនៅ​ក្បែរគ្នានោះទេ។ ជាក់ស្ដែង បើមានព្រលានយន្ដហោះខ្នាតអន្តរជាតិនៅខេត្តសៀមរាប មិនគួរសាងសង់បន្ថែម​នៅខេត្តបាត់ដំបងនោះទេ។

ដោយឡែក ព្រលានយន្ដហោះអន្តជាតិសៀមរាបអង្គរដែលបានសម្ពោធដាក់ឱ្យដំណើរការក្នុងជំហានដំបូងកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ២០២៣ ក៏ទទួលបានជើងហោះហើរត្រង់ពីប្រទេសអូស្ត្រាលីជាមួយនឹងវត្តមានយន្តហោះខ្នាតធំប៊ូអ៊ីងផងដែរ។

តាមរយៈការហោះហើរត្រង់ជាលើកដំបូងនេះដែរ លោក ហ៊ីន ចិន្តា ដែលជាមគ្គុទេសក៍ទេសចរណ៍ នៅខេត្តសៀមរាបបានឱ្យដឹងថា វាជាផលចំណេញសម្រាប់សេដ្ឋកិច្ចកម្ពុជា ប្រសិនបើយើងអាចទាក់ទាញជើងហោះហើរត្រង់នេះបន្ថែមទៀត។ ចំណេញក៏ព្រោះថា ការហោះហើរដោយត្រង់បែបនេះ អ្នកទេសចរនឹងចាយវាយតែក្នុងប្រទេសកម្ពុជាតែមួយ ពោលគឺចរន្ដប្រាក់របស់ពួកគេនឹងចាក់ចូលក្នុងសេដ្ឋកិច្ចកម្ពុជាតែម្ដង។

បន្ថែមពីលើអាកាស​យានដ្ឋានសៀមរាប-អង្គដែលបានដាក់ដំណើរការក្នុងជំហានដំបូងនាពេលបច្ចុប្បន្ននេះ កម្ពុជាបាន​ និងកំពុង​សាង​សង់អាកាសយានដ្ឋានចំនួន២ទៀត គឺអាការយានដ្ឋានភ្នំពេញថ្មី (អាកាសុានដ្ឋានអន្តរជាតិតេជោ) ដែលស្ថិតក្នុងខេត្តកណ្តាល ​និងអាកាសយានដ្ឋានតារាសាគរ ស្ថិតនៅក្នុងខេត្តកោះកុង ជាមួយនឹងគម្រោងសាងសង់​អាកាសយានដ្ឋានខេត្តមណ្ឌលគីរី និងគម្រោងសាងសង់អាកាសយានដ្ឋានក្នុងស្រុកកោះរ៉ុង ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។ បន្ថែមពីនេះ ក៏មានគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវអាកាសយានដ្ឋានដែលមានស្រាប់ស្ថិតនៅក្នុងខេត្តបាត់ដំបងផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ