សម្តេចមហាបវរធិបតី ណែនាំក្រសួងពាណិជ្ជកម្ម បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រសួងពាណិជ្ជកម្ម បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ ឆ្នាំ២០២៤ កាលព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅភីអេច ហ្រ្គេនហល បុរីប៉េងហួត រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផលកម្ពុជាមានទីផ្សារសមស្របទាំងក្នុងស្រុក និងអន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៉ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល និងបន្តស្វែងរកទីផ្សារថ្មីៗដែលផ្តល់ភាពអនុគ្រោះពន្ធតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីតំបន់ និងពហុភាគី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍ ដែលនឹងជួយទ្រទ្រង់ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្ន ឱ្យមានភាពធន់, ជាពិសេសនៅពេលកម្ពុជាត្រៀមខ្លួនក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដោយរលូន និងប្រកបដោយចលនការ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តតាមយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា និងជំរុញពាណិជ្ជកម្មអន្ដរជាតិ, រួមមាន ១) ការបន្តធ្វើពិពិធកម្មទីផ្សារ ទាំងក្នុង និងក្រៅប្រទេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានាដែលកម្ពុជាទទួលបានសម្រាប់ជំរុញការធ្វើពិពិធកម្មផលិតផលនាំចេញ, ២) ការបន្តធ្វើកិច្ចសម្រួលពាណិជ្ជកម្ម, ជាពិសេស តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់សេវាសាធារណៈ, ៣)ការបន្តយន្តការកិច្ចសន្ទនាជាមួយវិស័យឯកជន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន និង ៤) ការបន្តពិនិត្យឡើងវិញនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹង វិស័យពាណិជ្ជកម្ម សំដៅលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ជាងនេះទៅទៀតសម្តេចធិបតី បានកោតសរសើរចំពោះការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលសម្តេចបានចាត់ទុកព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ជាឱកាសមួយសម្រាប់ការភ្ជាប់ពាណិជ្ជកម្មរបស់អ្នករកស៊ី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តចូលរួមព្រឹត្តិការណ៍​ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងពិព័រណ៍ពិភពលោក, ព្រមទាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិ ក្នុង និងក្រៅប្រទេស ជាពិសេសពង្រីកលទ្ធភាពនៃការនាំចេញ តាមរយៈយន្តការជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដូចជាការដឹកនាំវិស័យឯកជនបន្ថែមទៀតទៅចូលរួមព្រឹត្តិការណ៍ ពិព័រណ៍អន្តរជាតិល្បីៗ នៅបណ្តាប្រទេសដែលមានទីផ្សារសក្កានុពល, រួមមានជាអាទិ៍៖ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជាដើម។ល។ ចំពោះព្រឹត្តិការណ៍ពិព័រណ៍ក្នុងប្រទេស សូមពង្រីកការយកចិត្តទុកដាក់ឱ្យចំគោលដៅផលិតផល ដោយផ្តោតលើការផ្គូផ្គងរវាងអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញដោយផ្ទាល់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់

ចិន-កម្ពុជា ពួតដៃគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

 ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន

សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក និងចិន នេះបើយោងតាមការរាយការណ៍ពី DW។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងមួយចំនួន និងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាជាមួយសមាជិកអាស៊ានចំនួន ៦ ក្នុងចំណោម ១១ ប្រទេស ហើយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសិង្ហបុរី និងវៀតណាម

ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។​ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០

ការនាំចេញទំនិញពីតំបន់សដ្ឋកិច្ចពិសេស​ចំនួន២ របស់ ​រ៉ូយ៉ាល់គ្រុប ​សម្រេច​បានជិត​២ពាន់​លានដុល្លារ​ បង្ហាញពីភាពធន់នៃឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែមករា​ ដល់​ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់​សេដ្ឋកិច្ចពិសេស​របស់ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​​ចំនួន​ពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុបកណ្ដាល​ បានសម្រេច​ការនាំចេញទំនិញសរុប​ចំនួន ១ ៩០៧លានដុល្លារអាម៉េរិក​ បើធៀបនឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ​កន្លងទៅ ​មានកំណើន ​៤៥ភាគរយ ។​ យោងតាមរបាយការណ៍របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បានឱ្យដឹងថា ទន្ទឹមនឹង​កំណើននៃការ​ចេញ​ពីតំបន់​សេដ្ឋកិច្ចពិសេស​ទាំងពីរ​មានកំណើន​ប្រមាណ៤៥​ភាគរយនេះ ជាការ​កត់សម្គាល់​

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិច បន្ទាប់ពីមានកិច្ចចរចារវាងអាម៉េរិក និងអុីរ៉ង រឿងច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៨២ ភាគរយនៅត្រឹម ១០៥,៧៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៦៥ ភាគរយនៅត្រឹម ៩៣,០៥ ដុល្លារក្នុងមួយបារ៉ែល

រុស្ស៊ី ទទួលបានជោគជ័យលើផែនការងាកចេញពីទីផ្សារអាម៉េរិក និងអឺរ៉ុប ខណៈទំហំពាណិជ្ជកម្មកើនជិតដល់ ៣០០ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស ៖ ក្រោយពេលមានជម្លោះផ្ទុះឡើងជាមួយនឹងអ៊ុយក្រែន រុស្ស៊ី បានទទួលរងនូវសម្ពាធពាណិជ្ជកម្មពីបណ្តាប្រទេសធំៗមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍ជាមួយសហរដ្ឋអាម៉េរិក ក៏ដូចជាសមាជិក និងសម្ព័ន្ធមិត្តរបស់ណាតូ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្ម។ យ៉ាងណាក៏ដោយ រុស្ស៊ី មិនបាននៅស្ងៀមនោះទេ ផ្ទុយទៅវិញ ថែមទាំងបានជំនះលើគោលបំណងរបស់អាម៉េរិក ដោយបង្វែរគោដៅទីផ្សារនាំចេញរបស់ខ្លួនចេញពីអាម៉េរិក និងអឺរ៉ុប ស្ទើរទាំងស្រុង ពោល គឺងាកទៅកាន់ទីផ្សារថ្មីនៅ Global South


Leave a Reply

Your email address will not be published.Required fields are marked *