ចរាចរណ៍ប្រាក់រៀលមានសន្ទុះខ្លាំងក្នុងអំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

ភ្នំពេញ ៖ ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបង្ហាញពីភាពជោគជ័យយ៉ាងខ្លាំង ដែលធ្វើឱ្យបណ្តាប្រទេសនានាលើឆាកអន្តរជាតិ កាន់តែស្គាល់ច្បាស់ពីកម្ពុជា ថាជាប្រទេសមួយរក្សាបាននូវ សុខសន្តិភាព យ៉ាងពេញលេញ និងបានរៀបចំទទួលស្វាគមន៍គណៈប្រតិភូ កីឡាករ កីឡាការនី និងភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះមិនត្រឹមតែលើកមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែ អាជីវកម្មតូចៗទទួលបានប្រយោជន៍សេដ្ឋកិច្ចផងដែរ ពិសេសអំឡុងពេលចាប់ពីពិធីបើក រហូតដល់ពិធិបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលមានរយៈពេល ១២ ថ្ងៃ ចាប់ថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ទន្ទឹមនេះ គេសង្កេតឃើញថា អាជីកម្មតូចៗលក់ដូររបស់របរហូបចុក និងភេសជ្ជៈ ទទួលបានចំណូលគួរសម អំឡុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ហើយអ្វីដែលគួរកត់សម្គាល់នោះ គឺចរាចរណ៍ប្រាក់រៀលត្រូវបានមើលឃើញថាមានសន្ទុះខ្លាំង និងការទូទាត់យ៉ាងច្រើន ដែលនេះបង្ហាញថា ប្រជាជនមានទំនុកចិត្តកាន់ខ្លាំង ក្នុងការប្រើប្រាស់ប្រាក់រៀល មិនថាតែតាមរយៈការទូទាត់ជាក់ស្តែងជាសាច់ប្រាក់ និងប្រព័ន្ធអេឡិចត្រូនិចនោះទេ។

អ្នកនាង វួច លាង អ្នកលក់ស៊ុបគោ និងភេសជ្ជៈនៅក្បែរ កីឡដ្ឋានជាតិមរតកតេជោ បានថ្លែងប្រាប់ AMS ថា ចាប់តាំងពីថ្ងៃបើកព្រឹត្តិការណ៍ស៊ី ដល់ថ្ងៃបិទព្រឹត្តិការណ៍ អ្នកនាងសង្កេតឃើញថា ទាំងបរទេស និងអ្នកនៅស្រុកជាច្រើនបានមកស្តាតសម្តេចមរតកតេជោ ដើម្បីទស្សនាព្រឹត្តិការណ៍មួយនេះ ព្រោះអ្នកនាងបើកលក់ជាប្រចាំ អំឡុងព្រឹតិ្តការណ៍នេះ។

អ្នកនាង បានថ្លែងថា ការលក់ដូររបស់អ្នកនាងទទួលបានចំណូលបានច្រើនគួរសម បើធៀបនឹងមិនមានការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ហើយចំណូលដែលអ្នកនាងទទួលបានគឺប្រាក់រៀល ពីអ្នកមកទទួលទាន និងទិញភេសជ្ជៈនៅកន្លែងអ្នកនាង។ អ្នកនាង បន្តថា  អ្នកមកទស្សនាព្រឹត្តិការណ៍នេះកាន់ប្រាក់រៀលមកចាយតែម្តង ព្រោះវាងាយស្រួលក្នុងការទូទាត់ និងមិនពិបាកអាប់ប្រាក់។

អ្នកនាង បានឱ្យដឹងទៀតថា ៖

“ការលក់ដូររបស់ខ្ញុំគឺគិតជាលុយខ្មែរយើងតែម្តង មិនថាភ្ញៀវបរទេស ដូចឥណ្ឌូនេស៊ី ឬហ្វីលីពីននោះទេ គឺពួកកាន់លុយរៀលមកចាយតែម្តង ហើយសូម្បីតែ Scan QR Code ក៏ពួកគាត់ស្កែនជាលុយរៀលដែរ ព្រោះពួកគាត់ខ្លះគឺខ្ជិលដាក់លុយតាមខ្លួន។”

អ្នកនាង បានប្រាប់ដូច្នេះថា ក្នុងមួយថ្ងៃ ការលក់ស៊ុបគោ និងភេសជ្ជៈអាចទទួលបានប្រាក់ចំណូលយ៉ាងហោចណាស់ ៥០ ទៅ ៦០ ម៉ឺនរៀល។ ចំណូល ដែលអ្នកនាងទទួលបានពីការលក់ដូរ អំឡុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ គឺច្រើនជាងចំណូលដែលអ្នកនាងលក់នៅថ្ងៃធម្មតា ពេលដែលមិនមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។

កញ្ញា ភា សុផាន់ដា ដែលបានមកជួយលក់កាហ្វេ និងភេសជ្ជៈរបស់បងស្រី នៅក្បែរកីឡដ្ឋានជាតិមរតកតេជោ បានថ្លែងប្រាប់ថា អំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេម ការលក់ដូររបស់បងស្រីកញ្ញាទទួលបានច្រើនគួរសម ព្រោះមានអ្នកទស្សនាព្រឹត្តិការណ៍នេះច្រើន ហើយអាកាសធាតុក្តៅ ដែលធ្វើឱ្យពួកគាត់ទិញកាហ្វេ និងភេសជ្ជៈត្រជាក់ច្រើន។

កញ្ញា សុផាន់ដា បានបន្តថា តាមរយៈការជួយលក់ដូររបស់បងស្រី កញ្ញាឃើញថា អ្នកមកទិញកាហ្វេ និងភេសជ្ជៈនៅកន្លែងរបស់កញ្ញា ប្រើប្រាស់លុយរៀល ប៉ុន្តែតាមការ Scan QR Code គឺត្រូវបានទូទាត់ទាំងលុយរៀល និងដុល្លារ ប៉ុន្តែប្រតិបត្តិការទូទាត់ជាប្រាក់រៀលគឺច្រើនប្រាក់ដុល្លារ។

កញ្ញា បានថ្លែងដូច្នេះថា ៖

“អ្នកមកទិញ គឺយកលុយខ្មែរយើងទិញ […] ខ្ញុំគិតថា​ ការប្រើលុយខ្មែរយើងស្រួលគិតគូរជាងដុល្លារ ព្រោះការចាយលុយដុល្លារ អាប់លុយហើយ ហើយត្រូវគិតកន្ទុយទៀត ចឹងវាពិបាកជាង ចាយលុយខ្មែរយើង។”

ទោះយ៉ាងក៏ដោយ កញ្ញាមិនដឹងថា ក្នុងមួយថ្ងៃ ការកាហ្វេ និងភេសជ្ជៈ អំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេមនេះ ទទួលបានចំណូលប៉ុន្មាននោះទេ ដោយហេតុថា បងស្រីរបស់កញ្ញាគឺអ្នកគិតគូរពីចំណូលប្រចាំថ្ងៃ  អំឡុងពេលព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ផងដែថា ក្រោយកម្ពុជា​ទទួលបាន​សុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨​ ក្រោម​នយោបាយ​​ឈ្នះ-ឈ្នះ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា រាជរដ្ឋាភិបាលបានធ្វើស្ថិរកម្មម៉ាក្រូសេដ្ឋកិច្ចនិងសង្គម និងបានដាក់ចេញនយោបាយអភិវឌ្ឍជាតិនៅគ្រប់វិស័យ ដែលក្នុងនោះក៏មានការជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ប្រាក់រៀលក្នុងចរាចរណ៍កើនឡើង​​ជាលំដាប់ក្នុងអត្រាកំណើនប្រចាំឆ្នាំ ១៦,៦% ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។

ទន្ទឹមនេះ អត្រាប្តូរប្រាក់រៀល​ត្រូវបានរក្សា​​ឱ្យ​មានស្ថិរភាព​យ៉ាង​ល្អប្រសើរ ទាំងនៅ​ក្នុង​អំឡុង​វិបត្តិហិរញ្ញវត្ថុសកលនិងវិបត្តិកូវីដ-១៩ ជាមួយអត្រាមធ្យម ៤.០៣៦ រៀល​ក្នុងមួយ​ដុល្លារអាមេរិកគិតចាប់តាំងពីឆ្នាំ១៩៩៨មក និងប្រែប្រួលក្នុងរង្វង់តែ ១% ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ស្ថិរភាពអត្រាប្តូរប្រាក់​បានរួមចំណែករក្សាស្ថិរភាពថ្លៃ និង​ការពារ​អំណាចទិញ​របស់​ប្រាក់​រៀល ជាពិសេសប្រាក់ចំណូលរបស់មន្រ្តីរាជការ និង​ប្រជាជនរស់នៅតាមខេត្តនិងតំបន់ជនបទ ដែលមានប្រាក់ចំណូលចម្បងជាប្រាក់រៀល។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ កាលពីដើមខែមេសា ឆ្នាំ ២០២៣ នេះ ថា ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយមានសារៈសំខាន់​ណាស់ ក្នុងការរួមចំណែកបង្កើនលទ្ធភាពរបស់ធនាគារជាតិនៃកម្ពុជាក្នុងការគ្រប់គ្រងការប្រែប្រួលអាត្រាការប្រាក់ និងការរក្សាស្ថិរភាពថ្លៃ ដើម្បីរក្សាភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ក្នុងន័យ​នេះ លោកជំទាវបណ្ឌិត ប​អំពាវនាវដល់​​​ក្រសួង-ស្ថាប័នសាធារណៈ គ្រឹះស្ថាន​ធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន​-សហគ្រាស ម្ចាស់​អាជីវ​កម្ម ប្រជាពលរដ្ឋ និងគ្រប់ភាគី​​ពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកកាន់តែសកម្មក្នុងការប្រើប្រាស់ប្រាក់រៀលនៅ​​ក្នុង​​ប្រតិបត្តិការរបស់ខ្លួន ដូចជា តាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញនិងសេវា ការផ្តល់​ឥណទាន និង​​ការសន្សំ​ជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបាន​ច្រើន​​ចំពោះការប្រើប្រាស់​ប្រា​ក់រៀល៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)