អ្នកជំនាញ ៖ កម្ពុជាត្រូវសិក្សាចំណុចខ្លាំងរបស់ប្រទេសជិតខាង ដើម្បីឈានទៅប្រកួតប្រជែងជាមួយ​គេ

ភ្នំពេញ ៖ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ១ ខែសីហា កន្លងទៅថ្មីៗនេះ បានដាក់ឱ្យអនុវត្តនូវពន្ធបដិកាជាស្ថាពរបន្ទាប់ពីឆ្លងកាត់ការចរចាតាំងតែពីខែមេសា ឆ្នាំ២០២៥ ។ សម្រាប់កម្ពុជា បានចរចាអាត្រាពន្ធពី ៤៩% មកនៅត្រឹមតែ ១៩% ជាអាត្រាបន្ថយពន្ធដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ យ៉ាងណាក៏ដោយ អាត្រាពន្ធ ១៩%នេះ ក៏មិនបានជំរុញឱ្យកម្ពុជាមានប្រៀបទៅលើការប្រកួត​ប្រជែងសេដ្ឋកិច្ចក្នុងតំបន់ដែរ ដោយសារថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏ទទួលបានអាត្រាពន្ធ ១៩% ហើយវៀតណា​ និងបង់ក្លាដែស ចំនួន ២០%។

បើតាមអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ កម្ពុជា មានភាពចាំបាច់ក្នុងការសិក្សាលើចំណុចខ្លាំង និងខ្សោយរបស់ប្រទេសជិតខាងទាំងនេះ ដើម្បីអាចបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចខ្លួនឱ្យកាន់តែប្រសើរ។

លោក Arnaud Darc  នាយកប្រតិបត្តិនៃក្រុមហ៊ុន Thalias និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច ពាណិជ្ជ​កម្ម​ផងដែរនោះ បានលើកឡើងថា បច្ចុប្បន្ននេះ វៀតណាម កំពុងតែបន្ថែមការវិនិយោគរាប់ពាន់លាន​ដុល្លារ​ទៅលើ​​វិស័យវាយនភណ្ឌ ហើយប្រទេសបង់ក្លាដែសឯណោះវិញ កំពុងចាប់យកការប្រើប្រាស់ប្រព័ន្ធ​ស្វ័យប្រវត្តិកម្មទៅលើការផលិតរបស់ខ្លួន។ ដោយឡែក សម្រាប់ឥណ្ឌូនេស៊ីវិញ ក៏បានកាត់បន្ថយថ្លៃដឹកជញ្ជូន​បានយ៉ាងច្រើនផងដែរ។

ដោយផ្អែកលើមូលហេតុទាំងនេះ លោកយល់ឃើញថា កម្ពុជាមិនអាចឱបដៃឈរមើលប្រទេសក្នុងតំបន់​ចាត់វិធានការបែបបន្ទាន់នេះទេ ផ្ទុយទៅវិញ កម្ពុជាត្រូវតែត្រៀមលក្ខណៈសម្រាប់ប្រកួតប្រជែង​ជាមួយពួកគេទាំងបច្ចុប្បន្ន និងរយៈពេល៥ឆ្នាំទៅមុខ។ ប្រសិនបើកម្ពុជាមិនចាត់វិធានការណាមួយទេ វាអាចទៅរួចដែលវិនិយោគិនបរទេសដកការវិនិយោគពីកម្ពុជាទៅដាក់នៅប្រទេសក្នុងតំបន់វិញ ហើយនៅពេលនោះប្រជាជនកម្ពុជារាប់ម៉ឺននាក់ដែលកំពុងបម្រើការងារនៅក្នុងឧស្សាហកម្មកាត់ដេរ នឹងទទួលរងផលប៉ះពាល់ទៅលើការងាររបស់ពួកគេ។ រឿងមួយទៀត ប្រសិនបើកម្ពុជាចង់ឈានទៅប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ រឿងដែលកម្ពុជា​ត្រូវធ្វើបន្ទាប់ទៀតគឺកាត់បន្ថយថ្លៃដើមផលិត ដែលរួមមានថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូន។

លោកសង្កត់ធ្ងន់ថា៖

« ថ្លៃអគ្គិសនីកម្ពុជាបច្ចុប្បន្ន មានតម្លៃចន្លោះពី ៤០០រៀល ទៅ ៧០០រៀល ក្នុងមួយគីឡូវ៉ាត់ ដែលចំនួននេះគឺស្មើនឹង ៣០% ទៅ ៥០% ខ្ពស់ជាងតម្លៃអគ្គិសនីរបស់​ប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី។ ចំណុចបន្ទាប់ដែលកម្ពុជាត្រូវគិតគូរដែរនោះគឺពង្រឹងនូវចំណុចខ្លាំងដែលខ្លួនមានស្រាប់។ ត្រង់ចំណុចនេះ កន្លងមក កម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញស្រាប់​ទៅហើយ ទៅលើការអនុលោមតាមច្បាប់ការងារ ការដឹកជញ្ជូនទំនិញបានទាន់ពេលវេលា និងការរក្សាគុណភាពទំនិញឱ្យនៅឋេរ។ ម្យ៉ាងទៀត រដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវច្បាប់ និងគោលនយោបាយជាច្រើន ដែលអនុគ្រោះ​ដល់វិនិយោគិនក្នុងការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា»។

លោកបានសង្កត់ធ្ងន់ថា ៖ ជារួម ប្រសិនបើកម្ពុជាអាចកាត់បន្ថយថ្លៃដើមផលិតបាន កម្ពុជានឹងអាចរក្សាវិនិយោគិនដែលមានស្រាប់ ព្រមទាំងមានលទ្ធភាពទាក់ទាញវិនិយោគិនមកបន្ថែមទៀតផង ដោយហេតុថា ផលិត​ផលរបស់កម្ពុជាបានឈរជើងរឹងមុំានៅលើទីផ្សាររបស់អាម៉េរិករួចស្រាប់ទៅហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *