តម្លៃ​ប្រេងបាន​​ឡើង​ថ្លៃ​ បន្ទាប់ពី​អាម៉េរិកស្ទាក់ចាប់នាវាដឹកប្រេងរបស់វេណេស៊ុយឡា ខណៈដែលកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែននៅមិនទាន់ច្បាស់លាស់

បរទេស៖ តម្លៃ​ប្រេង​បាន​ឡើង​ថ្លៃ​បន្តិចបន្ទាប់ពី​សហរដ្ឋ​អាម៉េរិកស្ទាក់ចាប់នាវាដឹកប្រេងរបស់វេណេស៊ុយឡា ដែលធ្វើឱ្យកាន់តែមានក្ដីព្រួយបារម្ភទៅលើការផ្គត់ផ្គង់ ខណៈដែលកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នៅមិនទាន់ច្បាស់លាស់នៅឡើយ នេះបើយោងតាមសេចក្ដីរាយការណ័ពីរ៉យទ័រ។

នៅថ្ងៃចុងសប្ដាហ៍នវ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ០,៥% ឬ ៦១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ក៏ឡើងថ្លៃ ០,៥% ឬ ៥៧,៩១ ដុល្លារក្នុងមួយបារ៉ែល។ ថ្មីៗនេះ សហរដ្ឋអាម៉េរិកកំពុងរៀបចំស្ទាក់ចាប់នាវាដឹកជញ្ជូនប្រេងវេណេស៊ុយអេឡាបន្ថែមទៀត បន្ទាប់ពីរឹបអូសកប៉ាល់ដឹកប្រេងបាននៅសប្តាហ៍នេះ ដើម្បីបន្ថែមសម្ពាធលើប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro។ អាម៉េរិករឹបអូសកប៉ាល់ដឹកប្រេងវេណេស៊ុយឡា ដោយសារពាក់ព័ន្ធនឹងការរំលោភលើការដាក់ទណ្ឌកម្មរបស់ខ្លួន និងសង្ស័យថា មានទំនាក់ទំនងជាមួយបណ្តាញអ៊ីរ៉ង់ និងអំពើភេរវកម្ម។ មិនត្រឹមតែប៉ុណ្ណោះ វាជាផ្នែកនៃគោលនយោបាយទូលំទូលាយរបស់អាម៉េរិកក្នុងការដាក់សម្ពាធលើរដ្ឋាភិបាល Maduro និងរំខានដល់លំហូរប្រាក់ចំណូលខុសច្បាប់របស់ប្រទេសមួយនេះ។

លោក Hiroyuki Kikukawa ប្រធានយុទ្ធសាស្រ្តនៃក្រុមហ៊ុន Nissan Securities Investment បានលើកឡើងថា ការរឹបអូសកប៉ាល់ដឹកប្រេងរបស់វេណេស៊ុយឡាកាន់តែធ្វើឱ្យមានក្ដីព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងសកល ចំពេលដែលកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែននៅមិនទាន់ច្បាស់លាស់។ យ៉ាងណាក៏ដោយ ទីផ្សារប្រេង និងបញ្ហាតម្លៃបន្តផ្តោតសំខាន់លើការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយកត់សម្គាល់ថា តម្លៃប្រេង WTI អាចនៅកម្រិត ៥៥ ដុល្លារ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងសម្រេច។ បន្ថែមពីនេះ កិច្ចព្រមព្រៀងសន្តិភាពទំនងជាជំរុញឲ្យរុស្ស៊ីបង្កើនការផ្គតផ្គង់ប្រេងចូលក្នុងទីផ្សារសកលវិញ ដោយសារបច្ចុប្បន្នប្រទេសនេះកំពុងជាប់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ មេដឹកនាំអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានសំណេះសំណាលគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាម៉េរិក លោក Donald Trump ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ យ៉ាងណាមិញ កិច្ចព្រមព្រៀងសន្តិភាពហាក់មិនទាន់មានភាពច្បាស់លាស់បន្ទាប់ពីដ្រូនរបស់អ៊ុយក្រែនយប្រហារកន្លែងប្រតិបត្តិការប្រេងមួយនៅសមុទ្រកាសព្យែនកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនរុស្ស៊ី Lukoil បញ្ឈប់ការផលិត។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្យាករណ៍ថា កំណើនតម្រូវការប្រេងពិភពលោកទំនងជាកើនឡើងនៅឆ្នាំ ២០២៦ ដោយសារ​សេដ្ឋកិច្ច​ពិភពលោក​កាន់តែ​រឹងមាំ ​ប៉ុន្តែ​ការផ្គត់ផ្គង់ពី​ប្រទេស​ដែល​ស្ថិត​ក្រោម​ទណ្ឌកម្មអាចធ្លាក់ចុះ។ វានន័យថា តម្លៃប្រេងអាចនឹងឡើងបន្ថែមទៀត ដោយសារតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់កាន់តែមានភាពតឹងតែង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *