ការជួបជុំធុរជនជិត ៥ពាន់នាក់មកពី ៥០ប្រទេសនៅសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា

សៀមរាប ៖ ម្ចាស់អាជីវកម្ម និងសហគ្រិនជាង ៤៧០០នាក់មកពី ៥០ប្រទេសបានមកជួបជុំគ្នានៅក្នុងសន្និបាតអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យចាប់ផ្តើមពីថ្ងៃទី ៦ ខែមិថុនា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងប្រវត្តិសាស្ត្រ នៃខេត្តសៀមរាប។

ជាផ្នែកសំខាន់មួយនៃមហាសន្និបាតប្រចាំអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៤ របស់សភាពាណិជ្ជករអន្តរជាតិ (២០២៤ JCI ASPAC) កម្មវិធីវេទិកានៃកិច្ចសន្ទនា និងការផ្គូផ្គងពាណិជ្ជកម្ម ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មានសំខាន់ៗ និងចំណេះដឹងពីឱកាសវិនិយោគនៅកម្ពុជាដល់អ្នកវិនិយោគវ័យក្មេងដែលជាសមាជិក JCI ចំនួនជិត ៥០០នាក់មកពី ៥០ប្រទេសក៏ដូចជាឱកាសស្វែងរកដៃគូពាណិជ្ជកម្ម និងអាជីវកម្ម។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា៖

« មហាសន្និបាតJCI នេះ មានសារៈសំខាន់ណាស់ ជាឱកាសដែលកម្ពុជាបានផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក ក៏ដូចជាផ្សព្វផ្សាយឱកាសវិនិយោគនៅកម្ពុជា ទៅដល់បណ្តាធុរជនជាតិ និងអន្តរជាតិ»។

កញ្ញា ដែក ដារី ប្រធានមហាសន្និបាតប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា ៖ កម្មវិធីផ្គូផ្គងពាណិជ្ជកម្ម រវាងកម្ពុជា និងអន្តរជាតិនេះមានអ្នកជំនួញក្រៅប្រទេស ​ប្រមាណជាង ៣០០នាក់ និងអ្នកជំនួញក្នុងប្រទេសប្រមាណ ២០០នាក់ បានស្គាល់គ្នា និងបានស្វែងយល់ពីសក្ដានុពលគ្នាទៅវិញទៅមក ដែលអាចឈានដល់ការចាប់ដៃគូគ្នា។

កញ្ញា បានរំពឹងថា៖

«តាមរយៈមហាសន្និបាតនេះ កម្ពុជារំពឹងទទួលបានចំណូលប្រមាណ៣ទៅ៤លានដុល្លារសម្រាប់វិស័យទេសចរណ៍និងសេដ្ឋកិច្ច»។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ AMS Economy ថា ៖

«ពិធីជួបជុំសមាជិក JCI ជិត ៥០០០នាក់នេះ ជាចំនួនដ៏ធំគួរសម ។ តាមរយៈជំនួបដ៏ធំនេះ នឹងជួយទៅដល់អាជីវករខ្មែរនៅសៀមរាប ផ្តល់ចំណូលទៅដល់សណ្ឋាគារ  វិស័យម្ហូបអាហារ ក្លិបកំសាន្ត មណ្ឌលកម្សាន្ត ផ្សាររាត្រី សេវាកម្មផ្សេងៗ និងអ្នកលក់វត្ថុអនុស្សាវរីយ៍ជាដើម។ នេះជាការលើកស្ទួយវិស័យទេសចរណ៍ដ៏សំខាន់មួយនៅខេត្តសៀមរាប»។

លោកជំទាវឧកញ៉ា ស្រ៊ាត មុំសុភា ស្ថាបនិកក្រុមហ៊ុន សូហ្វីយ៉ា ត្រាវែល អេនធួរ បានផ្តល់បទសម្ភាសន៍ដល់ AMS Economy ថា៖ មហាសន្និបាត JCI នេះ បានផ្តល់ផលប្រយោជន៍ទៅដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ក៏ដូចជាឱកាសទទួលបានការវិនិយោគ អាជីវកម្ម ជាពិសេសផ្តល់មុខមាត់កេរ្តិ៍ឈ្មោះរបស់កម្ពុជា។ អ្នកធុរកិច្ចជិត ៥០០០នាក់មកពីជិត៥០ប្រទេសបានទស្សនាពេញខេត្តសៀមរាប សង្ឃឹមថាពួកគាត់នឹងត្រឡប់មកវិញម្តងទៀតជាមួយគ្រួសារនិងមិត្តភក្តិ។

លោកជំទាវឧកញ៉ា បានបញ្ជាក់ថា៖

«អ្នកទទួលបានអត្ថប្រយោជន៍ធំបំផុតគឺប្រជាជនកម្ពុជាដែលប្រកបរបរអាជីវកម្មក្នុងក្រុងសៀមរាប សណ្ឋាគារ  សេវាកម្មផ្សេងៗ កន្លែងកម្សាន្ត ភោជនីយដ្ឋាន សេវាកម្មដឹកជញ្ជូន និងការធ្វើដំណើរ» ។

ទាក់ទងនឹងវេទិកានៃកិច្ចសន្ទនា និងការផ្គូផ្គងពាណិជ្ជកម្ម លោកជំទាវឧកញ៉ា ស្រ៊ាត មុំសុភា ដែលជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងមានអាជីវកម្មជាច្រើនក្នុងដៃ បានមានប្រសាសន៍ឱ្យដឹងថា៖ លោកជំទាវឧកញ៉ាមកចូលរួមវេទិកានេះដើម្បីស្វែងរកឱកាសចាប់ដៃគូអាជីវកម្ម និងឱកាសស្វែងយល់ពីអាជីវកម្មផ្សេងៗ ដូចជាវិស័យទេសចរណ៍ ជាដើម។

លោក លឹម ប៊ុនឈាង អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Ruising Chemicals Pte Ltd  ដែលបានចូលរួមក្នុងវេទិកាផ្គូផ្គងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ ជំនួបពាណិជ្ជកម្មនេះក្រៅពីការស្វែងរកដៃគូអាជីវកម្មពីធុរជនអន្តរជាតិ លោកក៏មានឱកាសបានជួបមិត្តភក្តិមកពីក្រៅប្រទេសជាច្រើន​។ តាមរយៈជំនួបគ្នានេះ មានវិនិយោគិនមួយចំនួន ដូចជាឥណ្ឌា បានចាប់អារម្មណ៍ពីក្រុមហ៊ុនជីរបស់លោក និងចង់នាំទៅទីផ្សារឥណ្ឌា​ផងដែរ។

លោក សុក ចន្ថា នាយកប្រតិបត្តិ Poma Media  បានលើកឡើងថា៖ កម្មវិធីនេះល្អណាស់ដោយមានការចែករំលែកចំណេះដឹងពត៌មាន និងបទពិសោធន៍ពីសំណាក់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម , រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អ្នកជំនាញក្រសួងកសិកម្ម និងអ្នកជំនាញខាងអចលនទ្រព្យទៅដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។

ចំណែកលោក គុជ សាវ៉ាត នាយកគ្រប់គ្រងវិទ្យាស្ថានអភិវឌ្ឍន៍អប់រំ (EDI) បានឱ្យដឹងថា៖ EDI មានសេវាកម្មបណ្តុះបណ្តាល​បុគ្គលិក និងសេវាកម្មសិក្សាលទ្ធភាពក្នុងការចាប់ផ្តើមអាជីវកម្ម (Feasibility Study) ដូច្នេះ អ្នកវិនិយោគទុនក្រៅប្រទេសចង់មកវិនិយោគនៅស្រុកខ្មែរ EDI អាចជួយបាន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន