ក្នុងត្រីមាសទី៣ សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះជិត ២% ដោយសារពន្ធគយរបស់អាម៉េរិក និងការចំណាយរបស់ពលរដ្ឋក្នុងស្រុកថយចុះ

បរទេស៖ នៅដើមឆមាសទី២ ឆ្នាំ២០២៥នេះ (ក្នុងត្រីមាសទី៣) សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះជិត ២% ដែលបណ្តាលមកពីផលប៉ះពាល់នៃអត្រាពន្ធគយរបស់អាម៉េរិកផង រួមផ្សំនឹងការចំណាយរបស់ប្រជាជនក្នុងស្រុកមានការកើនឡើងយឺត ឬចំណាយតិចជាងមុន នេះបើយោងតាមសេចក្ដីរាយការណ៍ពីរ៉យទ័រ។

នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ផ្អែកតាមទិន្នន័យដែលចេញដោយរដ្ឋាភិបាលជប៉ុនបានបង្ហាញថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅដើមឆមាសទី២ ឆ្នាំ២០២៥នេះ ភាគច្រើនគឺបណ្តាលមកពីផលប៉ះពាល់នៃការវិនិយោគលំនៅដ្ឋានធ្លាក់ចុះ បន្ទាប់ពីការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុកមួយចំនួន ជាពិសេស ការ​នាំ​ចេញចុះខ្សោយ​។ ទិន្នន័យដដែលបានបញ្ជាក់ថា នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ សេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះ ១,៨% (គិតពីខែកក្កដា ដល់ខែកញ្ញា) បើធៀបនឹងកំណើននៅត្រីមាសទី២ មានអត្រា ២,៣% និងទាបជាងការព្យាករ ២,៥% ។ ទន្ទឹមនឹងនេះ ការចុះខ្សោយនៃការនាំចេញ​របស់ជប៉ុន​រយៈ​ពេល​ ៤​ខែ​ជាប់​គ្នា​ ចាប់​តាំង​ពី​ខែ​ឧសភា គឺជាមូលហេតុធំនៃការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារ​ឥទ្ធិពល​នៃ​អត្រាពន្ធ​ខ្ពស់​របស់​អាម៉េរិក។

ក្រុមហ៊ុនជំនាញផលិតរថយន្តបានមើលឃើញថា បរិមាណនៃការដឹកជញ្ជូនបានធ្លាក់ចុះ បើទោះបីជាអត្រាពន្ធគយថ្មីធ្វើឲ្យពួកគេកាត់បន្ថយតម្លៃថ្លៃដើមក៏ដោយ។ យ៉ាងណាមិញ កាលពីខែកញ្ញា សហរដ្ឋអាម៉េរិក និងជប៉ុនបានធ្វើកិច្ចព្រមព្រៀងជាផ្លូវការមួយដែលអនុវត្តកម្រិតពន្ធមូលដ្ឋាន ១៥% លើការនាំចូលស្ទើរតែទាំងអស់ពីជប៉ុន បើធៀបនឹងអត្រាពន្ធ ២៥% សម្រាប់ទំនិញភាគច្រើន និង ២៧,៥% លើរថយន្តកាលពីគ្រាមុន។ មិនត្រឹមតែប៉ុណ្ណោះ ការវិនិយោគលើលំនៅឋាន បានធ្លាក់ចុះ ៩,៤% ក៏ជាកត្តាជំរុញឱ្យធ្លាក់ចុះសេដ្ឋកិច្ចផងដែរ បូករួមទាំងបទប្បញ្ញត្តិក្នុងស្រុកកាន់តែតឹងតែងជាងមុន។ បន្ថែមពីនេះ ការចំណាយរបស់វិស័យឯកជនដែលមានចំណែកច្រើនជាងពាក់កណ្តាលនៃទិន្នផលសេដ្ឋកិច្ច កើនឡើងយឺត ០,១% ប៉ុណ្ណោះបើធៀបនឹង ០,៤% នៅត្រីមាសទី២ ខណៈដែលតម្លៃនៃម្ហូបអាហារកើនឡើង ធ្វើឲ្យពលរដ្ឋដែលជាអ្នកប្រើប្រាស់គិតគូរ និងរឹតត្បិតលើការចំណាយយ៉ាងប្រុងប្រយ័ត្ន។

សូមបញ្ជាក់ដែរថា កាលពីពេលថ្មីៗ​នេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi គ្រោងនឹងរៀបចំកញ្ចប់ថវិកាដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជួយសម្រួលការឡើងថ្លៃនៃតម្លៃរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ខណៈដែលទិន្នន័យបានបង្ហាញពី GDP ចុះខ្សោយ។ ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ការធ្លាក់ចុះនៃទំហំផលិតផលក្នុងស្រុកសរុប (GDP) គឺជាមូលហេតុដែលជំរុញឱ្យមានវិធានការបន្ទាន់ជាមួយកញ្ចប់ថវិកាលើសពី ១៧ ទ្រីលានយ៉េន ឬជិត ១១០ ពាន់លានដុល្លារ)៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *