យោងតាមការស្រាវជ្រាវថ្មីចុងក្រោយដោយក្រុមហ៊ុន Google និង Temasek Holdings and Bain& Co បានរកឃើញថា សេដ្ឋកិច្ចបែបអនឡាញ ឬឌីជីថលរបស់តំបន់អាស៊ីអាគ្នេយ៍ទាំងមូលក្នុងឆ្នាំ២០២៥ខាងមុខនេះនឹងមានការស្ទុះឡើងខ្លាំងដល់ទៅទ្វេដងធៀបនឹងទំហំបច្ចុប្បន្នរហូតទៅដល់ជាង ៣៦៣ពាន់លានដុល្លារដែលជាទិន្នន័យលើសពីការរំពឹងទុកលើកមុនដែលមានត្រឹមតែ ៣០០ពាន់លានដុល្លារ។

របាយកាណ៍ស្រាវជ្រាវដដែលក៏បានធ្វើការព្យាករណ៍ដែរថា ទំហំសេដ្ឋកិច្ចប្រភេទនេះនឹងបន្តកើនឡើងកាន់តែខ្លាំងបន្ថែមទៀតរហូតទៅដល់១ ០០០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៣០ ដែលក្នុងនោះភាគច្រើនគឺបានមកពីសកម្មភាពឌីជីថលសំខាន់ៗដូចជាការទិញទំនិញអនឡាញការធ្វើដំណើរសារព័ត៌មានការកក់សេវាកម្មធ្វើដំណើរសាធារណៈ និងអាជីវកម្មអាហារអនឡាញផងដែរ។

ត្រឹមឆ្នាំ២០២១នេះការចំណាយទៅលើសកម្មភាពអនឡាញគឺបានកើនឡើងរហូតទៅដល់៤៩ភាគរយ ឬស្មើទៅនឹង ១៧៤ពាន់លានដុល្លារនៅទូទាំងតំបន់ទាំងមូល ហើយក្នុងអំឡុងពេលកូវីដអ្នកប្រើប្រាស់សេវាកម្មឌីជីថលថ្មីៗបានកើនឡើងបន្ថែមទៀតរហូតទៅដល់ ៦០លាននាក់ដែលក្នុងនោះប្រទេសថៃ និងប្រទេសហ្វីលីពីនគឺជាអ្នកនាំមុខគេ។
ដោយឡែកទំហំនៃប្រតិបត្តិការទិញទំនិញអនឡាញត្រឹមឆ្នាំ២០៣៥ គេបានព្យាករណ៍ថា វានឹងអាចមានទំហំទៅដល់ ២៣៤ពាន់លានដុល្លារធៀបទៅនឹងការព្យាករណ៍ចាស់មានត្រឹមតែ ១៧២ពាន់លានដុល្លារ ពោលគឺកើនឡើងរហូតទៅដល់ ៦៤ភាគរយ ហើយទំនោរនៃការចាយវាយតាមឌីជីថលនឹងបន្តកើនឡើងឥតឈប់ឈរឡើយរហូតទៅដល់ឆ្នាំបន្តបន្ទាប់ទៀត។ នេះបើយោងតាមការបញ្ជាក់ដោយលោក Stepahie Davies អនុប្រធានក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ក្នុងនោះគិតតែត្រឹមប្រទេសឥណ្ឌូនេស៊ីសេដ្ឋកិច្ចឌីជីថលដែលមានទំហំធំជាងគេបំផុតក្នុងតំបន់នឹងអាចទទួលបានប្រតិបត្តិការចាយវាយតាមអនឡាញកើនឡើងទ្វេដងដូចគ្នានៅក្នុងឆ្នាំ២០២៥ ប្រហែលជា ១៤៦ពាន់លានដុល្លារ ខណៈដែលវៀតណាមនឹងក្លាយជាប្រទេសដែលមានអត្រាកំណើនសេដ្ឋកិច្ចឆាប់រហ័សជាងគេបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងទំហំកើនឡើងស្ទើរ៣ដងត្រឹមតែរយៈពេល៤ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content