សម្តេចធិបតី ៖ ការកសាងមូលធនមនុស្ស ជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងទិសដៅអនាគត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ការកសាងមូលធនមនុស្ស គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ មានតែមនុស្សទេ ដែលអាចធានានូវការវិវឌ្ឍន៍ផ្សេងៗបាន ហើយការកសាងធនធានមនុស្សនាពេល បច្ចុប្បន្ននេះ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិនាថ្ងៃអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ ថា ៖

«ការវិនិយោគទៅលើធនធានមនុស្ស គឺកិច្ចការសំខាន់ដែលយើងបានធ្វើ ជាក់ស្តែងនៅក្នុងអាណត្តិទី៧ ដែលបន្តពីយុទ្ធសាស្ដ្រចតុកោណ ហើយវាមិនសំខាន់រឿងយើងមានលុយទៅទិញសម្ភារៈ យកមកប្រើនោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺមានសមត្ថភាពកសាងធនធានមនុស្ស ដែលអាចធ្វើខ្លួនឯងបាន»។

សម្ដេចធិបតី បានបន្ថែមថា កម្ពុជាបានកសាងធនធានមនុស្ស ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងទិសដៅទៅថ្ងៃអនាគត ការកសាងធនធានមនុស្សរបស់កម្ពុជា  សំខាន់ គឺដើម្បីអាចប្រកួតប្រជែងជាមួយពិភពលោក ព្រោះ​​ថា កម្ពុជាបានដាក់ទិសដៅខ្ពស់ និងខិតខំធ្វើយ៉ាងណាឱ្យសម្រេចមហិច្ឆតារបស់ខ្លួន ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖

«មនុស្សម្នាក់មានសមត្ថភាព មានគុណភាព មានគុណវុឌ្ឍិ និងចំណេះដឹង មានភាពបត់បែន មានភាពប្រកួតប្រជែង ប្រទេសដូចគ្នា បើសិនជាប្រទេសមួយមានធនធានមនុស្សច្រើន មានមូលធនមនុស្សកាន់តែច្រើន សុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋយើងកាន់តែច្រើន ទីមួយបង្កើនភាពប្រកួតប្រជែងរបស់យើង។ ប្រទេសមួយមានធនធានមនុស្ស ដែលមានសុខភាពល្អ មានសមត្ថភាពខ្ពស់ នឹងធ្វើឱ្យការប្រកួតប្រជែងរបស់ប្រទេសនោះកាន់តែខ្លាំង»។

សម្តេចធិបតី បានលើកឡើងដែរថា ប្រសិនបើប្រទេសមួយមានធនធានមនុស្សដែលមានសមត្ថភាពកាន់តែច្រើន នឹងជួយបង្កើនភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលកម្ពុជាជាប្រទេសងើបចេញពីសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែអាចប្រកួតប្រជែង និងទទួលបានជ័យលាភីជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោក ការផ្ដល់ឱកាស និងដាក់ទិសដៅត្រូវ គោលនយោបាយត្រូវនោះយុវជនខ្មែរមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិបាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖

«កម្ពុជាយើងប្រកាន់របបទីផ្សារសេរី និងសមាហរណកម្មនៅក្នុងពិភពលោក យើងត្រូវប្រកួតប្រជែង គេអត់ឱ្យយើង Free យើងចូលទៅក្នុងការចរចាពាណិជ្ជកម្មសេរី គឺលុបចោលនូវវិធានការមួយចំនួនដើម្បីការពារខ្លួនយើង ការពារឧស្សាហកម្មផ្ទៃក្នុង ដើម្បីយើងប្រកួតប្រជែងស្មើភាពគ្នា ចឹងដើម្បីប្រកួតប្រជែងបាន យើងត្រូវការធនធានមនុស្ស ដែលអាចជំរុញសេដ្ឋកិច្ចយើង និងការប្រកួតប្រ​ជែង»។

សម្តេចធិ​បតី ហ៊ុ​ន ម៉ាណែត ក៏បានរំលឹកឡើងដែរថា ប្រទេសកម្ពុជា ទើបងើបចេញពីភ្លើងសង្គ្រាមស៊ីវិលជាង២៥ឆ្នាំ បើក្រឡេកមើលពីទសវត្សរ៍៦០ និង៧០ ដោយសារតែកម្ពុជាបានជួបនូវវិបត្តិសង្គ្រាមស៊ីវិល ទើបធ្វើឱ្យដំណើរការអភិវឌ្ឍប្រទេសខកខាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ ខណៈកម្ពុជា ជាប្រទេសងើបចេញពីសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែអាចប្រកួតប្រជែង និងទទួលបានជ័យលាភីជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោក។ ការផ្ដល់ឱកាស ហើយដាក់ទិសដៅត្រូវ គោលនយោបាយត្រូវ កម្ពុជានឹងមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិបាន។ សន្តិភាព ធ្វើឱ្យកម្ពុជាមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសាងធនធានមនុស្ស ដែលអាចឱ្យកម្ពុជារីកចម្រើនបាន និងឈានទៅដល់ការប្រកួតប្រជែងជាមួយគេ (បរទេស)។ ធនធានកម្ពុជាក៏មិនអន់ដែរ នៅពេលមានឱកាស។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដោយមានយុទ្ធសាស្ត្រទី១ ផ្ដោតជាចម្បងលើការ​អភិវឌ្ឍមូល​ធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិប្រកបដោយបរិយាបន្ន និងភាពធន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាជីវកម្មចេញគណនីអ៊ីវ៉ាឡេត ត្រូវជូនដំណឹងដល់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ៩០ថ្ងៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ធនាគារជាតិនៃកម្ពុជា (NBC) បានកំណត់រយៈពេល ៩០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មដែលកំពុងចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក ឬគណនីអ៊ីវ៉ាឡេត សម្រាប់ទូទាត់ផលិតផល ឬសេវាកម្មក្នុងបណ្តាញតែមួយ មកបំពេញកាតព្វកិច្ចជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ NBC

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/08/2026

សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/08/2026

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

​បច្ចុប្បន្នភាព​វិស័យការពារ​ជាតិ​ផ្នែកផ្លូវ​សមុទ្ររបស់ ប៊ុលហ្ការី ​ជាមួយ​ការ​បញ្ចប់​ថ្នាក់​នាយ​ទាហាន​ជើង​ទឹក​ជំនាន់ថ្មី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ប៊ុល​ហ្ការី​ បាន​បោះជំហាន​ទៅ​មុខ​យ៉ាង​សកម្មក្នុងវិស័យការពារជាតិ ជាមួយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ពីសមត្ថភាពរបស់កងកម្លាំងយោធាការពារដែន​សមុទ្រ​របស់​ខ្លួន​

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

សព្វាវុធ​អាមេរិក ​ថយចុះ​ដោយសារ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​បារម្ភ​ពី​ហានិភ័យ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ការ​ប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ជម្លោះ​យោធា​ជាមួយ​អ៊ីរ៉ង់​ដែល​កំពុង​បន្តរហូតមកដល់ពេលនេះ បាន​ធ្វើឱ្យឃ្លាំងរក្សាគ្រឿងសព្វាវុធ រួមទាំង​មីស៊ីល​របស់​អាមេរិក​ផងដែរនោះ ថយចុះ​យ៉ាង​ខ្លាំង​ ​