អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា​ និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ៖ ការស្វែងយល់ពីបច្ចេកវិទ្យា AI គឺពិតជាស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តល់អាទិភាពដល់ការធ្វើឌីជីថលនីយកម្ម។ បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារបានផ្លាស់ប្តូរទៅជាអង្គភាពឌីជីថលយ៉ាងសកម្ម ហើយក៏កំពុងបន្តផ្លាស់ប្តូរបន្ថែមទៀតផ្តោតលើបច្ចេកវិទ្យា AI និង Blockchain ។ អគ្គនាយកដ្ឋានពន្ធដារមានគោលបំណងរួមបញ្ចូលបច្ចេកវិទ្យា AI និង Blockchain ទំនើបបំផុតទៅក្នុងដំណើរការប្រចាំថ្ងៃរបស់ខ្លួននៅឆ្នាំ២០២៨។

ឯកឧត្តម គង់ វិបុល បានពន្យល់ថា ៖

«បច្ចេកវិទ្យា Blockchain នឹងធានាបាននូវតម្លាភាពបំផុត ហើយសិង្ហបុរី គឺជាឧទាហរណ៍ដ៏ល្អនៅក្នុងករណីនេះ។ មិនចាំបាច់មានសវនកម្មពន្ធទេ ខណៈដែលការធ្វើបរិវត្តកម្មនេះបានផ្តល់សេវាកម្មល្អបំផុតដល់អ្នកបង់ពន្ធ នៅពេលដែលប្រើបច្ចេកវិទ្យា Blockchain» ។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ ថ្លែងបន្តទៀតថា «CTA Cambodia» ជាកម្មវិធីពន្ធថ្មី បង្កើតឡើងដោយអគ្គនាយកដ្ឋានពន្ធដារបានពង្រឹងយន្តការប្រមូលពន្ធដែលមានស្រាប់ និងផ្តល់សេវាគ្រប់យ៉ាង មិនថាជាសំណើពន្ធ ប្រវត្តិពន្ធ ឯកសារទាក់ទងនឹងពន្ធ ឬឯកសារផ្សេងៗទៀត។ អគ្គនាយកដ្ឋានពន្ធដារមានមហិច្ឆតាធំនៅពេលនិយាយអំពីកំណែទម្រង់ និងទំនើបកម្មប្រព័ន្ធពន្ធដារ។

ឯកឧត្តមបញ្ជាក់ថា ៖

«ប្រព័ន្ធឯកសារអេឡិចត្រូនិក ដែលយើងមាននៅពេលនេះ ត្រូវបានបង្កើតឡើងដោយអ្នកជំនាញកម្ពុជា។ ក្រុមអ្នកបច្ចេកទេសកម្ពុជាត្រូវបានចាត់ចែងការងារនេះ ដោយសារយើងដឹងថា មានតែប្រជាជនកម្ពុជាទេដែលអាចបង្កើតប្រព័ន្ធពិសេសដែលតម្រូវឱ្យសមស្របនឹងប្រព័ន្ធអេកូឡូស៊ីរបស់យើង»។

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា៖ ប្រសិនបើក្រុមហ៊ុនបាត់បង់ឯកសារពន្ធសំខាន់ៗ ក្រុមហ៊ុនអាចរកបាននៅលើកម្មវិធី។ កម្មវិធីផ្សេងទៀត ក៏គ្រោងនឹងដាក់ចេញ ដោយមានគោលបំណងជាចម្បងក្នុងការពង្រឹងយន្តការឆ្លើយតប រួមជាមួយនឹងការអនុវត្តក្រមសីលធម៌ សម្រាប់មន្ត្រីពន្ធដារ ដើម្បីបង្កើនប្រសិទ្ធភាពនៃនា​យ​កដ្ឋានផងដែរ ។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ បានបន្ថែមថា ៖

«យើងត្រូវតែយល់ថា គោលនយោបាយពន្ធដារប្រទេស ត្រូវតែស្របតាមចក្ខុវិស័យនៃកំណើនសេដ្ឋកិច្ច ហើយដើម្បីឱ្យរឿងនេះកើតឡើង យើងត្រូវតែពិភាក្សាញឹកញាប់ជាមួយវិស័យឯកជន ដែលនៅតែជាសសរស្តម្ភសំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ អគ្គនាយកដ្ឋានពន្ធដារ បាន និងកំពុងខិតខំធានាឱ្យបាននូវការព្យាករពន្ធរបស់អ្នកជាប់ពន្ធ ដែលធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព»។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *