កំណើនសេដ្ឋកិច្ចថៃកើនឡើង ២,៥ ភាគរយក្នុងឆ្នាំ២០២៤ ជំរុញដោយការនាំចេញ និងវិស័យទេសចរណ៍

បរទេស៖ យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃបានឲ្យដឹងថា សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៤ សេដ្ឋកិច្ចថៃបានកើនឡើង ២,៥ ភាគរយធៀបនឹង ១,៩ ភាគរយក្នុងឆ្នាំ២០២៣។ យ៉ាងណាមិញ តួរលេខនេះទាបជាងការប៉ាន់ប្រមាណជាមធ្យម ២,៧ ភាគរយ ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃក្នុងរយៈពេល ៣ខែគិតត្រឹមខែធ្នូឆ្នាំ២០២៤ កើនឡើង ៣,២ ភាគរយ បើធៀបនឹងឆ្នាំមុន ប៉ុន្តែអត្រានេះគឺទាបជាងការប៉ាន់ស្មានជាមធ្យម ៣,៨ ភាគរយ។ ទោះជាយ៉ាងណា ការងើបឡើងនៃកំណើនសេដ្ឋកិច្ចនេះជំរុញដោយវិស័យទេសចរណ៍ និងការនាំចេញ។

យ៉ាងណាក៏ដោយ គោលនយោបាយពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump និងការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន បានធ្វើឲ្យប្រទេសថៃប្រឈមនឹងភាពងាយរងគ្រោះដោយសារអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយសហរដ្ឋអាម៉េរិក ខណៈដែលកំណើនផលិតផលចិនដែលមានតំលៃថោកកំពុងកើនឡើង។ បញ្ហានេះអាចនឹងកាន់តែអាក្រក់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនគំរាមទីក្រុងប៉េកាំងជាមួយនឹងការយកពន្ធបន្ថែមទៀត។ ទន្ទឹមនឹងនេះ សេដ្ឋវិទូព្រមានថា រដ្ឋាភិបាលថៃត្រូវជំរុញសេដ្ឋកិច្ចបន្ថែមបន្ទាប់ពីកំណើនបានចេញលទ្ធផលទាបជាងការព្យាករណ៍។

លោក Danucha Pichayanan អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ បានលើកឡើងថា សេដ្ឋកិច្ចថៃនៅតែរក្សាបានស្ថិរភាពល្អ ហើយត្រូវបានរំពឹងថានឹងត្រូវបានគាំទ្របន្ថែមទៀតដោយសារការកើនឡើងនៃការនាំចេញ និងការចំណាយវិនិយោគរបស់រដ្ឋាភិបាល។ យ៉ាងណាមិញ លោកបានព្រមានអំពីហានិភ័យនៃគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក ដោយរដ្ឋាភិបាលត្រូវតែតាមដានយ៉ាងដិតដល់នូវគោលនយោបាយនេះ ហើយព្យាយាមស្វែងរកមធ្យោបាយដើម្បីចរចាយ៉ាងសកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារការនាំចេញរបស់ថៃពីផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាម៉េរិក។ លើសពីនេះ រដ្ឋាភិបាលចាំបាច់ត្រូវជំរុញការចំណាយបន្ថែមទៀតនៅក្នុងសេដ្ឋកិច្ច ដើម្បីរក្សាសន្ទុះនៃកំណើននៅឆ្នាំ២០២៥ ​ជាពិសេស​វិធានការ​ជំរុញ​ការ​លក់​រថយន្ត​ដែល​​បាន​ធ្លាក់​ចុះកាល​ពី​ឆ្នាំ​មុន បណ្ដាល​ឲ្យ​មាន​ការ​បញ្ឈប់​ការងារ និង​ធ្លាក់ចុះ​ការ​ប្រើ​ប្រាស់​។

លោក Amonthep Chawla ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​ធនាគារ CIMB Thai បាន​លើកឡើង​ស្រដៀង​គ្នា​នេះ​ដែរ​ថា ដើម្បី​ជំរុញ​សេដ្ឋកិច្ច រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​ការ​ចំណាយ​របស់​ខ្លួន​ ដោយគួរតែធ្វើអ្វីមួយដើម្បីជួយកាត់បន្ថយបំណុលគ្រួសារ និងរក្សាអត្រាអតិផរណា។

លោក Therdsak Thaveeteeratham អ្នកវិភាគជាន់ខ្ពស់នៅ Asia Plus Securities លើកឡើងថា ទោះបីជាសេដ្ឋកិច្ចបានកើនឡើងពិតមែន ប៉ុន្តែនៅតែទាបជាងការព្យាករណ៍ ដោយសារការប្រើប្រាស់នៅតែខ្សោយ។ ការប្រើប្រាស់ឯកជនដែលស្មើនឹងជិតពាក់កណ្តាលនៃ GDP សរុបរបស់ប្រទេសមានអត្រា ៤,៤ ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២៤ ដែលធ្លាក់ចុះពី ៦,៩ ភាគរយនៅក្នុងឆ្នាំ ២០២៣។ មិនត្រឹមតែប៉ុណ្ណោះ កំណើនសេដ្ឋកិច្ចត្រូវប៉ះពាល់ដោយសារការចុះខ្សោយនៃការលក់យានយន្ត និងអចលនទ្រព្យដខ្សោយ នេះមានន័យថា អំណាចទិញចុះខ្សោយ។

គួរឲ្យបញ្ជាក់ដែរថា វិស័យទេសចរណ៍មានចំណែកប្រហែល ១៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសថៃ ខណៈដែលការនាំចេញមានចំណែកច្រើនជាង ៦០ ភាគរយនៃសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០២៤ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសចំនួន ៣៥ លាននាក់ ដែលទាបជាងបន្តិចពីកំណត់ត្រាចំនួន ៣៩ លាននាក់ក្នុងឆ្នាំ២០១៩ មុនមានការរាតត្បាត។

យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញឈានដល់ ៣០០,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលកើនឡើង ៥,៤ ភាគរយធៀបនឹងឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ បានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងកើនឡើងក្នុងចន្លោះពី ២,៣ ភាគរយទៅ ៣,៣ ភាគរយនៅក្នុងឆ្នាំ ២០២៥  ដោយសាររំពឹងលើការកើនឡើងនៃការវិនិយោគឯកជន។ ក្រុមហ៊ុនបរទេសជាច្រើនដែលបានទទួលការអនុម័តពីក្រុមប្រឹក្សាវិនិយោគថៃអាចនឹងចាប់ផ្តើមគម្រោងរបស់ពួកគេនៅឆ្នាំនេះ។ ក្នុងឆ្នាំ ២០២៤ ការវិនិយោគបរទេសបានកើនឡើង ៣៣,៥  ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់ក្នុងរយៈពេល ១០ ឆ្នាំ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2026

វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ

តម្លៃដីធ្លីនៅកណ្ដាល​ក្រុង​ភ្នំពេញ​ក្នុងឆ្នាំ២០២៦​នេះនៅតែបន្តធ្លាក់ចុះជាងឆ្នាំ២០២៥

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/11/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុង​ភ្នំពេញបន្តធ្លាក់ចុះ​បន្ថែមទៀតធៀបនឹង​ឆ្នាំ២០២៥កន្លងទៅ .....

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

មជ្ឈមណ្ឌល​ F​CPC ​ទទួល​ដោះស្រាយ​វិវាទ​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ​ និង​កាត់បន្ថយ​ភាព​ស្មុគស្មាញ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/11/2026

មជ្ឈមណ្ឌល​ការពារ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​(​F​CPC​)​ ​បាន​ដាក់​ចេញ​យន្តការ និង​នីតិវិធី​សាមញ្ញ ​ងាយស្រួល ​និង​ឥត​គិត​កម្រៃ ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ ​និង​អតិថិជន​ដោះស្រាយ​វិវាទ​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ខណៈ​វិវាទ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​មជ្ឈមណ្ឌល​ ​អាច​សម្របសម្រួល​ដោះស្រាយ​បាន​ជោគជ័យ​លើស ៩០​ភាគរយ


Leave a Reply

Your email address will not be published.Required fields are marked *