តម្លៃប្រេងនឹងបន្តឡើងថ្លៃ ប្រសិនបើ OPEC+ កាត់បន្ថយផលិតកម្មបន្ថែមទៀត

បរទេស៖ យោងតាមប្រភពព័ត៌មានពី Investing បានរាយការណ៍ថា​ ទីផ្សារប្រេងឆៅមានការប្រែប្រួលជាញឹកញាប់ ខណៈដែលការព្យាករណ៍មិនអាចទាយទុកជាមុនបានដោយសារស្ថានភាពបច្ចុប្បន្នមានភាពមិនច្បាស់លាស់។.ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក WTI មានតម្លៃ ៧៧,៧៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក Brent មានតម្លៃ ៨២,៩៥ ដុល្លារក្នុងមួយបារ៉ែល ហើយប្រសិនបើ OPEC + ពង្រីកការកាត់បន្ថយផលិតកម្មរបស់ខ្លួនក្នុងសប្តាហ៍នេះ WTI អាចឡើងថ្លៃដល់ ៨០ ដុល្លារក្នុងមួយបារ៉ែល។

ស្របពេលនេះដែរ វិនិយោគិនសកលកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពដែលអាចនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំ OPEC+ ក្នុងខែវិច្ឆិកានេះ ដែលនឹងផ្តល់ព័ត៌មានបន្ថែមអំពីជំហានបន្ទាប់របស់ប្រទេសផលិតប្រេងសំខាន់ៗទាំងនោះ។ ការព្រួយបារម្ភពីការធ្លាក់ចុះតម្លៃ និងការភ័យខ្លាចអំពីតម្រូវការនៅឆ្នាំក្រោយ អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដែលដឹកនាំដោយប្រទេសរុស្ស៊ី (OPEC+) មានគំរោងប្រជុំពិភាក្សាគ្នាអំពីការកាត់បន្ថយផលិតកម្មកាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណាក្តី ក្រុមនេះបានពន្យារពេលកិច្ចប្រជុំដល់ថ្ងៃព្រហស្បតិ៍នេះ ដើម្បីទុកពេលបន្ថែមទៀតក្នុងការដោះស្រាយការខ្វែងគំនិតគ្នាលើកម្រិតទិន្នផលសម្រាប់អ្នកផលិតអាហ្វ្រិក។ ទន្ទឹមនេងនេះ មានការលើកឡើងថា ការខ្វែងគំនិតគ្នាមានភាពលំបាកក្នុងការដោះស្រាយ ហើយអាចនឹងពន្យារពេលបន្ថែមទៀតតាមដែលអាចធ្វើទៅបាន។

លើសពីនេះ គេយល់ឃើញថា OPEC+ មានអំណាចក្នុងការដើរតួជាប្លុកតែមួយក្នុងការបង្កើន ឬបន្ថយផលិតកម្មដោយឯកឯង ដើម្បីគ្រប់គ្រងតម្លៃប្រេង។ ដូច្នេះហើយ អ្នកវិភាគរំពឹងថា ពួកគេនឹងបន្តពន្យាពេលក្នុងការព្រមព្រៀងគ្នាលើការកាត់បន្ថយទិន្នផល ដើម្បីទប៉ទល់ពីការឡើងតម្លៃប្រេង។ យ៉ាងណាមិញ ហានិភ័យនៃការបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងអាចធ្វើឲ្យតម្លៃមិនមានការប្រែប្រួលនៅក្នុងទីផ្សារប្រេង។ មិនត្រឹមតែប៉ុណ្ណោះ ការសម្រេចចិត្តរបស់ OPEC+ មានសារៈសំខាន់ចំពោះទីផ្សារប្រេង ពីព្រោះវាមានឥទ្ទិពលចំពោះការផ្គត់ផ្គង់ប្រេងពិភពលោក និងតម្លៃប្រេង ខណៈដែលពួកគេមានចំណែក ៦០ ភាគរយនៃពាណិជ្ជកម្មប្រេងអន្តរជាតិ ក៏ដូចជា ៨០ ភាគរយនៃទុនបម្រុងប្រេងសរុប។

ដូច្នោះហើយ អំឡុងពេលនៃតម្រូវការ និងតម្លៃប្រេងធ្លាក់ចុះ ពួកគេអាចសម្រេចចិត្តកាត់បន្ថយការផលិត ដើម្បីជំរុញតម្លៃប្រេង។ កាលពីខែមិថុនាកន្លងទៅនេះ អារ៉ាប៊ីសាអូឌីតប្រកាសកាត់បន្ថយផលិតកម្មប្រេងដោយស្ម័គ្រចិត្តចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃ ហើយរុស្ស៊ីសម្រេចចិត្តកាត់បន្ថយទិន្នផលបន្ថែមទៀតចំនួន ៣ សែនបារ៉ែលក្នុងមួយថ្ងៃ។ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ គេរំពឹងថា រុស្ស៊ីនឹងពិនិត្យមើលឡើងវិញនូវគោលនយោបាយនេះ ហើយសម្រេចចិត្តថាតើត្រូវកាត់បន្ថយបន្ថែមទៀត ឬបង្កើនផលិតកម្មឡើងវិញ ?


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ ជំរុញឱ្យពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅទីតាំងដីសម្បទានសង្គមកិច្ច​ និងសេដ្ឋកិច្ច ក្នុងខេត្តកំពង់ឆ្នាំង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/03/2026

ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ ជំរុញឱ្យពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅទីតាំងដីសម្បទានសង្គមកិច្ច​ និងសេដ្ឋកិច្ច ក្នុងខេត្តកំពង់ឆ្នាំង​​ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ

ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការបើកការស៊ើបអង្កេតសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ក្រោមមាត្រា ៣០១

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/03/2026

ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់អាម៉េរិក ក្នុងការបើកការស៊ើបអង្កេតក្រោមមាត្រា ៣០១ ទៅលើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស ដោយសារវាបង្កការរំខានយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមការរាយការណ៍ពីព័ត៌មានស៊ីនហួរ។

អ៊ុយក្រែន បង្ហាញរ៉ូបូតមានរូបរាងដូចមនុស្ស Phantom MK-1 កាន់អាវុធប្រយុទ្ធនៅក្នុងសមរភូមិជួរមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/03/2026

ថ្មីៗនេះ រ៉ូបូត មានរូបរាងជាមនុស្ស Phantom MK-1 ចំនួន២គ្រឿងត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតំបន់ប្រយុទ្ធជួរមុខនៃសង្គ្រាមនៅអ៊ុយក្រែន

ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនដល់ជាង ៣៧ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/03/2026

គិតត្រឹមពីខែធ្នូ ឆ្នាំ២០២៥ សមតុល្យឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានទំហំប្រាក់ជាង ៣៧ ពាន់ ឬប៊ីលានដុល្លារអាមេរិក បន្តកើនឡើង ២,៦%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូអិលធីឌី បានចេញផ្សាយកាលពីថ្មីៗនេះ។

ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ

ដំណឹង​ល្អ ! តំបន់​សេដ្ឋកិច្ចពិសេស​ទំហំជាង​៥០០ហិកតា ត្រូវ​បាន​រាជរដ្ឋាភិបាលចេញអនុក្រឹត្យឱ្យបង្កើត​​ជាផ្លូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/03/2026

តំបន់​សេដ្ឋកិច្ច​ពិសេស​​ថ្មីមួយដែលមានទំហំ​ជាង​៥០០ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវ​ជាតិ៥១​ ត្រូវ​បានរាជរដ្ឋាភិបាលកម្ពុជាសម្រេច​ឱ្យ​បង្កើត​ជាផ្លូវការ​ហើយ 

សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

សហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យប្រទេសនានាទាំងអស់នៅលើសកលលោកទិញប្រេងទណ្ឌកម្មរបស់រុស្ស៊ីដែលផ្ទុកចោលនៅលើនាវាសមុទ្រជាង ៣០ទីតាំង ស្មើនឹងប្រមាណ ១២៤ លានបារ៉ែល ហើយអាចផ្គត់ផ្គង់គ្រប់គ្រាន់ប្រហែល ៥ ទៅ ៦ ថ្ងៃ

ក្រសួងកសិកម្ម ជំរុញឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាង​ម៉ាកសមូហភាព​«កាហ្វេមណ្ឌលគិរី»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានណែនាំឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរីរួមគ្នាកសាងម៉ាកសមូហភាព«កាហ្វេមណ្ឌលគិរី»ដើម្បីជួយការពារអត្តសញ្ញាណផលិតផលក្នុងស្រុក ជំរុញការផលិតកាហ្វេប្រកបដោយស្តង់ដារ

លោកជំទាវ ចម និម្មល៖ RCEP នៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប ឬ RCEP) នៅតែជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយបានរួមចំណែក ប្រមាណ ៦២% នៃទំហំពាណិជ្ជកម្មសរុប។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាស្តីពី "ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា" រៀបចំឡើងដោយសភាកម្ពុជា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)