ពលករចំណាកស្រុកកម្ពុជា ប្រមាណជាង ១,៣៨ លាននាក់ដែលកំពុងរស់នៅ និងធ្វើការនៅបរទេស បានផ្តល់ចំណូលប្រមាណ៥ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្ននេះ ពលករចំណាកស្រុកកម្ពុជាដែលកំពុងរស់នៅ និងបម្រើការងារនៅក្រៅប្រទេសមានជាង ១,៣៨ លាននាក់ ហើយអាចរកចំណូលបានសរុបជាង ៥ ពាន់លានដុល្លារអាមេរិក ហើយបានដាក់ប្រាក់បញ្ញើត្រឡប់មកប្រទេសវិញប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុង​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ បានលើកឡើងថា ក្រសួងបានខិតខំប្រឹងប្រែងបង្កើនឱកាសការងារនៅក្រៅប្រទេសជូនដល់ប្រជាពលកររហូតដល់ប្រមាណ ១,៣៨លាននាក់នៅក្នុងឆ្នាំ២០២៤ ខណៈដែលឆ្នាំ២០២៣ មានត្រឹមតែប្រមាណ ១,៣៥លាននាក់តែប៉ុណ្ណោះ ។ ពោល គឺក្នុងឆ្នាំ២០២៤ ក្រសួងបានស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេសចំនួន ៤៤.៨៦២នាក់ ក្នុងនោះមានស្រី ១៧.២៧០ នាក់ ខណៈដែលមានពលករកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ចំនួន ១៨.៥៦១ នាក់ មានស្រីចំនួន៦.៩៣៤ នាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលតែងយកចិត្តទុកដាក់បំពេញមុខងារជាសេនាធិការដ៏សកម្មរបស់រាជរដ្ឋាភិបាល សម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងឆ្នាំ២០២៤ កន្លងមកនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា៖ ជាការគួរកត់សម្គាល់ សមិទ្ធផលរបស់ក្រសួងការងារក្នុងការអនុវត្តតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមានការសម្របសម្រួល ដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារអាមេរិក ការពង្រីក និងបង្កើនចំនួនអ្នកប្រើប្រាស់របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព រហូតដល់ប្រមាណ ២,៧លាននាក់ នៅត្រឹមឆ្នាំ២០២៤។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា សមិទ្ធផលនេះ រួមមានការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ការសិក្សារៀបចំការបង្កើតទារកដ្ឋាន នៅតាមសហគ្រាស គ្រឹះស្ថានសម្រាប់កូនរបស់កម្មករនិយោជិត ការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងការជំរុញកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងដើរតួយ៉ាងសំខាន់បំពេញតួនាទីរបស់រដ្ឋក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកដល់ដល់ការជំរុញការនាំចេញ និងស្ថិរភាពកំណើនការងារ និងអនុគមន៍ផលិតកម្ម តាមរយៈការជួយជ្រោមជ្រែងវិស័យឯកជន ក្នុងការផ្គូផ្គងកម្លាំងពលកម្ម ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ និងការសម្របសម្រួលស្ថាប័ន ដែលបានចូលរួមបង្កើនផលិតភាព ។

សូមជម្រាបថា ពលករកម្ពុជា ដែល​កំពុងស្នាក់នៅ ​និង​ធ្វើការ​នៅ​បរទេស​ជិត ​១លាន ​៤​សែន​នាក់ ​ក្នុងនោះ​នៅ​ប្រទេស​ថៃ​មាន​ចំនួន ១ ២៩២ ២៩៧​ នាក់ ​ស្រី ៥២១ ៨៦២​ នាក់ ​​ដោយជាមធ្យមទទួលបានប្រាក់ខែទទួល​បាន​ប្រាក់ខែ៤០០ ដុល្លារ ក្នុង១ខែ។ កូរ៉េ​​ខាងត្បូងទទួលបាន​ប្រាក់ខែ ១ ៥០០ ដុល្លារ ប្រទេស​ជប៉ុន ទទួល​បាន​ប្រាក់ខែ ១ ៤០០ ដុល្លារ ប្រទេស​សិង្ហ​បុរី ទទួលបាន​ប្រាក់ខែ ៥០០ ដុល្លារ ។ ប្រទេស​ម៉ាឡេស៊ី ទទួលបាន​ប្រាក់​ខែ ៣៤០ ដុល្លារ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ទទួលបាន​ប្រាក់ខែ ៤០០ ដល្លារ ក្នុង១ខែ​ ដោយ​ពលករ​ទាំងអស់ទទួលបាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ ​រួមទាំង​ប្រាក់​ឈ្នួល និង​របប​សន្តិសុខ​សង្គមតាមច្បាប់ នៃ​ប្រទេស​ទទួលពលករកម្ពុជា​នីមួយៗ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា

កាណាដា​-​អេមីរ៉ាត​អារ៉ាប់ រួមគ្នា​ជំរុញ​ផែនការ​វិនិយោគ ៥០ ​ពាន់​លាន​ដុល្លារ​

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

កាណាដា ​និង​អេមីរ៉ាត​អារ៉ាប់​រួម​បាន​ពិភាក្សា​ជំរុញ​ផែនការ​វិនិយោគ​ទំហំ​ ​៥០ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​លើ​វិស័យ​សំខាន់​ៗ


Leave a Reply

Your email address will not be published.Required fields are marked *