ពាណិជ្ជករនិងវិនិយោគិនបរទេសបរិយាយពីបរិយាកាសវិនិយោគនិងវិស័យសក្តានុពលនៅកម្ពុជាក្នុងអំឡុងពេលវិបត្តិ

សេដ្ឋកិច្ច៖ ពិភពលោកកំពុងស្ថិតនៅក្នុងវិបត្តិសកលប៉ុន្តែកម្ពុជានឹងនៅតែមានឳកាសនិងសក្តានុពលក្នុងវិស័យមួយចំនួនដើម្បីអាចទាក់ទាញវិនិយោគបរទេស។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយដោយគេហទំព័រព័ត៌មានស្តីអំពីវិនិយោគនៅកម្ពុជាជាភាសាអង់គ្លេស Estatedia បានចេញផ្សាយនូវអត្ថបទមួយជាមួយនឹងចំណងជើងធំៗថា៖ “International investment experts hails Cambodia’s investment environment and see a boon for the agriculture sector during crisis” ឬមានន័យថាក្រុមអ្នកជំនាញវិនិយោគអន្តរជាតិលើកសរសើរពីបរិយាកាសវិនិយោគនិងសក្តានុពលវិស័យកសិកម្មនៅកម្ពុជាក្នុងអំឡុងវិបត្តិសកល។

Estatedia បានលើកឡើងអំពីទស្សនៈវិស័យរបស់ពាណិជ្ចករអន្តរជាតិ២រូបចំពោះដំណើរការនៃការវិនិយោគនៅកម្ពុជានិងក៏ដូចជាបានចង្អុលបង្ហាញនូវវិស័យសក្តានុពលសម្រាប់ទាញយកចំណេញក្នុងពេលដែលសកលកំពុងជួបវិបត្តិផងដែរ។

ក្នុងនោះលោក Chris Robinson ដែលជាប្រធានផ្នែកកិច្ចការងាររៀបចំការរួមបញ្ចូលគ្នា និងការទិញយក​ (Corporate Mergers & Acquisitions)នៃក្រុមហ៊ុន DFDL ដែលមានបទពិសោធក្នុងប្រតិបត្តិការវិនិយោគក្នុងប្រទេសកម្ពុជាអស់រយៈពេលជាយូរមកហើយនោះបានលើកសរសើរយ៉ាងខ្លាំងអំពីបរិយាកាសវិនិយោគនៅក្នុងទីផ្សារកម្ពុជាសម្រាប់អ្នកវិនិយោគពីក្រៅប្រទេស។

លោកបានថ្លែងបែបនេះថា៖ទីផ្សារ​កម្ពុជា​បាន​វិវឌ្ឍ​យ៉ាង​ខ្លាំង​ក្នុង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។ តាមរយៈការខិតខំប្រឹងប្រែងធ្វើខ្លួនទៅជាប្រទេសសេរីភាវូបនីយកម្មទីផ្សារដោយអនុញ្ញាតឱ្យមានការវិនិយោគពីបរទេសស្ទើរតែគ្រប់វិស័យកម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងកម្រិតដ៏រឹងមាំ ជាពិសេសក្នុងវិស័យផលិតកម្ម អចលនទ្រព្យ និងសំណង់ កសិកម្ម និងវិស័យសេវាកម្ម។

លោកបានបន្តទៀតថា ដោយមានឧបសគ្គតិចតួចក្នុងការបញ្ចូលខ្លួនក្នុងទីផ្សារធ្វើអាជីវកម្មនៅកម្ពុជា យើងអាចឃើញមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងសកម្មភាពដែលទាក់ទងទៅនឹងអាជីវកម្មបែបច្របាច់បញ្ចូលគ្នា និងការទិញយក (M&A)ក្នុងរយៈពេលពី៥ទៅ៦ឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងវិស័យដែលបទសក្តានុពលខ្លាំង ដូចជា សេវាកម្មហិរញ្ញវត្ថុ ទូរគមនាគមន៍ និងសង្វាក់ផលិតកម្មផង។

ខណៈពេលដែលចំណាប់អារម្មណ៍វិនិយោគដ៏ធំបំផុតនៅកម្ពុជាមានប្រភពមកពីប្រទេសជិតខាងអាស៊ីខាងជើង និងអាស៊ានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានឃើញសញ្ញាណនៃការកើនឡើងនៃការវិនិយោគពីក្រុមហ៊ុនអូស្ត្រាលីក្នុងឧស្សាហកម្មជាច្រើនទៀត ជាពិសេសក្នុងវិស័យរ៉ែ ការអប់រំ ទេសចរណ៍ ភស្តុភារ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ការគ្រប់គ្រងអចលនទ្រព្យ និងការថែទាំសុខភាពជាដើមនេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោក Robinson។

គួរឲ្យដឹងដែរថាលោកChris មានបទពិសោធន៍ជាង២៥ ឆ្នាំមកហើយនៅក្នុងអាជីវកម្មបែបរួមបញ្ចូលគ្នា និងការទិញភាគហ៊ុនឯកជន ទីផ្សារមូលធន អភិបាលកិច្ច ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការងារ ព្រមទាំងសេវាកម្មការស៊ើបអង្កេតអាជីវកម្មផ្សេងៗទៀតផង។

ដោយឡែកចំពោះសក្តានុពលរបស់កម្ពុជាក្នុងស្ថានភាពវិបតិ្តពិភពលោកជាពិសេសផ្តោតសំខាន់ទៅលើវិបត្តិស្បៀងអាហារនោះលោក Robert Chelliah បានបង្ហាញនូវជំនឿជាក់ជាក់ស្តែងវាអាចនឹងក្លាយជាឳកាសទៅវិញសម្រាប់កម្ពុជាទៅវិញក្នុងការទាក់ទាញអ្នកវិនិយោគនិងអតិថជនពីក្រៅប្រទេសដើម្បីវិនិយោគនិងប្រមូលទិញផលិតផលមួយចំនួននៅក្នុងវិស័យកសិកម្មកម្ពុជា។

លោក Robert Chelliah ស្ថាបនិកក្រុមហ៊ុនអូស្ត្រាលី Lexmin បានលើកឡើងថាក្តីបារម្ភកាន់តែមានការកើនឡើងចំពោះបញ្ហាវិបត្តិស្បៀងអាហាររបស់សកលោកហើយក្នុងពេលជាមួយគ្នានេះក្រៅតែតំរូវការគ្រប់ទីកន្លែងហើយនោះតំរូវការនៃអាហារូបត្ថម្ភកម្រិតខ្ពស់របស់ចំណីអាហារក៏មានកើនឡើងដូចគ្នាដែរខណៈដែលត្រឹមទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះអាហារប៉ប៉នប្រភេទនេះមានរហូតទៅដល់៥៤ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

លោកពន្យល់ថានេះគឺជាឳកាសសម្រាប់វិស័យកសិកម្មរបស់កម្ពុជាដែលមានសក្តានុពលបំផុតក្នុងការទទួលយកទីផ្សារដ៏ធំនេះដោយក្នុងនោះលោក Robert បានពោលថា៖
កម្ពុជាជាគោលដៅដ៏មានអំណោយផលបំផុតក្នុងវិស័យនេះ ទាំងគុណភាពដីផងពិសេសដីកសិកម្មនៅតាមតំបន់ភ្នំ ទាំងកម្លាំងពលកម្មផង និងធនធានធម្មជាតិដ៏សំបូរបែបផងហើយមិនត្រឹមប៉ុណ្ណោះកម្ពុជាគឺជាប្រទេសដែលផ្តល់ភាពងាយស្រួលខ្លាំងមែនទែនចំពោះការបង្កើតក្រុមហ៊ុនអាជីវកម្មថ្មីៗ។

ទោះបីជាយ៉ាងណាក្តីលោកបានបង្ហាញអំពីការប្រកួតប្រជែងមួយចំនួនជាមួយនឹងប្រទេសជិតខាងខ្លះដែរក៏ប៉ុន្តែកម្ពុជានៅតែជាគោលដៅដែលនាំមុខគេក្នុងការផលិតអាហារដែលមិនមានជាតិគិមីឬហៅថាជាផលិតអាហារសរីរាង្គដែលក្នុងនោះអតិថិជនជាច្រើនផ្តោតសំខាន់ជាងគេគឺអង្កររបស់កម្ពុជា។

គួរឲ្យដឹងដែរថារបាយការណ៍របស់ CDC កាលពីឆ្នាំ២០២២ដែលបានចេញផ្សាយនៅលើសៀវភៅវិនិយោគនៅកម្ពុជាឬ Handbook on Investing in Cambodia សម្រាប់ឆ្នាំ២០២២បានបង្ហាញថាផលិតផលកសិកម្មរបស់កម្ពុជាចំនួន៩ស្ថិតនៅក្នុងបញ្ជីដែលមានសក្តានុពលក្នុងការការអភិវឌ្ឍនិងការនាំចេញនាពេលអនាគតដែលក្នុងនោះមានដូចជាស្វាយដំណាប់ចេកបឺរស្វាយចន្ទីដំឡុងជ្វាម្ទេសស្ករត្នោតល្ងនិងផ្លែមៀ។

កម្ពុជាបានអនុម័តគម្រោងវិនិយោគសំខាន់ៗដែលមានតម្លៃសរុប ៤.៦៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ពោលគឺស្ថិតនៅក្នុងអត្រាកើនឡើង ៧.៥ ភាគរយលើសពី ៤.៣៥៥ ពាន់លានដុល្លារដែលធ្វើបានកាលពីក្នុងឆ្នាំ ២០២១ ទោះបីជាស្ថិតនៅក្នុងបរិបទនៃលក្ខខណ្ឌមិនអំណោយរបស់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកក៏ដោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា