តម្លៃប្រេងធ្លាក់ចុះជាង ៣ ភាគរយ បន្ទាប់ពី Donald Trump ប្រកាសពន្ធ ១២៥ ភាគរយលើប្រទេសចិន

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះជាង ៣ ភាគរយ ខណៈដែលអ្នកវិនិយោគកំពុងព្រួយបារម្ភពីភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មអាម៉េរិក និងចិន។

តម្លៃប្រេងម៉ាក Brent ធ្លាក់ចុះ ៣,៣% ឬ​ ៦៣,៣៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ៣,៧% ឬ​ ៦០ ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃពុធ សប្ដាហ៍នេះ តម្លៃនៃម៉ាកប្រេងទាំងពីរឡើងថ្លៃជាង ២ ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក Donald Trump ប្រកាសពីការពន្យារពេលយកពន្ធឆ្លើយតបឲ្យមានភាពស្មើគ្នាពីដៃគូពាណិជ្ជកម្មជាច្រើន។ ក្នុងពេលជាមួយគ្នានោះដែរ Trump បានដំឡើងពន្ធបន្ថែម ១២៥% លើប្រទេសចិន ពីលើពន្ធដែលមានស្រាប់ ២០% ដែលចូលជាធរមានកាលពីខែមីនា។ ជាលទ្ធផល ពន្ធលើការនាំចូលរបស់ចិនមកកាន់អាម៉េរិកមានចំនួនសរុប ១៤៥%។ ទន្ទឹមនឹងនេះ ​ចិន​បាន​ប្រកាស​ពី​ការ​យក​ពន្ធបន្ថែមទៀត​លើ​ការ​នាំ​ចូល​​ទំនិញ​របស់​សហរដ្ឋ​អាម៉េរិក ៨៤% ។

យ៉ាងណាមិញ ការដំឡើងពន្ធខ្ពស់របស់អាម៉េរិកប្រឆាំងនឹងចិន នឹងបង្កឲ្យមានការធ្លាក់ចុះនៃការនាំចេញប្រេងឆៅរបស់សហរដ្ឋអាម៉េរិកទៅកាន់ទីក្រុងប៉េកាំង ហើយប្រេងនៅក្នុងស្តុករបស់អាម៉េរិកនឹងកើនឡើង។ កាលពីខែមីនា ការនាំចេញប្រេងឆៅរបស់អាម៉េរិកទៅកាន់ចិនបានធ្លាក់ចុះដល់ ១១២ ០០០ បារ៉ែលក្នុងមួយថ្ងៃ (bpd) ដែលធ្លាក់ចុះពី ១៩០ ០០០ បារ៉ែលក្នុងមួយថ្ងៃ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្តែង តម្លៃប្រេងបានធ្លាកចុះបន្ទាប់ពី Trump ដំឡើងពន្ធ ១២៥ ភាគរយលើប្រទេសចិន។ កាលពីថ្ងៃពុធ ទិន្នន័យរបស់រដ្ឋាភិបាលអាម៉េរិក បង្ហាញថា ស្តុកប្រេងឆៅរបស់ អាម៉េរិកបានកើនឡើង ២,៦ លានបារ៉ែល ដែលស្ទើរតែទ្វេដងនៃចំនួនព្យាករណ៍ ១,៤ លានបារ៉ែល។

អ្នកវិភាគសេដ្ឋកិច្ច លើកឡើងថា ប្រសិនបើជម្លោះពាណិជ្ជកម្មនឹងបន្តយូរជាងនេះ សេដ្ឋកិច្ចសកលនឹងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាលព័ត៌មានថាមពលអាម៉េរិក (EIA) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួន ហើយបានព្រមានថាពន្ធគយនឹងមានសម្ពាធលើតម្លៃប្រេង ដោយសារតែវាបានកាត់បន្ថយតម្រូវការប្រេងរបស់អាម៉េរិក និងពិភពលោកទាំងនៅឆ្នាំនេះ និងឆ្នាំក្រោយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញអាមេរិក កោតសរសើរសន្ទុះនៃភាពរីកចម្រើនផ្នែក Fintech និងបរិយាកាសវិនិយោគនៅកម្ពុជា

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ ក្រោយពេលបានមកទស្សនាប្រទេសកម្ពុជាចំនួន ៨ ដង ចាប់តាំងពីឆ្នាំ២០១២ លោក Mitch Pettit ភ្ញៀវទេសចរក៏ដូចជាអ្នកជំនួញជនជាតិអាមេរិក បានកោតសរសើរចំពោះភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ (Fintech startups) សហគ្រិន ត្រួសត្រាយផ្លូវ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស បានលេចចេញជារូបរាងឡើងជារៀងរាល់ឆ្នាំ។ ថ្លែងប្រាប់សារព័ត៌មាន

ក្រសួង​កសិកម្ម​​ និង​ FAO ​ផ្តល់​គ្រឿងយន្ត​ ​៣​១​គ្រឿង​ ​ជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ​នៅ​ព្រះវិហារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ​សហការ​ជាមួយ​អង្គការ​ស្បៀង ​និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ​ ​(​FA​O​)​ ​តាមរយៈ​គម្រោង​គជ់ ​បាន​ផ្តល់​គ្រឿងយន្ត​កសិកម្ម​ចំនួន​ ៣១​គ្រឿង​ ដល់​សហគមន៍​កសិកម្ម​ក្នុង​ខេត្ត​ព្រះវិហារ ​ដើម្បី​ជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ ​បង្កើន​ផលិតភាព​ ​និង​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​

ទូតអាមេរិកថ្មី បន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈពាណិជ្ជកម្មកម្ពុជា-អាមេ​រិក ១០ខែ ឆ្នាំ២០២៦ ហក់ឡើងដល់ជិត ១៤ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ឯកឧត្តម Christopher Anderson បានបង្ហាញពីការប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែរឹងមាំ ខណៈដែលពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់រហូតដល់ ១៣,៨២ពាន់លានដុល្លារ ដែលជាសញ្ញាវិជ្ជមានគួរជាទីមោទន។ ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា

ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ហក់ឡើងជាង ៣.៥ពាន់លានដុល្លារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

ភ្នំពេញ ៖ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា -អូស្ត្រាលី នាពេលបច្ចុប្បន្នបានកើនឡើងប្រមាណ ៣ដង គិតត្រឹមរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលកាន់តែបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋក្នុងស្រុក ក៏ដូចជាអាជីវកម្មរបស់អូស្ត្រាលីផងដែរ។  យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអូស្ត្រាលី បានកើនឡើងលើសពី ៣ ០០០លានដុល្លារ គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដំណាច់ខែតុលា

ប្រទេសសមាជិកសហភាពអឺរ៉ុប បើកភ្លើងខៀវឲ្យមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

បរទេស៖ រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) អនុម័តលើការចុះហត្ថលេខាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី ដែលធ្លាប់បានឯកភាពគ្នាកាលពីគ្រាមុន ដើម្បីទប់ទល់ផលប៉ះពាល់ពីការដំឡើងពន្ធគយរបស់អាម៉េរិក នេះបើយោងតាមសេចក្ដីរាយការណ៍ពី Al Jazeera ។ កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ីជាបណ្តោះអាសន្ន ដោយភាគីទាំងពីរនឹងលុបចោលពន្ធនាំចូលលើមុខទំនិញជាង ៩០ ភាគរយ ហើយពន្ធនាំចូលចំនួន ៥០ ភាគរយរបស់ឥណ្ឌូណេស៊ីលើការនាំចូលរថយន្តពីសហភាពអឺរ៉ុប នឹងត្រូវលុបបំបាត់ចោលក្នុងរយៈពេល ៥

កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ចាប់ដៃគូជាមួយ Plug and Play APAC ដើម្បីតភ្ជាប់ក្រុមហ៊ុនធុរកិច្ចថ្មី របស់កម្ពុជា ទៅកាន់ឱកាសនានានៅលើឆាកអន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/11/2026

ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (Canadia Impact Fund) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Plug and Play APAC នៅក្នុងព្រឹត្តិការណ៍ហ្រ្វង់កូតិច (FrancoTech) 2026 ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

សហគមន៍​កសិកម្ម ​​២៥ ​នៅ​កំពង់ធំ​ ​ទទួល​ត្រាក់ទ័រ​ ​និង​សម្ភារៈ​កសិកម្ម ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

សហគមន៍​កសិកម្ម​ចំនួន​ ​២២ ​និង​សហគមន៍​កសិកម្ម​ទំនើប​ចំនួន​ ៣ ​នៅ​ទូទាំង​ខេត្ដ​កំពង់ធំ​ ​ទទួល​បាន​ត្រាក់ទ័រ​ចំនួន​ ១៦ ​គ្រឿង​ គោយន្ត​ចំនួន​ ​២​ ​គ្រឿង​ ​និង​លាន​ហាល​សម្ងួត​គ្រាប់​ចំនួន​ ​១០ ​កន្លែង​ ​ដើម្បី​ជួយ​បង្កើន​ផលិតភាព​កសិកម្ម ​កាត់បន្ថយ​ថ្លៃ​ដើម​ពលកម្ម ​និង​ពង្រឹង​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

ប្រមុខដឹកនាំអន្តរជាតិកំពូលៗដែលចូលរួមកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្លៀតពេលលម្ហែនៅក្នុងរាជធានីភ្នំពេញយ៉ាងសាមញ្ញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/11/2026

ក្រៅពីកិច្ចប្រជុំការទូតផ្លូវការ និងកាលវិភាគរដ៏មមាញឹកនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ថ្នាក់ដឹកនាំបរទេសជាច្រើនរូបបានទទួលយកបទពិសោធន៍នៃការដើរកម្សាន្តក្នុងរាជធានីភ្នំពេញ ក្រោមទិដ្ឋភាពដ៏សាមញ្ញ។

គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​​ ២៣០​ គីឡូ​វ៉ុល​ តម្លៃ​ ១៨៣ ​លាន​ដុល្លារ ​បើក​ផ្លូវ​ពង្រីក​ឧស្សាហកម្ម ​និង​បង្កើត​ការងារ​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​រ៉ែ ​និង​ថាមពល ​បាន​ប្រកាស​បើកការដ្ឋាន​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ ​២៣០​គីឡូ​វ៉ុល​ ប្រវែង​ប្រមាណ​ ​១២០​ គីឡូម៉ែត្រ ​ក្នុង​ទំហំ​ទឹកប្រាក់​ ​១៨៣ ​លាន​ដុល្លារ​អាម៉េរិក​ ​ដោយ​ប្រើប្រាស់​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​)​ ​ដើម្បី​ត​ភ្ជាប់​ខេត្ត​ពោធិ៍សាត់​ ​កំពង់ឆ្នាំង ​និង​កណ្ដាល

FBI ទម្លាយថា ក្រុម Hacker គាំទ្រដោយកូរ៉េខាងជើង ប្រើល្បិច call Video ក្លែងក្លាយ លួចលុយគ្រីបតូជាង ៤០០ លានដុល្លារពីជនរងគ្រោះជាង ៩០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/11/2026

បរទេស ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានរាយការណ៍ថា ក្រុម Hacker ដែលគាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងជើង លួចយករូបិយប័ណ្ណគ្រីបតូ ដែលគិតជាទឹកប្រាក់ជាង ៤០០ លានដុល្លារ ពីជនរងគ្រោះជាង ៩០០ នាក់ ក្នុងរយៈពេល ១៨ ខែកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់ BBC។


Leave a Reply

Your email address will not be published.Required fields are marked *