កូរ៉េខាងត្បូង មានការអភិវឌ្ឍខ្លាំង ប៉ុន្តែទទួលរងការវាយប្រហារដោយជំនន់ទឹកភ្លៀងសម្លាប់មនុស្សជាច្រើន

កូរ៉េខាងត្បូង គឺជាមហាអំណាចសេដ្ឋកិច្ចដ៏ខ្លាំងមួយក្នុងតំបន់ និងពិភពលោក ទាំងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវិស័យជាច្រើនផ្សេងទៀត បូករួមទាំងហេដ្ឋារចនាសម្ព័ន្ធទំនើប ប៉ុន្តែប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសអាស៊ីមួយបានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាច្រើនដងដែលបានបណ្តាលឲ្យពលរដ្ឋជាច្រើនបាត់បង់ជីវិត និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរាប់រយលានដុល្លារផងដែរ។

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ ពលរដ្ឋកូរ៉េខាងត្បូងដែលបានបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតមួយមិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះដែលចំនួនបានកើនឡើងទៅដល់៤១នាក់ និងច្រើននាក់ទៀតបាត់ខ្លួន ខណៈដែលមនុស្សរាប់ពាន់នាក់ទៀតត្រូវបង្ខំឲ្យជន្លៀសខ្លួនចេញពីផ្ទះសំបែង។

នៅក្រោយគ្រោះមហន្តរាយដ៏អាក្រក់មួយនេះវាបានធ្វើឲ្យឱ្យប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol បានចេញសារព្រមានថា វិបត្តិអាកាសធាតុពិតជានឹងអាចបន្តធ្វើឱ្យមានគ្រោះធ្ងន់ធ្ងរផ្សេងទៀត ហើយយើងនឹងបន្តរស់នៅបែបនេះជាផ្នែកមួយនៃជីវិតរបស់យើងជាមិនខាន។ គ្រោះធម្មជាតិអាក្រក់បែបនេះនឹងក្លាយទៅជារឿងធម្មតាសម្រាប់យើងគ្រប់គ្នាហើយយើងត្រូវទទួលយកបញ្ហាបម្រែបម្រួលអាកាសធាតុដែលកំពុងកើតឡើងនេះទាំងអស់គ្នា ប៉ុន្តែចាំបាច់ត្រូវតែចូលរួមដោះស្រាយវាជាមួយគ្នាដែរ។

យោងតាមឯកសារស្រាវជ្រាវមួយចំនួនបានបង្ហាញថា កូរ៉េខាងត្បូងបានទទួលរងនូវការវាយប្រហារដោយគ្រោះជំនន់ទឹកភ្លៀងបែបនេះជាច្រើនដងមកហើយចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ។

ឆ្នាំ១៩៨៧ព្យុះ Typhoon Thelma បានបង្កជាទឹកជំនន់សម្លាប់ពលរដ្ឋ១២៣នាក់ និងបង្កការខូចខាតធ្ងន់ធ្ងរគិតជាសេដ្ឋកិច្ចទំហំដល់ទៅ២៧២លានដុល្លារ។ ឆ្នាំ២០០២ព្យុះ Typhoon Rusa បានបង្កជាទឹកភ្លៀងជំនន់ពេញប្រទេស និងក្លាយជាព្រឹត្តិការណ៍គ្រោះធម្មជាតិដ៏អាក្រក់បំផុតរយៈពេល៤៣ឆ្នាំចុងក្រោយរបស់ប្រទេស។ នៅឆ្នាំ២០១១ ទឹកជំនន់នៅទីក្រុងសេអ៊ូលបានសម្លាប់មនុស្ស៦៩នាក់ និងធ្វើឲ្យខូចខាតសេដ្ឋកិច្ចរាប់រយលានដុល្លារ ហើយនៅឆ្នាំ២០១៤ទឹកជំនន់ដែលបានកើតឡើងនៅក្នុងសីហាបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់។

ដោយឡែក នៅដើមទសវត្សរ៍ឆ្នាំ២០២០វិញកូរ៉េខាងត្បូងបានទទួលរងគ្រោះធម្មជាតិនេះចំនួន៣ដងមកហើយដូចជាកាលពីពាក់កណ្តាលខែសីហាឆ្នាំ២០២០ និងខែសីហា ឆ្នាំ២០២២ ដែលដោយសារកម្រិតទឺកភ្លៀងខ្លាំងដល់ទៅ ១០០ ទៅ ៣០០មីលីម៉ែត្រក្នុងមួយថ្ងៃបានបណ្តាលតំបន់ទីក្រុងជាច្រើនជន់លិចស្ទើរគ្រប់ទីកន្លែង ខណៈដែលចុងក្រោយនេះកាលពីប៉ុន្មានថ្ងៃមុនដែលមានចំនួនមនុស្សស្លាប់ និងបាត់ខ្លួនកើនទៅដល់ជិត៥០នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦