សម្ដេច​តេ​ជោ ហ៊ុន សែន ៖ ការផ្តល់​ស្រូវពូជ និង​ពូជ​ដំណាំ ​ជា​ដំណោះស្រាយរយៈពេល​យូរ​សម្រាប់​ការស្ដារ​ឡើងវិញ

ពោធិ៍សាត់ ៖ សម្ដេច​​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ទាក់ទង​ជាមួយនឹង​ការរស់នៅ​របស់​ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិន​គ្រាន់តែ​ការដោះស្រាយបញ្ហា​ស្បៀង​ដែលជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះទេ តែការផ្តល់ស្រូវពូជជូនកសិករ​ ក៏ជាកត្តាដែលត្រូវយកចិត្តទុកដាក់ដើម្បីស្ដារសេដ្ឋកិច្ច​ឡើងវិញ និងជាដំណោះស្រាយរយៈពេលវែង។

សម្តេចតេជោ ហ៊ុន សែន​ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីចុះចែកស្រូវពូជដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ៥១៤៥គ្រួសារនៅខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា ការចែកស្រូវពូជមិនបានបែងចែករវាងដីតូច ឬធំនោះទេ គឺចែក ១០០គីឡូក្រាមក្នុងមួយគ្រួសារស្មើៗគ្នា ហើយរំពឹងថា អ្នកដែលមានដីតូចនៅពេលសល់ស្រូវពូជអាចចែករំលែកទៅឱ្យអ្នកមានដីធំ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានរំពឹងដែរថា ប្រជាកសិករនឹងប្រឹងប្រែងបង្កបង្កើនផលឡើងវិញបន្ទាប់ពីបានស្រូវពូជ ហើយការចែកជូន​ស្រូវពូជ​នេះ ដើម្បី​មានលទ្ធភាព​បង្ក​បង្កើន​ផល ​ហើយ​បើ​យោងទៅលើ​បញ្ហា​ទឹក​ដែល​កំពុង​ស្រក​យឺត​ ​បង្ក​លក្ខ​ណៈឱ្យ​​មានលទ្ធភាព​បង្កបង្កើនផល​តទៅទៀត ​ជាពិសេស​គឺ​លើ​ដំណាំស្រូវ​​។

​សម្តេចតេជោ ហ៊ុន សែន​ បាន​គូសបញ្ជាក់ថា ៖

“យើង​បានដឹងហើយថា​ការជួប​ប្រទះ​នៃ​បញ្ហា​គ្រោះធម្មជាតិ​នេះ​គឺ​មិនមែន​គ្រប់​តែ​ក្រុមគ្រួសារ​ទាំងអស់​នោះទេ​។ អ្នកខ្លះ​អាច​ស្តារឡើងវិញ​បាន ប៉ុន្តែ​អ្នក​ដែល​មិនមាន​លទ្ធភាព​ស្តារឡើងវិញ យើង​អាច​ផ្តល់​ពូជ​ដំណាំ​ក្នុង​រយៈពេល​ខ្លី គេ​ហៅថា​ដំណាំ​រួមផ្សំ​ដើម្បី​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ដី​ដែល​ពុំមាន​ប្រភពទឹក​គ្រប់គ្រាន់​នោះ​បង្កើន​ផល​ក្នុង​រយៈពេល​ខ្លី​នេះ​គឺជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​ប្រឈម ​ដែល​យើង​បាននឹងកំពុង​ជួបប្រទះ​នៅទីនេះ”

សូមបញ្ជាក់ផងដែរថា ខេត្តពោធិ៍សាត់ក៏ជាខេត្តមួយដែលបានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីតំបន់ផ្សេង បានបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣ ៧៧៥គ្រួសារស្មើនឹង ចំនួន ៦ ៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន១៧៤គ្រួសារ ហើយក្នុងនោះក៏មានការលង់ទឹកបាត់បង់ជីវិតចំនួន៤នាក់ដែរ ។

ក្រៅពីនេះ ទឹកជំនន់ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន ២៥កន្លែង មណ្ឌលសុខភាពចំនួនពីរកន្លែង វត្ត និងវិហារសាសនាចំនួន ១៦កន្លែង ផ្លូវកៅស៊ូចំនួន ៣ ០៥០ម៉ែត្រ, ផ្លូវក្រួសក្រហមចំនួន ៩២ ១១៥ម៉ែត្រ, អណ្តូងទឹកចំនួន ៩៦កន្លែង, ស្រះទឹកចំនួន ៦៦កន្លែង, បង្គន់ចំនួន ២ ៣១១កន្លែង ។ នេះបើយោងតាមលោក ចេង ឡៃ អភិបាលស្តីទីនៃគណៈអភិបាលខេត្តពោធិ៍សាត់បានលើកឡើងនៅក្នុងរបាយការណ៍ ។

លោក ចេង ឡៃ បានឱ្យដឹងថា គ្រោះទឹកជំនន់នេះ បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩ ៥៩៦ហិកតា, ខូចខាតស្រូវចំនួន ៩ ៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦ ៦៦៨ហិកតា, ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣ ០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣ ២០៩ហិកតា។

ទន្ទឹមនឹងការជន់លិចនេះ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលទឹកលិចនេះ។ លោកអភិបាលស្តីទីខេត្ត ក៏បានឱ្យដឹងដែរថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសាខាកាកបាទក្រហមកម្ពុជា បានឆ្លើយតបស្បៀងសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១ ០៣២គ្រួសារ ក្នុងនោះស្រុកកណ្តៀងចំនួន ២០៥គ្រួសារ និងស្រុកក្រគរចំនួន ៨២៧គ្រួសារ។ បន្ថែមពីលើនោះកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ក៏បានទទួលអង្ករចំនួន១០០ តោនជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី