តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីមានការព្យាករណ៍អំពីកំណើននៃការផ្គត់ផ្គង់ក្នុងទីផ្សារប្រេង

បរទេស​៖​ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា តម្លៃ​ប្រេងបានធ្លាក់ចុះបន្តិចបន្ទាប់ពីមានការ​ព្យាករណ៍ពីការកើនឡើង​នូវការ​ផ្គត់ផ្គង់​ច្រើន​ក្នុង​ទីផ្សារ​ប្រេង និង​ការ​រំពឹង​ទុក​ពីការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធនាគារ​កណ្តាល។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,១៥ ភាគរយ ឬ ៧៣,៤១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៣៨ ភាគរយ ឬ ៧០ ដុល្លារក្នុងមួយបារ៉ែល។ ថ្មីៗនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្យាករណ៍ពីការកើនឡើងបន្តិចបន្តួចពីតម្រូវការប្រេងសម្រាប់ឆ្នាំក្រោយ ជាមួយនឹងក្តីសង្ឃឹមតែថាទីផ្សារប្រេងនឹងត្រូវបានផ្គត់ផ្គង់ដោយមិនមានភាពតានតឹង។ យ៉ាងណាមិញ ទិន្នន័យពី IEA បានបង្ហាញថា ស្តុកប្រេងសកលបានធ្លាក់ចុះចំនួន ៣៩,៣ លានបារ៉ែលក្នុងខែតុលា ដោយសារសកម្មភាពចម្រាញ់ទាប ចំពេលមានការកើនឡើងនៃតម្រូវការប្រេងពិភពលោក។

យ៉ាងណាក៏ដោយ បើទោះបីជាអតិផរណានៅអាម៉េរិកបានកើនឡើងបន្តិចក្នុងខែវិច្ឆិកា ស្របទៅនឹងតាមការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចក្តី ប៉ុន្តែវិនិយោគិននៅតែរំពឹងថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់ម្តងទៀត ដោយសារពួកគេគិតពីភាពវិជ្ជមាននៃតម្រូវការថាមពល និងកំណើនសេដ្ឋកិច្ច។ អតិផរណារបស់សហរដ្ឋអាម៉េរិកបានកើនឡើងបន្តិច ២,៧ ភាគរយក្នុងខែវិចិ្ឆកា​ ដែលកើនឡើងពី ២,៦ ភាគរយក្នុងខែតុលា ហើយគោលដៅអតិផរណារបស់ Fed គឺ ២ ភាគរយ។ Bjarne Schieldrop ប្រធានខាងវិភាគទំនិញនៅ SEB លើកឡើងថា របាយការណ៍អតិផរណាស្ថិតនៅក្រោមគ្រប់គ្រង ទោះបីជាវាកើនឡើងបន្តិចក្តី ដោយសារវាស្ថិតក្នុងកម្រិតមួយដែលស្របទៅនឹងគោលដៅ ឬការរំពឹងទុករបស់ធនាគារកណ្តាល។ វាជាសញ្ញាមួយដល់វិនិយោគិន និងអ្នកវិភាគអាចរំពឹងថា ធនាគារកណ្តាលអាម៉េរិកអាចគិតគូរពីការកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំបន្ទាប់របស់ពួកគេ។

លើសពីនេះ ទិន្នន័យរដ្ឋបាលព័ត៌មានថាមពល (EIA) បានបង្ហាញថា នៅក្នុងចំណោមអ្នកប្រើប្រាស់ប្រេងកំពូលរបស់ពិភពលោក ស្តុកប្រេងសាំង និងប្រេងចម្រោះរបស់សហរដ្ឋអាម៉េរិកបានកើនឡើងច្រើនជាងការរំពឹងទុកកាលពីសប្តាហ៍មុន។ ទោះបីជាតម្រូវការប្រេងសកលបានកើនឡើងយឺតជាងការរំពឹងទុកក្នុងខែនេះ ប៉ុន្តែនៅតែមានភាពធន់។ កាលពីខែវិច្ឆិកា ការ​នាំ​ចូល​ប្រេងឆៅ​របស់​ចិន​បាន​កើន​ឡើងជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ប្រាំពីរ​ខែ​ ដោយកើន​ឡើង​ជាង ១៤ ភាគរយធៀប​នឹង​ឆ្នាំ​មុន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *