សហស្ថាបនិក Wiki  ៖សហគ្រិនថ្មីថ្មោងកុំមានការភ័យខ្លាច ព្រោះថាគ្មានអ្នកណាមកខ្វល់ពីបរាជ័យរបស់អ្នកទេ

បរទេស ៖ សហស្ថាបនិកវេបសាយចែករំលែកព័ត៌មានដ៏ល្បីល្បាញរបស់ពិភពលោក Wikipedia លោក Jimmy Wales ត្រូវបានចាត់ទុកថាគឺជាបុគ្គលដ៏ជោគជ័យម្នាក់នៅក្នុងភាពជាអ្នកជំនួញ និងអាជីវកម្មរបស់ខ្លួន។

ក្រៅតែពីមានមុខងារជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Wikipedia ហើយនោះ បុរសវ័យ៥៦ឆ្នាំ ជនជាតិអាមេរិកកាត់អង់គ្លេសរូបនេះក៏មានតួនាទីជាសហស្ថាបនិកនៃវេបសាយស្វែងរកចំណូលរបស់ Wikipedia ដែលមានឈ្មោះថា Fandom ដែលពីដើមមានឈ្មោះថា Wikia ផង និងក៏ជាអ្នកគ្រប់គ្រងគម្រោងអនឡាញជោគជ័យជាច្រើនទៀតដូចជា Bomis, Nupedia, WikiTribune និង WT Social ផងដែរ។

ឆ្លងកាត់ការសិក្សាជាមួយនឹងជំនាញជាច្រើនរួមទាំងហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាផងនោះ លោក Wales បានឆ្លងកាត់នូវការបរាជ័យជាច្រើនរួចមកហើយមុនពេលសម្រេចបានជោគជ័យដូចសព្វថ្ងៃ។

លោកធ្លាប់បានផ្តល់នូវដំបូន្មាន និងការចូលរួមធ្វើការចែករំលែកបទពិសោធជាច្រើនមកហើយជាមួយនឹងក្រុមសហគ្រិនជាច្រើន ប៉ុន្តែក្នុងនោះចំពោះសហគ្រិនវ័យក្មេង ឬសហគ្រិនថ្មីថ្មោងដែលទើបប្រឡូកចូលវិស័យអាជីវកម្ម លោកបានរៀបរាប់ពន្យល់ណែនាំឲ្យពួកគេគួរត្រៀមខ្លួនជាមួយនឹងចំណុចសំខាន់ៗចំនួន៤មុនពេលអាចឈានទៅដល់ផ្លូវដ៏ល្អប្រសើរក្នុងអាជីវកម្មបាន ៖

១- បរាជ័យញឹកញាប់ ៖ លោក Wales បាននិយាយថា អ្នកត្រូវតែរៀនទំលាប់ខ្លួនឲ្យបានជាមួយនឹងភាពបរាជ័យច្រើនលើកច្រើនសា ហើយនឹងបន្តព្យាយាមសាកល្បងមធ្យោបាយផ្សេងៗបន្ថែមទៀត។ គ្មានអ្វីដែលអាចសម្រេចបាន១០០ភាគរយពេលចាប់ផ្តើមដំបូងនោះទេ ប៉ុន្តែប្រសិនបើអាចនោះជារឿងដ៏ល្អបំផុតសម្រាប់អ្នក។ លោកថា បរាជ័យគឺជាពេលវេលាដ៏ល្អបំផុតក្នុងការកសាងខ្លួនឯងឲ្យកាន់តែរឹងម៉ាំលើគ្រប់ការងារសូម្បីតែការកាត់បន្ថយហនិភ័យ។

២- គ្មានអ្នកណាម្នាក់ខ្វល់ពីអ្វីដែលអ្នកកំពុងធ្វើនោះឡើយ ៖ ពិភពខាងក្រៅ និងសង្គមតែងតែធ្វើឲ្យសហគ្រិនភ័យខ្លាច ពីព្រោះកាលពីដំបូងខ្ញុំក៏ទទួលបាននូវភាពភ័យខ្លាច ព្រួយបារម្ភជាច្រើនដូចគ្នាដែរ។ តាមពិតជាក់ស្តែងគ្មានអ្នកណាម្នាក់ខ្វល់ពីអ្នកនោះទេ ឬសូម្បីតែចាប់អារម្មណ៍លើអ្វីដែលអ្នកកំពុងធ្វើ និងកាន់តែមិនខ្វល់ពេលដែលអ្នកបរាជ័យ។

៣- ផ្លាស់ប្តូរផ្នត់គំនិតជោគជ័យស្របតាមអ្វីដែលជាអ្នកខ្លួនឯង ៖ សហគ្រិនជោគជ័យជាច្រើនគឺជាគំរូដែលគួរឲ្យចង់ធ្វើតាម និងកោតសរសើរចំពោះសមត្ថភាព និងការព្យាយាមរបស់ពួកគេ ប៉ុន្តែអ្នកត្រូវចាំថា ពួកគេមានជីវិតខុសពីជីវិតរបស់អ្នក។ មជ្ឈដ្ឋានរស់នៅរបស់ពួកគេខុសពីមជ្ឈដ្ឋានរស់នៅរបស់អ្នក ហើយថែមទាំងសមត្ថភាពចំណេះដឹង និងបទពិសោធផងដែរ។ ដូច្នេះត្រូវការកំណត់ភាពជោគជ័យដោយខ្លួនឯងលើផ្លូវជារបស់ខ្លួនមិនមែនជាផ្លូវរបស់អ្នកដទៃធ្លាប់ធ្វើនោះទេ។

៤- កុំភ្លេចនូវមហិច្ចតាដំបូងដែលអ្នកចង់ក្លាយជាសហគ្រិន ៖ ខ្ញុំតែងតែនិយាយថា ខ្ញុំជាមនុស្សមានសំណាងដែលទទួលបានជោគជ័យជាបន្តបន្ទាប់ ប៉ុន្តែប្រសិនបើខ្ញុំមិនក្លាយជាសហគ្រិននោះទេ ពេលនេះខ្ញុំនឹងមានឈ្មោះត្រឹមជាបុគ្គលិកដែលគ្មានសមត្ថភាពម្នាក់ ពីព្រោះថាអ្វីដែលខ្ញុំចង់ចាកចេញពីភាពជានយោជិកនោះគឺជាឯករាជ្យ និងសេរីភាពនៃការងារតាមអ្វីដែលខ្ញុំចាប់អារម្មណ៍ប៉ុណ្ណោះដោយមិនខ្វល់ពីអ្វីផ្សេងឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់