បញ្ញាសិប្បនិម្មិត AI បានផ្លាស់ប្តូរវិស័យសំខាន់ៗជាច្រើន

បរទេស ៖ យោងតាមប្រភពពី​ Weforum បានលើកឡើងថា ការចាប់អារម្មណ៍លើ AI បានផ្ទុះឡើងខ្លាំងនៅឆ្នាំ២០២៣នេះ រាប់ទាំងលទ្ធផលវិជ្ជមាន និងអវិជ្ជមានរបស់វា។ ទន្ទឹមនឹងនេះ កិច្ចប្រជុំកំពូលអភិបាលកិច្ច AI របស់ Weforum កាលពីថ្ងៃទី ១៣-១៥ ខែវិច្ឆិកាកន្លងទៅនេះ បានប្រមូលផ្តុំមេដឹកនាំផ្នែក AI ជាង ២០០ នាក់ ដើម្បីដោះស្រាយបញ្ហាជុំវិញផលប៉ះពាល់ដែលបញ្ញាសិប្បនិម្មិតអាចមានលើការងារ សន្តិសុខ និងសេដ្ឋកិច្ច។ នៅក្នុងកិច្ចប្រជុំកំពូល គេបានលើកឡើងរឿងថ្មីៗចំនួន ៦ អំពី AI។

១. របៀបដែល AI នឹងផ្លាស់ប្តូរទីផ្សារការងារ ៖ AI ត្រូវបានព្យាករណ៍ថា នឹងបង្កើតការងារថ្មីរាប់លានការងារ ដោយរបាយការណ៍ការងារនាពេលអនាគតរបស់​ Weforum បានបង្ហាញថា អ្នកជំនាញផ្នែក AI ម៉ាស៊ីនសិក្សា អ្នកវិភាគទិន្នន័យ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញឌីជីថលគឺស្ថិតក្នុងចំណោមតួនាទីដែលរីកចម្រើនលឿនបំផុត។ យ៉ាងណាមិញ បញ្ញាសិប្បនិមិត្តក៏អាចផ្លាស់ប្តូរមនុស្សរាប់លាននាក់ចេញពីតួនាទីរបស់ពួកគេផងដែរ ប៉ុន្តែវាមិនអាចជំនួសតួនាទីទាំងអស់បានទេ។ AI ទំនងជាមិនអាចធ្វើការងារដែលទាមទារជំនាញរបស់មនុស្សដូចជាការវិនិច្ឆ័យ ការច្នៃប្រឌិត ភាពប៉ិនប្រសប់ផ្នែករាងកាយ និងបញ្ញាអារម្មណ៍បាននោះទេ។ ការស្ទង់មតិដែលធ្វើឡើងសម្រាប់របាយការណ៍ការងារនាពេលអនាគតបានបង្ហាញថា កំណើនការងារខ្ពស់បំផុតនៅឆ្នាំ២០២៣ ដល់ ២០២៧ នឹងមានខាងផ្នែកកសិកម្ម អ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ គ្រូបង្រៀនអប់រំវិជ្ជាជីវៈ ជាងមេកានិក និងអ្នក​ជួសជុល​គ្រឿងចក្រ​។

២. របៀបដែល AI នឹង​កែទម្រង់​សេដ្ឋកិច្ច​ពិភពលោក ៖ ឥទ្ធិពលនៃបច្ចេកវិទ្យាលើកំណើនផលិតភាពត្រូវបានលើកឡើងជាបន្តបន្ទាប់ ប៉ុន្តែវឌ្ឍនភាពបច្ចេកវិទ្យាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះជួបភាពបរាជ័យក្នុងការជំរុញអត្រាកំណើននៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ពីព្រោះបច្ចេកវិទ្យាគ្រាន់តែជាផ្នែកនៃរូបភាពតែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីវាស់ស្ទង់ផលប៉ះពាល់របស់វាឱ្យបានច្បាស់លាស់ មនុស្សត្រូវពិនិត្យមើលឱ្យកាន់តែដិតដល់នូវយន្តការដែលប្រើប្រាស់បច្ចេកវិទ្យាទៅជាកំណើនផលិតភាពទូលំទូលាយ។

៣. របៀបដែល AI ផ្លាស់ប្តូរវិស័យសុខាភិបាល ៖ វិស័យសុខាភិបាលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រួមមាន ជំងឺរាតត្បាត ការកើនឡើងនៃជំងឺរ៉ាំរ៉ៃ បញ្ហាសុខភាពផ្លូវចិត្ត និងចំនួនប្រជាជនវ័យចំណាស់ រួមជាមួយនឹងការកើនឡើងនៃតម្រូវការសម្រាប់ការថែទាំសុខភាពដែលមានគុណភាពខ្ពស់។ ទោះជាយ៉ាងណាក្តី បច្ចេកវិទ្យា AI និងម៉ាស៊ីនសិក្សាកំពុងត្រូវបានប្រើប្រាស់នៅក្នុងផ្នែកឱសថ និងវ៉ាក់សាំង  ដើម្បីការកែលម្អក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាលវេជ្ជសាស្រ្ត និងបង្កើនប្រសិទ្ធភាពនៅទូទាំងប្រព័ន្ធថែទាំសុខភាពទាំងមូល។

៤. AI និងទំនុកចិត្តរបស់មនុស្សលើប្រព័ន្ធផ្សព្វផ្សាយ ៖ ការបង្កើតប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យ AI ការជឿទុកចិត្តរបស់មនុស្សមានការធ្លាក់ចុះជាមួយនឹងភាពលំបាកយ៉ាងខ្លាំង ដោយសារការជឿទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយមានកម្រិតទាប។ ទន្ទឹមនឹងនេះ ចំនួនប្រជាជនមានតែ ៤០ ភាគរយប៉ុណ្ណោះដែលជឿជាក់លើព័ត៌មាន ខណៈពេលដែលប្រជាជនជាងពាក់កណ្តាលព្រួយបារម្ភអំពីព័ត៌មានក្លែងក្លាយ។ លោក Jeff Jarvis អតីតនាយកមជ្ឈមណ្ឌល Tow-Knight និយាយថា AI អាចជួយបានប្រសិនបើប្រើក្នុងវិធីត្រឹមត្រូវដូចជា ការរៀនតាមម៉ាស៊ីន និងគំរូភាសាធំៗអាចមានប្រយោជន៍ក្នុងការជួយអ្នកសារព័ត៌មានរៀបចំការរាយការណ៍របស់ពួកគេ និងបង្កើតវិធីថ្មីៗសម្រាប់អ្នកប្រើប្រាស់ដើម្បីឲ្យពួកគេមានទំណុកចិត្តជាមួយព័ត៌មាន។ សម្រាប់​វិស័យ​សារព័ត៌មាន បញ្ញា​សិប្បនិម្មិត​គួរតែ​ជា​ការ​បង្កើន​ជាជាង​បង្កើត​។

៥. ឥទ្ធិពលនៃ AI ចំពោះ​វិស័យសិល្បៈ​កម្សាន្ត​ ៖ បច្ចេកវិទ្យា AI កំពុងបង្កបញ្ហាប្រឈមសម្រាប់កម្មសិទ្ធិបញ្ញានៅក្នុង​វិស័យសិល្បៈ​កម្សាន្ត។ អ្នកបង្កើតមាតិការ និងសិល្បៈករកំពុងជជែកពិភាក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជុំវិញការប្រើប្រាស់នៃមាតិកាដោយយុត្តិធម៌។ សកម្មភាពផ្លូវច្បាប់បានចាប់ផ្តើមរួចហើយ ប៉ុន្តែការពិភាក្សាពាក់ព័ន្ធ AI នេះទើបតែចាប់ផ្តើម ហើយវាក៏មានការជជែកវែកញែកអំពីរបៀបដែលលទ្ធផលនៃគំរូ AI គួរតែត្រូវបានប្រើប្រាស់សម្រាប់កម្មសិទ្ធិបញ្ញា និងច្បាប់រក្សាសិទ្ធិ។

៦. ការបង្កើតច្បាប់ AI ៖ សហភាពអឺរ៉ុបកំពុងធ្វើការលើក្របខណ្ឌច្បាប់ថ្មីដែលមានគោលបំណងពង្រឹងបទប្បញ្ញត្តិស្តីពីការអភិវឌ្ឍន៍ និងការប្រើប្រាស់ AI ។ ច្បាប់ AI ដែលសហភាពអឺរ៉ុបបានស្នើឡើងនឹងផ្តោតជាចម្បងលើការពង្រឹងច្បាប់ជុំវិញគុណភាពទិន្នន័យ តម្លាភាព ការត្រួតពិនិត្យរបស់មនុស្ស និងគណនេយ្យភាព។ វាក៏មានគោលបំណងដោះស្រាយទាក់ទងនឹងសីលធម៌ក្នុងការប្រើប្រាស់ និងបញ្ហាប្រឈមក្នុងការអនុវត្តក្នុងវិស័យផ្សេងៗ។ យ៉ាងណាមិញ សំណើនេះទទួលបានការឆ្លើយតបចម្រុះ ដោយមានលិខិតមួយត្រូវបានចុះហត្ថលេខាដោយនាយកប្រតិបត្តិជាង ១៥០ ក្រុមហ៊ុន ខណៈដែលអឺរ៉ុបបានព្រមានពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់នេះ ដែលអាចមានផលប៉ះពាល់ចំពោះអាជីវកម្ម ការប្រកួតប្រជែងក្នុងតំបន់ និងបង្កជាបញ្ហាផ្សេងៗទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី