បណ្តាអ្នកសារព័ត៌មាន ទៅស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធឌីជីថលគ្រប់គ្រងនាវា និងអត្ថប្រយោជន៍ VMS សម្រាប់គ្រប់គ្រងជលផលសមុទ្រ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចបណ្តាអ្នកសារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការ​គ្រប់​គ្រង​ជល​ផលសមុទ្រតាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំ​មើល​តាមបែបឌីជីថល» ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅខេត្ត​ព្រះសី​ហនុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចប្រជុំដែលរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មុនចេញដំណើរទៅខេត្តព្រះសីហនុ មានការចូលរួមពី លោក ស្រ៊ុន លឹម​​សុង អនុប្រធានរដ្ឋបាលជលផល លោក បួយ រតនា អនុ​ប្រធាន​​រដ្ឋបាល​ជលផល លោក Ehsan Kabir, ប្រធានក្រុមទំនាក់ទំនងនៃអង្គការ FAO លោក Norberto Estepa ទីប្រឹក្សាបច្ចេកទេស គ្រប់គ្រងគម្រោងជលផល នៃអង្គការFAO រួមជាមួយអ្នកសារព័ត៌មាន​១៨នាក់ មកពី១០ស្ថាប័នព័ត៌មាន សរុបអ្នកចូលរួមជាង៣០នាក់។

ដំណើរទស្សនកិច្ចដែលរៀបចំសហការពីក្រសួងកសិកម្ម រដ្ឋបាលជល​ផល អង្គការ FAO ក្រោមជំនួយហិរញ្ញប្បទានពីសហភាពអឺរុប ធ្វើឡើង​ក្នុងគោលបំណងពិនិត្យមើលអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ការបំពាក់​ប្រព័ន្ធគ្រប់គ្រងនាវា VMS និងអត្ថប្រយោជន៍VMS សម្រាប់ការគ្រប់​គ្រង​ជលផលសមុទ្រប្រកប​ដោយចីរភាព និងការយល់ដឹងពីការប្រើប្រាស់​ឧបករណ៍ឌីជីថលនេះនៅតំបន់សមុទ្រ។

លោកជំទាវ អុឹម រចនា បានគូសបញ្ជាក់ថា៖ កិច្ច​សហការ​រៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានជាមួយអង្គកា រFAO ធ្វើឡើង​ជា​លើកទី២ហើយ ដែលទស្សនកិច្ចលើកនេះ នឹងបង្ហាញពីកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តការងារ គាំទ្រ​ដល់​ការ​អភិរក្ស​តាមរយៈការធ្វើទំនើបកម្ម ប្រព័ន្ធបច្ចេកវិទ្យា នៃការគ្រប់​គ្រង​ជល​ផលសមុទ្រ។

បើតាមលោកជំទាវអនុរដ្ឋលេខាធិការ ​ការចូលរួមរបស់ស្ថាប័ន​ព័ត៌មាន​ទាំង១០ ក្នុងរយៈពេល៣ថ្ងៃនេះ ​ចុះទៅដល់ទីតាំងផ្ទាល់ ជួបជាមួយអ្នកនេសាទ ម្ចាស់នាវា ប្រតិបត្តិករ ដៃគូសហការទាំងអស់ នឹងបានផ្សព្វផ្សាយកាន់តែទូលំទូលាយ​ពីលទ្ធ​ផល​​នៃការបំពាក់ប្រព័ន្ធ VMS នៅលើនាវា ដែលមានសមត្ថភាពត្រួត​ពិនិត្យពេលវេលាជាក់ស្តែង ជួយទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ និងធានាបាននូវការនេសាទ​អនុ​លោមទៅតាមស្តង់ដាអន្តរជាតិ។

ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ផ្នែកនេសាទ (FAO CAPFISH-Capture) ក៏ដូចជាការគាំទ្រហិរញ្ញប្បទានពីសហភាពអឺរុប រដ្ឋបាលជលផលបានអនុវត្ដកម្មវិធីស្មាត (SMART) សម្រាប់ប្រមូលទិន្នន័យ វិភាគទិន្នន័យ ធ្វើរបាយការណ៍ និងធ្វើផែនការត្រួតពិនិត្យនិងអធិការកិច្ចជលផល ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្ដច្បាប់ស្ដីពីជលផល។ 

លោក ស្រ៊ុន លឹម​​សុង អនុប្រធានរដ្ឋបាលជលផល បានឱ្យដឹងថា VMS ជាប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលបានអនុវត្តដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងធនធាន ធម្មជាតិ និងលើកកម្ពស់ស្តង់ដារសុខភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ប្រជានេសាទ។ ជាពិសេសជាវិធានការសំខាន់មួយក្នុងការធានានិរន្តរភាពធនធានជលផល និងសុវត្ថិភាពអ្នកនេសាទ។គោលបំណងនៃការបំពាក់VMS គឺគ្រប់គ្រងការនេសាទឱ្យមានប្រសិទ្ធភាព និងស្របតាមបទដ្ឋានជាតិ/អន្តរជាតិ ធានាសុវត្ថិភាពអ្នកនេសាទតាមរយៈការតាមដានទីតាំងនាវាជាប្រចាំ ដោះស្រាយការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិ។

ក្រោមការគាំទ្របច្ចេកទេសពីអង្គការ FAO និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្មវិធី SMART ត្រូវបានកែសម្រួល (ដោយអាចប្រើជាខេមរភាសា) ស្របតាមតម្រូវការជាក់ស្ដែងសម្រាប់ការកត់ត្រាសកម្មភាពល្បាត រួមមានទីតាំង ពេលវេលា ឧបករណ៍នេសាទ ការដឹកជញ្ជូនផល ផលិតផលជលផលនិងការត្រួតពិនិត្យតំបន់ព្រៃលិចទឹកតាមរយៈឧបករណ៍ឌីជីថល។ទិន្នន័យទទួលបានពីការអនុវត្ដកម្មវិធី SMART ត្រូវបានផ្ទុកនៅក្នុងមូលដ្ឋានទិន្នន័យមេនៃរដ្ឋបាលជលផល និងអាចអនុញ្ញាតិឱ្យអធិការដ្ឋានរដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផលសម្រាប់ប្រើ និងធ្វើផែនការអធិការកិច្ច។
 
មន្ដ្រីជំនាញរដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផលបានទទួលការបណ្តុះបណ្តាលបច្ចេកទេសស្ដីពីការអនុវត្ដកម្មវិធី SMART ចាប់តាំងពីឆ្នាំ២០២០-២០២៤។ ការអនុវត្ដកម្មវិធី SMART ដោយមន្រ្ដីអធិការកិច្ចជលផល ទទួលបានលទ្ធផលប្រមាណជា៤៥.០០០ ករណីក្នុង១ឆ្នាំ តាមគោលដៅសូចនាករ និងចូលរួមចំណែកដល់ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលឱ្យបានកាន់តែប្រសើរ៕





របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *