គិតត្រឹមថ្ងៃចុងសប្ដាហ៍ទី២ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ របាយការណ៍ចុងក្រោយមួយដែលបានប្រកាសឡើងដោយការិយាល័យស្ថិតិនៃប្រទេសឡាវបានបង្ហាញថា អត្រាអតិផរណានៅក្នុងប្រទេសមានការកើនឡើងទៅដល់២៥,៦ភាគរយគិតត្រឹមខែកក្កដា ពីអត្រាត្រឹមតែ២៣,៦ភាគរយកាលពីខែមិថុនា។

តម្លៃប្រេងសាំង និងតម្លៃទំនិញឡើងថ្លៃខ្លាំង និងព្រមទាំងតម្លៃនៃលុយឡាវក៏មានភាពមិននឹងនរបានបង្កនាំឲ្យមានអតិផរណាក្នុងស្រុកកាន់តែភាពធ្ងន់ធ្ងរឡើង។ ក្នុងនាមជាប្រទេសដែលមិនជាប់ច្រកសមុទ្រដូចគេ (Landlock) ឡាវ ជាប្រទេសដែលមានពលរដ្ឋត្រឹមតែ៧លាននាក់ហើយភាគច្រើនពឹងផ្អែកខ្លាំងទៅលើការនាំចេញ និងនាំចូលជាមួយតែបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ។

តាមរយៈរបាយការណ៍ដដែលក៏បានបង្ហាញដែរថា តម្លៃប្រេងសាំងឡើងថ្លៃបានធ្វើឲ្យប៉ះពាល់ទៅដល់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មផ្សេងទៀតដោយក្នុងនោះធ្វើឲ្យតម្លៃនៃសេវាទំនាក់ទំនង ជាពិសេសការដឹកជញ្ជូនមានកំណើនដល់ទៅ៥៣,២ភាគរយគិតនៅក្នុងខែកក្កដាធៀបទៅនឹងឆ្នាំកន្លងទៅ។
តម្លៃទំនិញ និងតម្លៃសេវាកម្មនៅទូទាំងប្រទេសក៏មានការកើនឡើងទៅដល់២៥,៦ភាគរយផងដែរក្នុងពេលជាមួយគ្នានេះ ហើយចំណែកឯតម្លៃថ្នាំពេទ្យ និងសេវាសុខាភិបាលក៏ត្រូវបានគេមើលឃើញថាមានកំណើនប្រមាណជា៣០ភាគរយ។
ក្រៅពីនោះតម្លៃទំនិញផ្សេងៗទៀតក៏សុទ្ធតែមានការកើនឡើងខ្លាំងបូករួមទាំងភេសជ្ជៈគ្រឿងស្រវឹង និងមិនស្រវឹងសម្លៀកបំពាកស្បែកជើងសំភារៈប្រើប្រាស់ក្នុងផ្ទះកើនឡើងដល់២០ភាគរយហើយតម្លៃអគ្គិសនី និងទឹកប្រើប្រាស់បានកើនឡើង១៩,៧ភាគរយ។ យោងតាមការទិន្នន័យរបស់ធនាគារពិភពលោក ឬ World Bank ប្រទេសឡាវបច្ចុប្បន្នកំពុងស្ថិតនៅក្នុងវិបត្តិបំណុលដ៏ធ្ងន់ធ្ងរមួយផងដែរ ឬប្រមាណជា១៤,៥ពាន់លានដុល្លារដែលក្នុងនោះពាក់កណ្តាលជាកម្ចីបានមកពីរដ្ឋាភិបាលនៃប្រទេសចិន ខណៈដែលគម្រោងផ្លូវដែកដែលទើបសម្ពោធកាលពីចុងឆ្នាំកន្លងទៅមានតម្លៃដល់ទៅ៥,៩ពាន់លានដុល្លាររួចទៅហើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content