គោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ជាខែលការ​ពារ​ប្រយោជន៍នៃផលិតផលក្នុងស្រុក

គោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ដែលជាគោលនយោបាយសម្រាប់ការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាប្រឆាំងនឹងការ​ធ្វើ​ចរាចរណ៍នៃផលិតផលក្លែងក្លាយ កំពុងត្រូវបានក្រសួង ពាណិជ្ជកម្មត្រៀមដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗខាងមុខ។

គោលនយោបាយថ្មីសម្រាប់ឆ្នាំ២០២៣-២០២៨ ជាការរឹតបន្តឹងបន្ថែម ក៏ដូចជាពង្រឹងនូវការ​អនុវត្តច្បាប់កម្មសិទ្ធិបញ្ញាឱ្យកាន់តែមាន​ប្រសិទ្ធភាព​ខ្ពស់។ ដោយឡែក ដើម្បីឈានដល់ការអនុវត្តដែលមានប្រសិទ្ធភាពខ្ពស់ គេត្រូវជំរុញការចុះបញ្ចីម៉ាកសម្គាល់ភូមិសាស្ត្រ ក្នុងនោះ​ក៏ត្រូវ​ជំរុញ​សហគ្រាស​ធនតូច និងមធ្យមឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីលើកកម្ពស់ភាព​ប្រកួតប្រជែង​ផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ការរឹតបន្តឹងការអនុវត្តគោលនយោបាយថ្មីនេះ បើមានគឺពិតជា​ល្អ​ណាស់ ព្រោះវាជាខែលការពារផលប្រយោជន៍​របស់​ផលិតផលក្នុងស្រុក។

លោកឧកញ៉ាបន្តមានប្រសាសន៍ថា ៖

“វាមិនមែនជួយតែសម្រាប់កសិកម្មទេ វាជួយដល់ផ្នែក​ឧស្សាហកម្មកែច្នៃ ផលិតផលកសិកម្ម វត្ថុធាតុ​ដើម​ផ្សេងៗដែលយើងមានស្រាប់ក្នុងប្រទេស ហើយដែលក្រុមហ៊ុនសហគ្រាសខំកែច្នៃដើម្បីផលិតជាផលិតផលរៀងៗខ្លួននោះ ត្រូវតែមានការ​ការពារកម្មសិទ្ធិបញ្ញាជូនគាត់ ដើម្បីធានាដល់និរន្តរភាព​ និងការប្រកួតប្រជែងដោយស្មើភាពរបស់​អាជីវករ​ទាំងអស់ ទាំងការនាំចូល និងនាំ​ចេញ។”

លោកឧកញ៉ាក៏បានរំលេចពីផលចំណេញលើសហគ្រាសធនតូច និងមធ្យមផងដែរថា គោល​នយោបាយនេះនឹងជួយដល់ SME ក្នុងកិច្ចការពារផលប្រយោជន៍អ្នកវិនិយោគពីបរទេសដែលមកដំណើរការផលិតកម្មនៅក្នុងប្រទេសកម្ពុជា ខណៈដែលចំណុចនេះ នឹងអាចទាក់ទាញ​វិនិយោគិនបរទេសមកវិនិយោគក្នុងស្រុកកាន់តែច្រើនថែមទៀត។

លោកឧកញ៉ាបន្តថា ៖

“នេះជាការទាក់ទាញវិនិយោគិនបន្ថែមទៀត និងលើកទឹកចិត្តបន្ថែមទៀត​សម្រាប់ទាំងវិនិយោគិនក្នុងស្រុក និងបរទេស​ដើម្បីបង្កើតផលិតផលថ្មីៗ និងជាស្នាដៃរបស់ខ្លួន ដើម្បីជាផលប្រយោជន៍សេដ្ឋកិច្ចជាតិយើងផង ហើយក៏ជាស្នាដៃសម្រាប់​ប្រទេស​ជាតិ​យើង​ផង ហើយការចុះកម្មសិទ្ធិបញ្ញារក្សាតម្លៃ មិនត្រឹមតែផលិតផលនោះទេ ថែមទាំងរក្សាបាននូវវប្បធម៌ អរិយធម៌ រួមទាំងសិល្បៈ និងកីឡាផងដែរ។”

ក្នុងនោះផងដែរ អ្នកជំនាញសេដ្ឋកិច្ចខាងលើក៏បានលើកឡើងអំពីផ្នែកមួយនៃគោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា គឺច្បាប់ការពារអ្នក​ប្រើប្រាស់ និងការប្រកួតប្រជែងដោយស្មើភាពគ្នា។ ត្រង់ចំណុច​នេះ លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា មិនគួរមានការចុះបញ្ជីកម្មសិទ្ធិ​បញ្ញា​សម្រាប់ផលិតផលនាំចូល​នោះ​​ទេ ក្រោមមូលហេតុថាវានឹងធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចផ្ទៃក្នុង។ ដោយឡែក សម្រាប់អ្នកធ្វើការក្នុងវិស័យ SME ក៏កំពុងទទួលបានការជំរុញឱ្យចុះបញ្ជីសម្គាល់​ម៉ាកសញ្ញាផងដែរ ខណៈដែលអ្នកធ្វើការក្នុង​វិស័យ​នេះបានកើនឡើងរហូតដល់ជាង ៧៣ម៉ឺន សហគ្រាសទៅហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ