សហភាពអឺរ៉ុប ចង់ដោះស្រាយបែបការទូតជាមួយអាម៉េរិក ប្រសើរជាងដាក់សម្ពាធពាណិជ្ជកម្មសងសឹកគ្នា បន្ទាប់ពីប្រធានាធិបតី Donald Trump គំរាមកំហែងដំឡើងពន្ធគយ

បរទេស៖ សហភាពអឺរ៉ុប បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការរកដំណោះស្រាយបែបការទូតជាមួយសហរដ្ឋអាម៉េរិក ប្រសើរជាងប្រើវិធានការសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីប្រធានាធិបតី អាម៉េរិក លោក Donald Trump គំរាមដំឡើងពន្ធលើប្រទេសមួយចំនួនដែលប្រឆាំងនឹងលោកក្នុងការកាន់កាប់កោះ Greenland នេះបើយោងតាមសេចក្ដីរាយការណ៍ពី Euronews ។

កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ គណៈកម្មការសហភាពអ៊ឺរ៉ុប បានគាំទ្រឱ្យប្រើប្រាស់ bazooka ដើម្បីសងសឹកទៅកាន់អាម៉េរិកវិញភ្លាមៗ ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុងប្រ៊ូសែល។ យ៉ាងណាមិញ បណ្តារដ្ឋជាសមាជិកចង់ផ្តល់អាទិភាពដល់កិច្ចសន្ទនាការទូតជាមួយអាម៉េរិកជាមុនសិន និងរារាំងមិនឲ្យមានវិធានការសងសឹកភ្លាមៗនោះទេ។ Bazooka ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៣ ដែលជាវិធានការណ៍ពិសេសរបស់សហភាពអឹរ៉ុបសម្រាប់វាយបកប្រឆាំងទៅនឹងការបង្ខិតបង្ខំ ឬ ការដាក់សម្ពាធពីប្រទេសណាមួយ ដោយកំណត់អាជ្ញាប័ណ្ណពាណិជ្ជកម្ម និងបិទប្រទេសនោះមិនឲ្យចូលទីផ្សាររបស់ខ្លួន។ ឥឡូវនេះ សហភាពអឺរ៉ុបមិនទាន់ប្រើប្រាស់វិធានការ ‘Bazooka’ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពន្ធគយរបស់លោក Trump នៅឡើយទេ។  

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានគំរាមដំឡើងពន្ធបន្ថែម ១០% លើប្រទេសចំនួន ៨ ក្នុងទ្វីបអឺរ៉ុប រួមមាន ដាណឺម៉ាក អាល្លឺម៉ង់ បារាំង ស៊ុយអែត ហូឡង់ ហ្វាំងឡង់ ន័រវេស និង ចក្រភពអង់គ្លេស ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ខាងមុខនេះ ក្នុងគោលបំណងដាក់សម្ពាធឲ្យដាណឺម៉ាកប្រគល់កោះ Greenland មកឲ្យខ្លួន។ ប្រសិនបើសហភាពអឺរ៉ុបប្រើប្រាស់វិធានការណ៍សងសឹកពិតមែន នោះនឹងប៉ះពាល់ដល់ការនាំចេញរបស់អាម៉េរិកមកកាន់តំបន់នេះដែលមានតម្លៃសរុបប្រមាណ ៩៣ ពាន់លានអឺរ៉ូ (១០៨ ពាន់លានដុល្លារ)។ តាមការប៉ាន់ស្មានតម្លៃ ៩៣ ពាន់លានអឺរ៉ូ ឬ ១០៨ ពាន់លានដុល្លារអាម៉េរិកនេះ បានកើតឡើងតាំងពីឆ្នាំមុនមកម្ល៉េះ ដោយសារសហភាពអឺរ៉ុបត្រៀមនឹងដំឡើងពន្ធសងសឹកតបតទៅវិញ ៣០% លើការនាំចូលពីអាម៉េរិក បន្ទាប់ពីបានរងសម្ពាធនៃគោលនយោបាយពន្ធគយរបស់លោក Trump។ ក្រោយមក ភាគីទាំងពីរបានចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាសាជាថ្មី ដោយអាម៉េរិកយល់ព្រមកាត់បន្ថយពន្ធមកត្រឹមអត្រា ១៥% លើការនាំចូលពីសហភាពអឺរ៉ុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *