រយៈពេល​៧​ឆ្នាំ​ចុងក្រោយ​ ​ការនាំចេញ​របស់​កម្ពុជា​មានកំណើន​១​៣ភាគរយ

ភ្នំពេញ ៖ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ បាន​ចង្អុលបង្ហាញ​ថា ​នៅ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២​០​២​៤​ ​និន្នាការ​នាំចេញ​របស់កម្ពុជាបាន​បន្ត​មាន​ចលនា​វិជ្ជមាន​ជាមួយនឹង​កំណើន​១​៧​,​២​ ​ភាគរយ​។​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣ភាគរយ​ក្នុងចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ និងបានកើនឡើងដល់ទំហំ ២៣,៤៧ ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៥៤,៧ភាគរយ​ នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ និន្នាការនៃការនាំចេញនៅបន្តមានចលនាវិជ្ជមានក្នុងកំណើនប្រមាណ ១៧,២ភាគរយ​។

​សម្ដេចបានបញ្ជាក់ថា កម្ពុជាត្រូវបានកត់សម្គាល់ជាលើកដំបូង​ ​ដែល​មាន​អតិរេក​ពាណិជ្ជកម្មនៅ​ក្នុង​សមតុល្យ​ពាណិជ្ជកម្ម​អន្តរជាតិ​នារយៈពេល​៣ខែ​ដើម​ឆ្នាំ២០២៤​។​ ​របាយការណ៍​ផ្លូវការបាន​បង្ហាញ​ថា​ ​ចំណូល​នាំចូល​-​នាំចេញ​សរុប​ក្នុង​អំឡុង​ខែ​មករា​ ​ដល់​ខែ​មីនា​ ​ឈាន​ដល់​ ​១​២​,​៤​៩​ ​ពាន់​លាន​ដុល្លារ​។

សម្តេចធិបតី ក៏បានថ្លែងថា ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទោះបីជាមានកំណើនអវិជ្ជមានក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងវិញយ៉ាងឆាប់រហ័ស ដោយសម្រេចបានកំណើន ៥,១ភាគរយ​ក្នុងឆ្នាំ២០២២ និង៥ភាគរយ​ ក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករថា នឹងបន្តសម្រេចបានកំណើនខ្ពស់ក្នុងរយៈពេលមធ្យមទៅរយៈពេលវែងខាងមុខ ខណៈដែល​រាជរដ្ឋាភិបាល​តែងតែ​ចាត់​ទុក​ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​ ​ការ​វិនិយោគ​ ​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ជា​អាទិភាព​ដ៏​ចម្បង​ ​ដោយ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​យុទ្ធសាស្ត្រ​ ​កម្មវិធី​ ​និង​វិធានការ​កំណែ​ទម្រង់​ ​ព្រមទាំង​ស្តង់​ដារ​បទដ្ឋាន​គតិយុត្ត​ដើម្បី​កែ​លម្អ​ការ​អនុវត្ត​ជាក់ស្តែង​។​

សម្រាប់វិស័យឧស្សាហកម្ម​កាត់​ដេរ​សំលៀកបំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​គឺជា​វិ​ស័​យ​ផ្តល់​ប្រាក់ចំណូល​ធំបំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ហើយ​ផលិតផល​នាំចេញ​ផ្សេងទៀត​ គឺជា​ផលិតផល​​មិនមែន​កាត់​ដេរ​ ​ដែល​មាន​ដូចជា​ ​គ្រឿងបន្លាស់​អេ​ឡិច​ត្រូនិ​ក ​ផលិតផល​កសិកម្ម​ ​កង់​ ​និង​បន្ទះសូឡា​ថាមពល​ពន្លឺព្រះអាទិត្យ​។​ ចំណែកមុខទំនិញដែលកម្ពុជានាំចូលភាគច្រើនមានដូចជា ៖ វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ ផលិតផលត្បូងចម្រុះ និងគ្រឿងអលង្ការមានតម្លៃ ប្រេងឥន្ធនៈ សម្ភារសំណង់ គ្រឿងអេឡិចត្រូនិក យានយន្ត គ្រឿងឧបភោគបរិភោគ ឳសថ និងបរិក្ខាពេទ្យ ជាដើម។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម