រាជរដ្ឋាភិបាល ចេញអនុក្រឹត្យកែប្រែ និងបង្កើនទំហំផ្ទៃដីនៅក្នុងឧទ្យានជាតិធំៗចំនួន៣

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្ដីពីការកែប្រែដោយបានបង្កើនទំហំផ្ទៃដីនៅក្នុងឧទ្យានជាតិធំៗចំនួន៣ រួមមាន​ ឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម និងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក្នុងគោលបំណងធានាការថែរក្សា ការពារសោភណភាពធម្មជាតិ ទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈ ដើម្បី​ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ចេញនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានសម្រេចឱ្យកែប្រែឧទ្យានជាតិទាំង ៣ ​នេះដោយ ទី១ ឧទ្យានជាតិវីរៈជ័យ ត្រូវបានរាជរដ្ឋាភិបាលកែប្រែឧទ្យានជាតិនេះ ពីផ្ទៃដីទំហំ ៣៣២ ៥០០​ ហិកតា មកផ្ទៃដីទំហំ ៤០៥ ៧៦៦​ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្ត រតនគិរី និងខេត្តស្ទឹងត្រែង។

អនុក្រឹត បន្តថា ផ្ទៃដីឧទ្យានជាតិវីរៈជ័យ​នេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ៣៣២ ៥០០ ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ ការពារធម្មជាតិ និងផ្នែ​កខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឦសាន ដែលមានផ្ទៃដីទំហំ៧៣ ២៦៦​ហិកតា ដូចមានចែងក្នុងអនុក្រឹ​ត្យ​លេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំ​បន់ការពារធម្មជាតិ។

ចំណែកទី២ រដ្ឋាភិបាល បានកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ទៅជាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងកែប្រែពីផ្ទៃដីទំហំ ៣៧ ៥០០​ហិកតា មកផ្ទៃដីទំហំ៦២ ៨៨៣​ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ផ្ទៃដីឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»​នេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ៣៧ ៥០០​ ហិកតា ដូចមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និ​ងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ២៥ ៣៨៣​ ហិកតា ដូចចែងក្នុងអនុក្រឹត្យ​លេ​ខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំ​បន់កា​រ​ពារធម្មជាតិ។

​រីឯទី៣ គឺឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក៏ត្រូវបានកែប្រែពីផ្ទៃដីទំហំ ១៥៤ ៤៥៨​ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦​ ហិតកា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»​ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១៥៤ ៤៥៨  ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧១ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជា​តិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ»។ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈ​ចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១ ៦៥៨​ ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។​

​រាជរដ្ឋាភិបាលបានអះអាងថា ៖

“ការចេញអនុក្រឹត្យនេះ ​ដើម្ពី​ធានាការថែរក្សា ការពារសោភណ​ភាពធម្មជាតិ ​ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ​ការអប់រំ ការសិ​ក្សាស្រា​វជ្រាវ និងការកម្សាន្ត, លើកកម្ពស់តួនាទីស​ក្តា​នុពល ​ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់ប​ន្ថយកា​រប្រែប្រួលអាកា​សធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ និងផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រា​ប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។”

អនុក្រឹតនេះ ក៏ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែ​កក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព, និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។

ជុំវិញរឿងនេះដែរ លោក ស៊ុន គង់ ប្រធានមន្ទីបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី៨ ខែសីហា បានប្រាប់​ថា ការសម្រេចកែប្រែឧទ្យានជាតិនៅទូទាំងប្រទេស ពិសេសការសម្រេចបង្កើនទំហំផ្ទៃដីឧទ្យានជាតិព្រះជ័យវ​រ្ម័ន-នរោត្តម «ភ្នំគូលែន»​ គឺដោយសារតែរាជរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថានចង់ធានាបាននូវការថែរ​ក្សា ការពារ ប្រព័ន្ធជីវៈជម្រុះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាអភិរក្សសម្បត្តិធម្មជាតិនៅ​ជុំវិញតំបន់បឹងទន្លេសាប។

លោកបន្ថែម​ថា ៖ «​តាមរយៈអនុក្រឹត្យនេះ គឺបានសម្រេចដោយផ្អែកទៅលើគោលការណ៍ច្បាប់ ត្រឹមត្រូវ ដោយយើងមិនអាចនិយាយថាការកែប្រែទំហំផ្ទៃដីនេះ ដើម្បីទុកធ្វើជាការវិយោគ ឬជាកាត់ដីដើម្បីធ្វើអ្វីផ្សេងនោះទេ តែគោលបំណងសំខាន់ គឺបំណងសំខាន់រួមចំណែកអភិរក្សធនធានធម្មជាតិ ពិសេសធានាដល់ការប្រើប្រាស់ដី និងងាយស្រួលគ្រប់គ្រង់តំបន់ឧទ្យានជាតិ»។

តាមរយៈអនុក្រឹត្យ​នេះដែរ​ រាជរដ្ឋាភិបាល​ក៏បានសម្រេចឱ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និ​ងគ្រប់គ្រងតំបន់ឧទ្យានជាតិទាំង៣​នេះ ដោយសហការជាមួយ​ខេត្តកំពត ​កំពង់ស្ពឺ ព្រះសីហនុ ​សៀមរាប ​រតនគីរី និង​ខេត្តស្ទឹងត្រែង ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធន​ធានធម្មជាតិ​ និងការរស់នៅដោយចីរភាព​ផងដែរ​៕ អត្ថបទដោយ ៖ បូរ ពេជ្យហ្សាលីន


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង