៥ខែដើមឆ្នាំ២០២៤ គ្រឹះស្ថានអង្គរទទួលចំណូលពីការលក់សំបុត្រចូលទស្សនារបស់ភ្ញៀវជាង ២២លានដុល្លារ

ភ្នំពេញ ៖ រយៈពេល៥ខែ ដើមឆ្នាំ២០២៤ រមណីយដ្ឋានអង្គរទទួលបាន​ភ្ញៀវទេសចរបរទេសជាង ៤៧ ម៉ឺននាក់ ដោយរកចំណូលពីការលក់សំបុត្រចូលទស្សនាសរុបមានជាង ២២លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៧ ភាគរយ ធៀបនឹងឆ្នាំមុន។

យោង​តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរបាន​បង្ហាញ​ថា ​ចាប់ពីខែមករា-ខែឧសភា ឆ្នាំ២០២៤ ​មានភ្ញៀវទេស​ចរបរទេសចំនួន ៤៧២ ២៥៨ នាក់ បាន​ទិញ​សំ​​បុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនកើន៣៦.៩៨%  ភាគរយបើធៀបឆ្នាំ២០២៣ ខណៈថវិកា​ដែលប្រមូលបានពីការលក់សំបុត្រសរុប ២២ ២០៦ ៨៩១ ដុល្លារ កើនឡើង៣៨.២២% ភាគរយ។

ដោយឡែកក្នុងខែឧសភា ភ្ញៀវទេសចរបានទិញសំបុត្រមាន ៥០,៨៧៩នាក់ ស្មើនឹងទឹកប្រាក់ ២,២៨៩,៣៥៨ដុល្លារ។ ត្រឹមតែនៅក្នុងខែឧសភានេះ ទេសចរបរទេសចំនួន ៥០ ៨៧៩ នាក់ បានទិញសំបុត្រចូលទស្សនាគ្រឹះស្ថានអង្ករ ​ដែលរកចំណូលបាន ២,២៩ លានដុល្លារ កើនឡើង១២ ភាគរយ ប្រៀបធៀបនឹងខែមុន។

គ្រឹះស្ថានអង្គរ បានឲ្យដឹងពីការលក់សំបុត្រទូកកម្សាន្តនៅតំបន់ផែចុងឃ្នៀស រយៈពេល៥ខែ មកនេះ ចំណូលពីការលក់សំបុត្រទូកសរុប មានចំនួន ៤០០,៣០២ដុល្លារ។ ចំណែកតំបន់ប្រាសាទកោះកេរ សរុប៥ខែមកនេះផងដែរ មានចំនួន ១០,១២៧នាក់ ស្មើនឹង ១៥១,៩០៥ដុល្លារ។

គួរបញ្ជាក់ថា ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប រមណីយដ្ឋានអង្គរ ទំហំ៤០១ គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីបេតិ​កភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅប្រទេសអាស៊ីអាគ្នេយ៍។

លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរបានលើកឡើងថា ​ចំនួនភ្ញៀវទេស​ចរ​បានកើនឡើងវិញ​ចាប់តាំងពីខែមករា​ដើមឆ្នាំនេះ ​ដោយសារ​ទេសចរនៅអឺរ៉ុប​ចូលចិត្តដើរលេងអំឡុងពេល​ដំណាច់ឆ្នាំ ខណៈ​អាកាសធាតុនៅទីនោះ​ត្រជាក់​ ម្យ៉ាងទៀត​ភ្ញៀវទេស​ចរជ្រើសរើសប្រទេសដែលមានសុវត្ថិភាព និងប្រទេសដែលមានវប្បធម៌ សេវាកម្មល្អ ចំណី​អា​ហារឆ្ងាញ់ ប្រជាជនរាក់ទាក់។

យោងតាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតលេខ១លើពិភពលោក សម្រាប់ទស្សនាព្រះអាទិត្យរះ ដែលការជាប់ជាទីតាំងដ៏ល្អបំផុតលេខ១លើពិភពលោកនេះក៏ជាកត្តានាំឱ្យក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តផងដែរ។

សូមជម្រាបថា រយៈពេល៥ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាបានចំនួនសរុប ៩៤៤ ៥១៦ដុល្លារអាមេរិកពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណី​យអង្គរ ដើម្បីជួយក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។

ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ។

ក្នុងឆ្នាំ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេសចំនួន ៥,៤៥​ លាននាក់ ចំណែក​ថវិកា​ដែល​រកបាន​ពី​វិស័យ​ទេសចរណ៍​បរទេស​​មានប្រមាណ ៣,០៤​ ពាន់​លាន​ដុល្លារ។ នេះបើយោងតាមក្រសួងទេសចរណ៍៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ណា​តូ ​លុប​ចោល​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ​២០២៧ ​ចំពេល​ភាព​តានតឹង​អាម៉េរិក​-​អឺរ៉ុប​កើនឡើង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ​(​NATO​) ​បាន​សម្រេច​មិន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​នៅ​ឆ្នាំ ​២០២៧ ​តាម​ផែនការ​ដើមឡើយ​ ​ដោយសារ​ការ​ខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​ ​ជាពិសេស​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​ប្រទេស​ជា​សមាជិក​អឺរ៉ុប

កម្មវិធីសហគ្រិនចុងភៅ ឆ្នាំ២០២៦ ! អបអរសាទរទេពកោសល្យចុងភៅជំនាន់ថ្មី និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ ចាប់ផ្តើមពីគំនិតច្នៃប្រឌិតម្ហូបអាហារ ឆ្ពោះទៅកាន់ឱកាសក្លាយជាសហគ្រិន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរបានបញ្ចប់កម្មវិធី «សហគ្រិនចុងភៅ» (Chefpreneur) ឆ្នាំ២០២៦ តាមរយៈការប្រកួតចម្អិនអាហារវគ្គផ្តាច់ព្រ័ត្រ្រ ដោយមានការចូលរួម ពីយុវជនដែលមានទេពកោសល្យ គណៈកម្មការជំនាញ ដៃគូធុរកិច្ច និងអ្នកប្រឹក្សាជំនាញ ក្នុងវិស័យសេវាកម្ម។ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រអភិវឌ្ឍសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ តាមរយៈការរួមបញ្ចូល ការបណ្តុះបណ្តាលអំពីគំនិតអាជីវកម្ម ការគ្រប់គ្រងថ្លៃដើម ការប្រើប្រាស់គ្រឿងទេសចម្រុះ និងការកសាង ម៉ាកយីហោ

វឌ្ឍនភាព ៖ គម្រោងសង់​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាន់តែជិតរួចរាល់ កាន់តែធ្វើឱ្យតំបន់ជុំវិញ​នោះ​មានសក្ដានុពលខ្ពស់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

គម្រោង​សាងសង់ស្ពានឆ្លង​កាត់ទន្លេបាសាក់​ ចាក់អង្រែក្រោម-ព្រែក​ប្រា​ សម្រេច​បានលទ្ធផល​ជាង​៨៧ហើយ គិតត្រឹមខែវិច្ឆិកា ២០២៦​នេះ

កិច្ច​សហការ​បច្ចេកវិទ្យា​ថ្មី​​ ៣ ​ជំរុញ​សន្តិសុខ​សាយប័រ ​AI ​និង​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

ក្រុមហ៊ុន​ ​មេគង្គណិត ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន​ ៣ ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​ ​និង​ដៃគូ​ក្នុង​ស្រុក ​ដើម្បី​ពង្រីក​សេវា​សន្តិសុខ​សាយប័រ ​ពង្រឹង​ការ​តភ្ជាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ ​និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​ដំណោះស្រាយ​ឌីជីថល​នៅ​កម្ពុជា

លទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ជំរុញឱ្យប្រទេសចិន និងអាស៊ានរួមគ្នាការពារ និងអភិវឌ្ឍសហគមន៍រួម ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែខ្លាំងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

​ក្រុមហ៊ុន​ សូហ្វី​ណា ​ហ្វាម ​ដែល​ជា​ក្រុមហ៊ុន​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​ទាំងស្រុង​ ​បាន​វិនិយោគ​ទុន​ចំនួន​ ៦​,​៥ ​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង ​និង​រោងចក្រ​កែច្នៃ​សាច់​មាន់​ខ្នាត​ធំ​ ​នៅ​ស្រុក​កញ្ចៀច ​ខេត្ត​ព្រៃវែង ​ដោយ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មេសា ​ឆ្នាំ​២០២៧

សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

សៀមរាប ៖ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករក្នុងខេត្តសៀមរាប សរុបចំនួន ១៧៥ ៣៦៤ បណ្ណ ស្មើនឹង ៨ស្រុកស្មើនឹង ២៣ឃុំ ដែលក្នុងនោះ៖

អាស៊ាន​ ចុះ MOU ស្តីពី បណ្តាញអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ខណៈប្រទេសចំនួន ៥ ចាប់អារម្មណ៍លើការស្តុកប្រេងក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

បរទេស ៖ រដ្ឋាភិបាលបណ្តាប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ខណៈដែលប្រទេសចំនួន ៥ បង្ហាញចំណាប់អារម្មណ៍លើការស្តុកប្រេងទុកក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Cristina Roque កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៨។ លោកស្រី

សហគ្រិនខ្មែរ, Canadia Impact Fund, La French Tech Phnom Penh, Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការពង្រឹងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កំពុងបង្កើនកិច្ចសហការយុទ្ធសាស្ត្រជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកឱកាសសម្រាប់សហគ្រិន និងធុរកិច្ចថ្មី។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែល

រដ្ឋមន្ត្រី កសិកម្ម អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី «AgriTech and Food Security» ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។