ក្រសួងកសិកម្ម និងអង្គការ ភីផលអិននីតកម្ពុជា ជំរុញការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការភីផលអិននីតកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥  បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «ការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារ កម្ពុជា (ASCA)។

ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារៀបចំឡើងក្នុងបំណងចូលរួមចំណែកក្នុងកិច្ចសហការដើម្បីលើកកម្ពស់ការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា (ASCA) ដែលផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia ។

គម្រោងនេះចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ រហូតដល់ចុងឆ្នាំ២០២៧ ដោយសង្ឃឹមថានឹងជួយពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធកសិ-ស្បៀងអាហារមួយឱ្យមាននិរន្តរភាព តាមរយៈការបង្កើនការប្រើប្រាស់ជីកាបូន និងបច្ចេកវិទ្យាកសិកម្មបៃតង ដែលអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាពជាងមុន និងការជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទនៃប្រទេសកម្ពុជា។

គម្រោងនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការបញ្ចេញកាបូនពីខ្សែច្រវាក់តម្លៃ​កសិកម្មនៅកម្ពុជាតាមរយៈការបង្កើនការប្រើប្រាស់ជីកាបូន ដែលជាបច្ចេកវិទ្យាកសិកម្មបៃតង ដោយសហគ្រាសកសិកម្មធុន មីក្រូ តូច និងមធ្យមនៅតាមជនបទ ព្រមទាំងបង្កើនគុណតម្លៃនៃការបាត់បង់ស្បៀងអាហារ ដើម្បីរួមចំណែកដល់ការធានាចីរភាពប្រព័ន្ធកសិ-ស្បៀងអាហារ  ដែលប្រើប្រាស់គោលការណ៍សេដ្ឋកិច្ច រួមទាំងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដែលនឹងនាំឱ្យមានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនលើកកម្ពស់វប្បធម៌សន្ទនាជាមួយសង្គមស៊ីវិល និងតួអង្គពាក់ព័ន្ធ ​ដើម្បី​ដោះស្រាយបញ្ហាប្រឈម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ក្នុងក្របខ័ណ្ឌនៃវប្បធម៌សន្ទនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយស្ដីពី «គោលនយោបាយសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា»

ស្វែងយល់ពីនីតិវិធី និង​របៀប​ស្នើ​សុំ​កាត់ប្លង់​ផ្ទេរកម្មសិទ្ធិ​ក្នុង​រង្វង់សាច់ញាតិ ឬអំណោយផ្ដាច់​​តាម​ប្រព័ន្ធអនឡាញ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ការកាត់ប្លង់ផ្ទេរកម្មសិទ្ធិក្នុងរង្វង់សាច់ញាតិ ឬអំណោយផ្ដាច់ គឺជាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ (ដី/ផ្ទះ) ពីឪពុក-ម្តាយ​ ទៅកូន ឬពីយាយ-តា ទៅចៅ

គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

ក្រុមហ៊ុន Samsung គ្រោងបោះទុន ១,៥ ពាន់លានដុល្លារ សាងសង់រោងចក្រតេស្តឈីបនៅវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/05/2026

ក្រុមហ៊ុន Samsung Electronics គ្រោងបោះទុនវិនិយោគ ១,៥ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រតេស្តបន្ទះឈីបពាក់កណ្តាលចម្លង (semiconductor) មួយនៅក្នុងប្រទេសវៀតណាម

Sailun ជារោងចក្រផលិតសំបកកង់រថយន្តដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរ ១០០ ភាគរយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/05/2026

រោងចក្រផលិតសំបកកង់រថយន្តរបស់ Sailun ជារោងចក្រដែលប្រើប្រាស់ជ័រកៅស៊ូរបស់ខ្មែរ១០០ភាគរយផងដែរ ដែលជាការរួមចំណែកដល់ការប្រើប្រាស់ផលិតផលក្នុងស្រុកបានកាន់តែច្រើន

ហ្វតតេ និង កម្ពុជារី សហការរៀបចំសិក្ខាសាលាជាលើកដំបូង ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង – ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម» ដើម្បីគាំទ្រវិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងពង្រឹងការគ្រប់គ្រងហានិភ័យតាមស្តង់ដាអន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/05/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃវិស័យថាមពលកកើតឡើងវិញ និងការការពារទ្រព្យសម្បត្តិគម្រោងបៃតង ក្រុមហ៊ុន  ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (កម្ពុជារី) បានសហការរៀបចំសិក្ខាសាលាកម្រិតខ្ពស់លើកដំបូងបង្អស់ ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង៖ ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម»

ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងសមាគមធនាគារនៅកម្ពុជា សហការគ្នាផលិត​ និងផ្សព្វផ្សាយមាតិកាលើកកម្ពស់ការយល់ដឹងអំពីការឆបោកតាមអ៊ីនធឺណិត

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/05/2026

ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងសមាគមធនាគារនៅកម្ពុជា សហការគ្នាផលិត​ និងផ្សព្វផ្សាយមាតិកាលើកកម្ពស់ការយល់ដឹងអំពីការឆបោកតាមអ៊ីនធឺណិត

ចិន​ រឹតបន្តឹងការគ្រប់គ្រងលើអ្នកជំនាញ AI ដើម្បីសម្រេចគោលដៅ ៥ឆ្នាំ លើវិស័យផលិតកម្ម និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

រដ្ឋាភិបាលចិន បានប្តេជ្ញាក្នុងការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត​ AI កម្រិតខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យា

ក្រសួងរៀបចំដែនដី កំពុងពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់រួចរាល់ក្នុងរយៈពេល ៦ខែខាងមុខនេះ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/05/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រជុំគ្នារិះរកវិធានការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *