ហេតុផលមួយចំនួនដែលធ្វើឲ្យតម្លៃមាសឡើងថ្លៃក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្រ្តជាង ៥ ០០០ ដុល្លារក្នុងមួយតម្លឹង

បរទេស៖ តម្លៃមាស​កំពុង​បន្តឡើងថ្លៃក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្ត្ររហូតដល់ទៅជាង ៥០០០ ដុល្លារក្នុងតម្លឹងនៅថ្ងៃអង្គារសប្តាហ៍នេះ​ ដោយសារតម្រូវការមាសកើនឡើងខ្ពស់ចំពេលដែលសេដ្ឋកិច្ចពិភពលោកមានភាពស្រពិចស្រពិល។

នៅលើទីផ្សារកម្ពុជា មាសមានតម្លៃក្នុងរង្វង់ ៥០៥០ដុល្លារក្នុងមួយតម្លឹង និងប្រមាណ ៥០៥ ដុល្លារក្នុងមួយជី។ តម្លៃមាសនៅឆ្នាំ២០២៥ បានឡើងថ្លៃលើសពីរយៈពេលដែលមានភាពច្របូកច្របល់មុនៗដូចជា ហេតុការណ៍នៃការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ , វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨, ការរាតត្បាតជំងឺកូវីដ-១៩ ខណៈរហូតមកដល់ពេលនេះ តម្លៃមាសកើនឡើងដល់ទៅ​ ៥៤% បើគិតចាប់តាំងពីឆ្នាំ១៩៧៩ ជាកំឡុងពេលដែលសហរដ្ឋអាម៉េរិកកំពុងប្រឈមមុខនឹងអតិផរណាកម្រិតធ្ងន់ធ្ងរ និងវិបត្តិថាមពល។

បច្ចុប្បន្ននេះ មិនមែនមានតែមាសទេកំពុងឡើងថ្លៃ ប៉ុន្តែ​ទីផ្សារ​ភាគហ៊ុន​ក៏កំពុងមានភាពវឹកវរឡើងចុះដូចគ្នាផងដែរ។ វិនិយោគិនភាគច្រើនបានប្រមូលផ្តុំគ្នាលេងភាគហ៊ុនរបស់ក្រុមហ៊ុនបចេ្ចកវិទ្យាធំៗ ដោយសារពួកគេកំពុងកាន់កាប់ទីផ្សារភាគហ៊ុនទាំងមូល។ យ៉ាងណាមិញ ទីផ្សារភាគហ៊ុន និងមាសកំពុងដើរឆ្ពោះទៅរកទិសដៅផ្សេងគ្នា។ ការកើនឡើងនៃតម្រូវការមាសជាសកលកំពុងឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចអាម៉េរិក និងការព្រួយបារម្ភអំពីការជាប់គាំងនៃអតិផរណារបស់មហាអំណាចសេដ្ឋកិច្ចមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋ​អាម៉េរិក​បាន​ដំឡើង​ពន្ធ​ដល់​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​វិបត្តិ​សេដ្ឋកិច្ច ឬ Great Depression កើតមាន។ នៅក្នុងខែតុលានេះ តម្លៃមាសបានកើនឡើង ៥% បន្ទាប់ពីរដ្ឋាភិបាលអាម៉េរិកបានប្រកាសពីការបិទប្រតិបត្តិការ និងផ្អាកចេញផ្សាយទិន្នន័យសេដ្ឋកិច្ចមួយចំនួន ដែលធ្វើឱ្យអ្នកវិនិយោគ និងមន្ត្រីរបស់ Fed មានភាពស្រពិចស្រពិលអំពីស្ថានភាពសេដ្ឋកិច្ច។

ជាលទ្ធផល វិនិយោគិនភាគច្រើនកំពុងសម្រុកទៅរកមាសដែលជាទ្រព្យសកម្មមានសុវត្ថិភាព និងអាចជៀសពីការចងជាប់ជាមួយនឹងសេដ្ឋកិច្ចអាម៉េរិក។ លើសពីនេះ ការចុះខ្សោយនៃតម្លៃប្រាក់ដុល្លារអាម៉េរិកក៏ជាកត្តាដែលធ្វើឲ្យមាសឡើងថ្លៃផងដែរ និងធ្វើឲ្យអ្នកវិនិយោគបាត់បង់ទំនុកចិត្តលើប្រាក់ដុល្លារដែលធ្លាប់ជាទ្រព្យសម្បត្តិមានសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារ​កណ្តាល​នៅតាមបណ្តាប្រទេសនានាជុំវិញ​ពិភពលោក​ក៏​កំពុង​សម្រុកទិញ​​មាសទុកជាទុនបម្រុងផង​ដែរ បន្ទាបពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មលើរុស្ស៊ីដោយបង្កកទ្រព្យសម្បត្តិរបស់ទីក្រុងមូស្គូដែលទុកនៅក្នុងអាម៉េរិក។ ទណ្ឌកម្ម​ទាំង​នេះបាន​ធ្វើឲ្យប្រទេសផ្សេងទៀតព្រួយបារម្ភពីទ្រព្យសម្បត្តិរបស់ពួកគេដែលទុកនៅបរទេស រហូតធ្វើឲ្យពួកគេសម្រេចបង្កើនការទិញមាសទុកវិញ។

យោងតាមក្រុមហ៊ុន Goldman Sachs បានព្យាករណ៍ថា តម្លៃមាសទំនងជាឡើងថ្លៃដល់ ៤ ៩០០ ដុល្លារក្នុងមួយអោននៅចុងឆ្នាំ២០២៦។ ស្រដៀងគ្នានេះដែរ មហាសេដ្ឋី Ken Griffin បានលើកឡើងថា វិនិយោគគិនពិតជាមានការព្រួយបារម្ភអំពីសេដ្ឋកិច្ចអាម៉េរិក ដែលធ្វើឲ្យពួកគេបង្កើនការចាប់អារម្មណទៅលើមាស ដែលជាទ្រព្យសម្បត្តិមានសុវត្ថិភាពជាងប្រាក់ដុល្លារអាម៉េរិក។ បន្ថែមពីនេះ ពួកគេកំពុងស្វែងរកមធ្យោបាយនានាដើម្បីកាត់បន្ថយប្រាក់ដុល្លារឱ្យមានប្រសិទ្ធភាព និងកំពុងសម្លឹងទ្រព្យសកម្មផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងប្រាក់ដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *