នាយករដ្ឋមន្ត្រីថៃ មានបំណងជំរុញអំណាចទន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកថៃចេញពីឈ្មោះប្រទេសមានប្រាក់ចំណូលមធ្យម

បរទេស ៖ យោងតាមប្រភពព័ត៌មានពី The Nation បានរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin មានបំណងជំរុញអំណាចទន់របស់ប្រទេសទៅជាធាតុផ្សំដ៏សំខាន់ក្នុងការទាញប្រទេសថៃចេញពីឈ្មោះប្រទេសមានប្រាក់ចំណូលមធ្យម ដោយរំពឹងថាវប្បធម៌ច្នៃប្រឌិតនេះនឹងបង្កើនប្រាក់ចំណូលដល់គ្រួសារនីមួយៗយ៉ាងហោចណាស់ ២០០ ០០០ បាតក្នុងមួយឆ្នាំ។

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ​បាន​ថ្លែង​សុន្ទរកថា​​ក្នុង​ការ​បើកកម្មវិធី “THACCA Splash Soft Power Forum 2024” នៅ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ Queen Sirikit ដែលប្រព្រឹត្តឡើង​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​អាទិត្យសប្តាហ៍មុន ដោយបានបង្ហាញពីជំនឿយ៉ាងមុតមាំថា ឱកាសអាជីវកម្មមានសម្រាប់ប្រជាពលរដ្ឋទាំងអស់ស្មើៗគ្នា ហើយវាគឺជាបេសកកម្មរបស់រដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់លើកម្លាំងពលកម្មដែលគ្មានជំនាញក្នុងការរៀបចំឱ្យក្លាយជាក្រុមដែលមានទេពកោសល្យ ដោយចាប់ផ្តើមពីអ្វីដែលពួកគេមានរួចហើយ និងត្រូវបានចាត់ទុកជាអំណាចទន់មួយ។

នាយករដ្ឋមន្ត្រីថៃរូបនេះលើកឡើងថា ស្របពេលដែលរដ្ឋាភិបាលទទួលស្គាល់អំពីតម្រូវការបន្ទាន់ក្នុងការបង្កើនកម្លាំងការងារជាមួយនឹងជំនាញឌីជីថល មិនមែនមានន័យថា មនុស្សគ្រប់គ្នាបានសម្របខ្លួនរួចជាស្រេច ឬ ចេះស្រាប់សម្រាប់ជំនាញទាំងនោះទេ។ ទោះជាយ៉ាងណាក្តី អំណាចទន់ត្រូវបានបញ្ចូលទៅក្នុងវប្បធម៌ និងរបៀបរស់នៅរបស់ថៃរួចហើយ។ ជាលទ្ធផល ពលរដ្ឋគ្រប់គ្នាអាចរកវិធីដើម្បីប្រើប្រាស់អំណាចទន់ ដើម្បីផលប្រយោជន៍។ ទន្ទឹមនឹងនេះ វាគឺជាបេសកកម្មរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យបុគ្គលម្នាក់ៗ ឬក្រុមគ្រួសារឈានដល់សក្តានុពលពេញលេញ។

គួរឲ្យបញ្ជាក់ដែរថា រដ្ឋាភិបាលថៃបានចាត់ថ្នាក់ឧស្សាហកម្មនៃអំណាចទន់ទាំងនោះជា ១១ ប្រភេទរួមមា ៖ សៀវភៅ, ម៉ូដសម្លៀកបំពាក់, ភាពយន្ត និងរឿងភាគ, កម្មវិធីបុណ្យ, អាហារ, ការរចនា, ការធ្វើដំណើរ, ហ្គេម, តន្ត្រី, សិល្បៈ, និងកីឡា។ នាយករដ្ឋមន្ត្រីថៃរំពឹងថា ផែនការនេះនឹងជួយរដ្ឋាភិបាលឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនតាមរយៈការបង្កើតការងារ និងប្រាក់ចំណូលបន្ថែម។ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរនេះ នាយករដ្ឋមន្ត្រីរូបនេះបង្ហើបថា រដ្ឋាភិបាលបានរៀបចំគម្រោងមួយចំនួនដើម្បីជួយប្រជាជនថៃទាំងអស់ក្នុងការកំណត់អត្តសញ្ញាណ និងអភិវឌ្ឍភាពខ្លាំងរបស់ពួកគេ។ លើសពីនេះ ពួកគេរួមបញ្ចូលគម្រោង “គ្រួសារមួយ អំណាចទន់មួយ” ឬ One Family, One Soft Power ដើម្បីអភិវឌ្ឍន៍ទេពកោសល្យ និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មនីមួយៗ ដូចជា ទីផ្សារ ការវិភាគទិន្នន័យ បទប្បញ្ញត្តិ ម៉ាកយីហោ និងការសម្របសម្រួលរកដំណោះស្រាយសម្រាប់អ្នកដែលត្រៀមខ្លួនពង្រីកអំណាចទន់របស់ពួកគេនៅបរទេស។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារវប្បធម៌ច្នៃប្រឌិតរបស់ថៃ (THACCA) រួមជាមួយនឹងគណៈកម្មាធិការនឹងទទួលបន្ទុកចម្បងសម្រាប់ការជំរុញគោលនយោបាយនៃអំណាចទន់ទាំងនេះ ដោយរំពឹងថាការផ្លាស់ប្តូរនេះនឹងជួយប្រទេសថៃផ្លាស់ប្តូរពីប្រទេសដែលមានប្រាក់ចំណូលមធ្យមទៅប្រទេសដែលមានចំណូលខ្ពស់។ ធនាគារពិភពលោកបានកំណត់ថា សេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់ គឺជាប្រទេសមួយដែលមានប្រាក់ចំណូលជាតិសរុបក្នុងមនុស្សម្នាក់ចាប់ពី ១៣ ៨៤៦ ដុល្លារអាមេរិក ឬច្រើនជាងនេះ។ ប្រទេស​ថៃ​បាន​សម្រេច​បាននូវតំណែងជាប្រទេស​​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០១១ ប៉ុន្តែកំណើន​ប្រាក់​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​នៅ​តែ​មាន​ភាព​យឺតយ៉ាវ។ យោងតាមការស្រាវជ្រាវមួយរកឃើញថា ចំណូលបច្ចុប្បន្ន (គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣) គឺ ៧ ៨០១ ដុល្លារក្នុងមនុស្សម្នាក់ កើនឡើងពី ៦ ១៧៤ ដុល្លារក្នុងឆ្នាំ ២០១២។ នេះបង្ហាញថា ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់របស់ប្រទេសថៃបានកើនឡើងជាមធ្យម ១៣៥ ដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានបញ្ជាក់ថា ការរៀបចំ “THACCA Splash Soft Power Forum 2024” នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មអំណាចទន់របស់ប្រទេស។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺផ្តោតលើចំណុចបីដូចជា៖ ១. បំផុសគំនិតឲ្យពលរដ្ឋគ្រប់គ្នាដឹងពីសមត្ថភាពផ្ទាល់ខ្លួន និងការពង្រឹងសម្ថភាពពួកគេបន្ថែមតាមរយៈវិធីសាស្រ្តរបស់រដ្ឋាភិបាល ២. បង្កើតវេទិកាផ្លាស់ប្តូរអន្តរជាតិដើម្បីជួយឱ្យឧស្សាហកម្មអំណាចទន់របស់ថៃរីកចម្រើនតាមរយៈការរៀនសូត្រពីប្រទេសផ្សេងៗដែលទទួលបានបទពិសោធន៍ជោគជ័យ ៣. បង្កើនការយល់ដឹងជាសាធារណៈអំពីសមត្ថភាពនៃអំណាចទន់របស់ថៃសម្រាប់ទំនាក់ទំនងគ្រប់ទិសដៅប្រកបដោយនិរន្តរភាព។

លោក Dhanin Chearavanont ប្រធានក្រុមហ៊ុន Charoen Pokphand Group និងជាពលរដ្ឋជាន់ខ្ពស់គំរូរបស់ប្រទេសថៃ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងអំណាចទន់របស់ប្រទេស។ លោក​បាន​ស្នើរសុំ​ឱ្យ​រដ្ឋាភិបាល​បន្ធូរបន្ថយ និង​កែប្រែ​បទប្បញ្ញត្តិ​​មួយ​ចំនួន ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​បន្តដើរតាមនិន្នាការ​ពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនផលិតអាហារដ៏ធំបំផុតរបស់ប្រទេសថៃ លោកបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងទឹក និងប្រព័ន្ធធារាសាស្រ្តរបស់ប្រទេស។ លោក Dhanin Chearavanon លើកឡើងថា កសិកម្មគឺជាសសរស្តម្ភសេដ្ឋកិច្ចមួយរបស់ប្រទេសថៃ ហើយឧស្សាហកម្មនេះរួមចំណែកការកសាងកេរ្តិ៍ឈ្មោះប្រទេសជាផ្ទះបាយលំដាប់ពិភពលោក។ ទោះជាយ៉ាងណាក្តី ផលិតភាពកសិកម្មរបស់ថៃកំពុងធ្លាក់ចុះដោយសារតែការផ្គត់ផ្គង់ទឹកមានអតុល្យភាព។ ដូច្នោះហើយ ការមានប្រព័ន្ធគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាពដើម្បី​ធានា​ថា​កសិករ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់គឺជា​កត្តា​សំខាន់​។​ យ៉ាងណាមិញ ​ផលិតផល​កសិកម្ម​របស់​ថៃនៅតែមានតម្រូវការខ្ពស់ ជាពិសេស​ផ្លែឈើ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម