តម្លៃប្រេងឡើងថ្លៃជិត ៣% ខណៈការផ្គត់ផ្គង់ប្រេងពី វេណេហ្ស៊ុយអេឡា កំពុងមានភាពមិនច្បាស់លាស់  

បរទេស ៖ តម្លៃប្រេងសកលបានបន្តឡើងថ្លៃរយៈពេល ៣ សប្តាហ៍ជាប់ៗគ្នា ខណៈដែលអនាគតអំពីការផ្គត់ផ្គង់ប្រេងពីប្រទេសវេណេហ្ស៊ុយអេឡា កំពុងមានភាពមិនច្បាស់លាស់នៅឡើយបន្ទាប់ពីមានការចាប់ខ្លួនប្រធានាធិបតីប្រទេសនេះពីសំណាក់សហរដ្ឋអាម៉េរិករួចមក នេះបើយោងតាមសេចក្ដីរាយការណ៍ពី រ៉យទ័រ។

នៅក្នុងសប្ដាហ៍នេះ ទាំងតម្លៃប្រេងឆៅ ម៉ាក Brent និងម៉ាក West Texas Intermediate (WTI) សុទ្ធតែឡើងថ្លៃជាង ៣%។ Brent ឡើងថ្លៃដល់ ៦២,៤៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែល WTI ឡើងថ្លៃដល់ ៥៨,១៥ ក្នុងមួយបារ៉ែល បន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ត្រូវបានចាប់ខ្លួនដោយអាម៉េរិក ខណៈដែលលោក Donald Trump ប្រកាសថា នឹងគ្រប់គ្រងវិស័យប្រេងរបស់ប្រទេសមួយនេះ។ បញ្ហានេះកំពុងបង្កជាក្ដីព្រួយបារម្ភចំពោះទីផ្សារប្រេងសកល ខណៈដែលវេណេហ្ស៊ុយអេឡាមានទុនបម្រុងប្រេងច្រើនជាងគេនៅលើពិភពលោក។

លោក Tina Teng អ្នកយុទ្ធសាស្រ្តទីផ្សារនៅ Moomoo ANZ បានលើកឡើងថា មូលេហតុចម្បងនៃការឡើងថ្លៃនៃតម្លៃប្រេង គឺការអះអាងរបស់លោក Trump នឹងគ្រប់គ្រងលើការនាំចេញប្រេងរបស់វេណេហ្ស៊ុយអេឡាទាំងអស់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតប្រេងធំៗរបស់អាម៉េរិក ដូចជា Chevron Corp និងក្រុមហ៊ុនផ្សេងទៀតកំពុងប្រកួតប្រជែងគ្នាដណ្តើមកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលអាម៉េរិកសម្រាប់ការនាំចេញប្រេងឆៅពីវេណេហ្ស៊ុយអេឡា។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump ទាមទារឱ្យវេណេស៊ុយអេឡាផ្តល់សិទ្ធិពេញលេញដល់អាម៉េរិកសម្រាប់ការចូលទៅក្នុងវិស័យប្រេងរបស់ខ្លួន ដោយទីក្រុងវ៉ាស៊ីនតោននឹងគ្រប់គ្រងការលក់ប្រេង និងប្រាក់ចំណូលរបស់ប្រទេសនេះដោយគ្មានកំណត់។ ស្របពេលជាមួយគ្នានេះ គេកំពុងសង្ស័យថា ក្រុមហ៊ុនប្រេងកំពុងប្រកួតប្រជែងគ្នាយកកិច្ចព្រមព្រៀងប្រេងដែលមានចំនួនរហូតដល់​ ៥០ លានបារ៉ែល​ ដែលជាប្រេងជាប់ទណ្ឌកម្មរបស់អាម៉េរិក។ ឥឡូវនេះ ទីផ្សារប្រេងកំពុងរង់ចាំមើលលទ្ធផលនៅក្នុងប៉ុន្មានថ្ងៃខាងមុខពាក់ព័ន្ធនឹងរបៀបនៃការគ្រប់គ្រង និងការលក់ប្រេងរបស់វេណេហ្ស៊ុយអេឡា។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

Leave a Reply

Your email address will not be published. Required fields are marked *