ឥណ្ឌូនេស៊ី ត្រៀមបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ចកិច្ចជិត ១ ពាន់លានដុល្លារនៅចុងឆ្នាំនេះ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ឥណ្ឌូនេស៊ី បានត្រៀមបញ្ចេញកញ្ចប់ថវិកាដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចថ្មីមួយដែលមានតម្លៃជិត ១ ពាន់លានដុល្លារអាម៉េរិក ដោយរួមបញ្ចូលទាំងជំនួយស្បៀងអាហារ និងកម្មវិធីជំនួយដែលអាចផ្តល់ការងារបណ្តោះអាសន្នសម្រាប់មនុស្សជាង ៦ សែននាក់។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី លោក Airlangga Hartarto បានប្រាប់អ្នកយកព័ត៌មានថា វិធានការជំរុញនឹងត្រូវបានអនុវត្តនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ២០២៥ ហើយវិធានការមួយចំនួននឹងត្រូវបន្តរហូតដល់ឆ្នាំ២០២៦ ។

សូមជម្រាបថា ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ដែលមានកំណើនកើនឡើង ៥,១២% ក្នុងត្រីមាសទីពីរ ជាអត្រាកំណើនដ៏ល្អបំផុតក្នុងរយៈពេលពីរឆ្នាំ ប៉ុន្តែអ្នកបង្កើតគោលនយោបាយមួយចំនួនបានលើកឡើងពីសញ្ញានៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងត្រីមាសបន្ទាប់ ខណៈដែលរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី លោក Airlangga បាននិយាយថា ជាមួយនឹងកញ្ចប់ជំរុញសេដ្ឋកិច្ចនេះ រដ្ឋាភិបាលសង្ឃឹមថាអាចឈានដល់គោលដៅកំណើនសេដ្ឋកិច្ច ៥,២%។

គួរបញ្ជាក់ដែរថា កញ្ចប់ជំរុញសេដ្ឋកិច្ចនេះមានតម្លៃ ១៦,២៣ ទ្រីលានរូពៀ (៩៨៩ លានដុល្លារអាមេរិក) រួមបញ្ចូលទាំងជំនួយស្បៀងអាហារ និងកម្មវិធីកសាងហេដ្ឋារចនាសម្ព័ន្ធដែលអាចផ្តល់ការងារបណ្តោះអាសន្នសម្រាប់មនុស្សជាង ៦ សែននាក់។ លើសពីនេះ រដ្ឋាភិបាលនឹងផ្តល់ឱ្យ ១៨,៣ លានគ្រួសារនូវអង្ករ ១០ គីឡូក្រាមក្នុងមួយផ្ទះនៅក្នុងត្រីមាសទី ៤, ការដកពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់បុគ្គលិកក្នុងវិស័យទេសចរណ៍ និងបែងចែក ៥,៣ ទ្រីលានរូពៀសម្រាប់គម្រោងសាច់ប្រាក់ការងារមនុស្សជាង ៦ សែននាក់នៅក្នុងអំឡុងខែកញ្ញា ដល់ខែធ្នូ។ គម្រោងសាច់ប្រាក់សម្រាប់ការងារជាធម្មតាពាក់ព័ន្ធនឹងការផ្តល់ប្រាក់ឈ្នួលប្រចាំថ្ងៃដល់បុគ្គលិក ដែលភាគច្រើនមកពីសហគមន៍ជនបទ និងធ្វើការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ និងស្ពានជាដើម។ មិនត្រឹមតែប៉ុណ្ណោះ កញ្ចប់ជំរុញសេដ្ឋកិច្ចនេះក៏រួមបញ្ចូលកម្មវិធីកម្មសិក្សាដែលផ្តល់ថ្លៃពលកម្មសម្រាប់និស្សិតបញ្ចប់ការសិក្សាពីកលវិទ្យាល័យចំនួន ២ ម៉ឹននាក់ និងការបញ្ចុះតម្លៃ ៥០% សម្រាប់ធានារ៉ាប់រងរបួសការងារដែលផ្តល់ដោយរដ្ឋសម្រាប់អ្នករត់ម៉ូតូឌុប និងអ្នកបើកឡានដឹកទំនិញ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី Airlangga បានលើកឡើងថា ការដកពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់វិស័យមួយចំនួន និងគម្រោងធានារ៉ាប់រងនឹងត្រូវបន្តរហូតដល់ឆ្នាំ២០២៦។ បន្ថែមពីនេះ ពន្ធលើប្រាក់ចំណូលលើអាជីវកម្មខ្នាតតូចអាចនឹងកើនឡើងពី ០,៥% ក្នុងពេលឥឡូវដល់ ១% នៃប្រាក់ចំណូលនៅឆ្នាំក្រោយ ប៉ុន្តែរដ្ឋាភិបាលអាចនឹងសម្រេចចិត្តរក្សាអត្រាបច្ចុប្បន្នរហូតដល់ឆ្នាំ ២០២៩ ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏នឹងចាប់ផ្តើមកម្មវិធីដាំដើមឈើឡើងវិញលើផ្ទៃដីចំនួន ៨៧០ ០០០ ហិកតាសម្រាប់ជាដំណាំដូចជា អំពៅ កាកាវ កាហ្វេ ស្វាយចន្ទី គ្រាប់ផ្លែឈើ និងដូងនៅឆ្នាំ ២០២៦ ដែលជាកម្មវិធីមួយដែលអាចបង្កើតការងារថ្មីចំនួន ១,៦ នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

Leave a Reply

Your email address will not be published. Required fields are marked *