សម្ដេចធិបតី ៖ យើងមិនអាចរស់ដោយពឹងគេរហូតទេ ត្រូវតែពង្រឹងខ្លួនឯងឱ្យដើរចេញពីប្រទេសអភិវឌ្ឍន៍តិច

ភ្នំពេញ ៖ នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យ លីមកុងវីង ដោយក្នុងឱកាសនេះ សម្ដេចបានរំលេចផងដែរអំពីមហិច្ឆិតារបស់កម្ពុជា ក្នុងការក្លាយខ្លួនជាប្រទេសដែលមានចំណូលខ្ពស់នៅរយៈពេល ២៥ឆ្នាំខាងមុខ។

ជាគោលការណ៍យោគយល់ កាលណាប្រទេសមួយមានការអភិវឌ្ឍតិចតួច ប្រទេសនោះនឹងទទួលបានជំនួយនានាពីប្រទេសអភិវឌ្ឍន៍ ហើយនឹងអាចទទួលបានកម្ចីមកអភិវឌ្ឍន៍ប្រទេសក្នុងអាត្រាការប្រាក់ទាបជាដើម។ ដោយឡែកសម្រាប់កម្ពុជា គឺកំពុងតែរំកឹលខ្លួនបន្តិចម្ដងៗចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅរវាង៥ឆ្នាំខាងមុខនេះ។

បើតាមប្រសាសន៍របស់សម្ដេចធិបតីបានបញ្ជាក់ថា បើទោះបីជា ការស្ថិតក្នុងស្ថានភាពប្រទេសដែល​មានការ​អភិវឌ្ឍតិចតួច អាចទទួលបានការអនុគ្រោះច្រើនពីអន្តរជាតិក្ដី តែកម្ពុជាត្រូវតែរៀនរស់ដោយខ្លួនឯង។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា៖

«ហេតុអីយើងមិននៅជាប្រទេសអភិវឌ្ឍន៍តិចទៅ ដើម្បីរក្សា​ជំនួយទាំងនោះ? យើងមិនអាចពឹងជំនួយរបស់គេទេ យើងត្រូវការរស់ខ្លួនឯងទើបមានចីរភាព និងខ្លាំង។»

សម្ដេចនាយករដ្ឋមន្ត្រីបានបន្តមានប្រសាសន៍ទៀតថា បើរស់ដោយសារគេអនុគ្រោះត្រឹមតែកម្ចី​ដែលមានការប្រាក់ទាប ​ហើយមិនប្រឹងអភិវឌ្ឍន៍ខ្លួនឯង នោះនឹងនៅតែពឹងគេមួយជីវិត។ តែបើពង្រឹងខ្លួនឯង ហើយដាក់ទិសដៅដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់ ២០៥០ មិនត្រឹមតែចាកចេញពីប្រទេសដែលក្រីក្រ និងអភិវឌ្ឍន៍តិចនោះទេ ប៉ុន្តែក្លាយជាប្រទេសអ្នកមានដែលហ៊ានប្រកួតជាមួយគេ។

សម្ដេចបានបញ្ជាក់ថា ៖

«ការណ៍នេះគឺធានាបាននូវឯករាជ្យ ហើយពាក្យថាឯករាជ្យគឺត្រូវតែប្រឹងខ្លួនឯង រស់ខ្លួនឯង មិនត្រូវពឹងការ អនុគ្រោះ យោគយល់ពីភាគីណា ពោលគឺប្រកួតស្មើគ្នាជាមួយប្រទេសទាំងអស់។ មិនអាចពឹងគេ ដើម្បីរស់បានទេ ពឹងនៅពេលយើងទន់ខ្សោយ តែពឹងក្នុងទិសដៅដែលយកមកពង្រឹងខ្លួនឯង​រយៈពេលវែង»។

គួរបញ្ជាក់ផងដែរថា ក្នុង​រយៈពេល​ប្រមាណ​ ២៥ ​ឆ្នាំ​ទៅមុខទៀត គោលដៅ​នៅ​ឆ្នាំ​២០៥០ ​ដែល​រាជរដ្ឋាភិបាល​បាន​​ដាក់ចេញ​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់ នឹង​ឈាន​មកដល់ គឺ​កម្ពុជា​ឆ្នាំ​២០៥០ ​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធន់ រឹងមាំ​ និង​បរិ​យាប​ន្ន​។​ ដូច្នេះ ​ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ដោយ​កំណត់​ចក្ខុវិស័យ​ជំរុញសេដ្ឋកិច្ចកម្ពុជា តាមរយៈការអភិវឌ្ឍវិស័យសំខាន់ៗ។

​ទាក់ទិននឹងចំណុចនេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ធ្លាប់បានមានប្រសាសន៍ថា ពាក្យ​ថា​ចំណូល​ខ្ពស់​នេះ​មិនមែន​ត្រឹមតែ​គិតតែ ១​ ជ្រុង​រឿង​ចំណូល​ទេ។ ជ្រុង​សេដ្ឋកិច្ច​ទី​ ១ ​គឺ​ប្រជាពលរដ្ឋ ឬក៏​សេដ្ឋកិច្ចជាតិ​មាន​ចំណូល​ខ្ពស់ ប៉ុន្តែ​ត្រូវតែ​ជា​សេដ្ឋកិច្ច​មួយ​ដែលមាន​ភាព​ធន់ រឹងមាំ ហើយ​នឹង​បរិ​យាប​ន្ន​ ដែលភាព​​ធន់​ត្រង់នេះចង់សំដៅទៅលើ ​សេដ្ឋកិច្ច​ដែល​មិន​ងាយ​មាន​អ្វី​មក​ប៉ះធ្វើឱ្យ​រង្គើ​បាន។ ​រីឯជ្រុង​នយោបាយ​វិញ អ្វីដែល​រាជរដ្ឋាភិបាល​គ្រោង​ទៅដល់​ឆ្នាំ២០៥០​ គឺ​កម្ពុជា​ជា​រដ្ឋ​មួយ​ដែល​រឹងប៉ឹង មាន​សុខសន្តិភាព ​ស្ថិរភាព​នយោបាយ នីតិរដ្ឋ មាន​យុត្តិធម៌​សង្គម ជា​រដ្ឋ​ឯករាជ្យ ម្ចាស់ការ អធិបតេយ្យភាព បូរ​ណ​ភាព​ទឹកដី មាន​កិត្យានុភាព​ខ្ពស់​នៅលើ​ឆាក​អន្តរជាតិ​ ហើយស្មើមុខ​គេឯង​នៅលើ​ឆាក​អន្តរ​​ជាតិ​​។

ឯកឧត្តមបានបន្តថា ចំពោះ​ជ្រុង​សង្គមកិច្ច​វិញ​ គឺ​កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួលបាន​ការ​គាំ​ពារ​ពី​សង្គម​គ្រប់បែបយ៉ាង​ទាំង​​អស់​នៅពេលដែល​ពួកគេជួបបញ្ហាក្នុងការរស់នៅ។ ​ចំណែកជុំវិញ​ជ្រុង​បរិស្ថាន​វិញ​ កម្ពុជា​ឆ្នាំ​ ២០២៥​ ជា​ប្រទេសមួយ​ដែលមាន​បរិយាកាស​ល្អ​ដែលមាន​បរិស្ថាន​បៃតង និង​ការ​​អភិវឌ្ឍ​បៃតង​៕

​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​ប្រកាស​ថា​ ​សហរដ្ឋ​អាម៉េរិក​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ចំនួន​ ៤ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ីស្រាអែល ​ដោយ​គ្រោង​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​ក្រោយ

កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2026

ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង ​១​%​ ​នៃ​ការ​បំភាយ​សរុប​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ​ក៏​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​បង្ក​ការ​ខាតបង់​សេដ្ឋកិច្ច​ស្មើនឹង​ ​២​,​៥​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​នៅ​ឆ្នាំ​២០៣០ ​និង​ជិត​ ​១០​%​ ​នៅ​ឆ្នាំ​២០៥០​

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2026

វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិន​មហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ

តម្លៃដីធ្លីនៅកណ្ដាល​ក្រុង​ភ្នំពេញ​ក្នុងឆ្នាំ២០២៦​នេះនៅតែបន្តធ្លាក់ចុះជាងឆ្នាំ២០២៥

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/11/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុង​ភ្នំពេញបន្តធ្លាក់ចុះ​បន្ថែមទៀតធៀបនឹង​ឆ្នាំ២០២៥កន្លងទៅ .....