ប្រធាន YEAC អំពាវនាវឱ្យសហគ្រិន អាជីវករ ពាណិជ្ជករ បន្តថែរក្សាសន្តិភាព សាមគ្គីភាព សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពសេដ្ឋកិច្ច

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ នៅអំឡុងពេល និងបន្ទាប់ពីវិបត្តិកូវីដ១៩ ប្រទេសកម្ពុជា ជាប្រទេសមួយដែលលេចធ្លោក្នុងតំបន់ និងក្នុងពិភពលោកលើការទប់ស្កាត់ការរីករាលដាល និងការចាក់វ៉ាក់សាំងការពារជំងឺកូដ១៩ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចតាមរយៈកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារ និងជំរុញអាជីវកម្ម-ពាណិជ្ជកម្មក្នុងស្រុក រួមទាំងទាក់ទាញការវិនិយោគមកពីក្រៅស្រុក។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា ៖ អ្នកវិនិយោគបរទេសក៏បានចាត់ទុកកម្ពុជាជាប្រទេសគោលដៅវិនិយោគ ដែលមានសក្តានុពលជាងគេក្នុងតំបន់ ដោយសារហេតុផលសំខាន់ៗមួយចំនួនដូចជា ស្ថិរភាពនយោបាយ សន្តិភាពពេញលេញ សន្ទុះលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យនានា កំណែទម្រង់រដ្ឋបាលសាធារណៈ ការឆ្លុះបញ្ចាំង និងការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ច្បាប់ និងគោលការណ៍គាំទ្រវិស័យឯកជន ព្រមទាំងការបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនផលិតភាពការងារ និងឱកាសការងារសម្រាប់យុវជនជំនាន់ក្រោយ។

ក្នុងរយៈពេលប្រហែល១មួយឆ្នាំនៃនីតិកាលរដ្ឋសភាអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានសិក្សាឈ្វេងយល់ពីតម្រូវការរបស់ប្រជាជន និងចំណុចគន្លឹះ ដើម្បីស្តារសេដ្ឋកិច្ចប្រទេស ជាពិសេសសំដៅលើការលើកកម្ពស់ជីវភាពប្រជាជន ហើយបានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីដាក់ចេញនូវគោលនយោបាយអាទិភាព និងរួមគ្នាជំរុញអាជីវកម្មក្នុងស្រុក ព្រមទាំងទាក់ទាញការវិនិយោគ មកពីក្រៅប្រទេសបានយ៉ាងមានប្រសិទ្ធភាព។ ជាលទ្ធផល បរិយាកាសធុរកិច្ចកាន់តែប្រសើរសម្រាប់អ្នករកស៊ីក្នុងស្រុក និងកាន់តែទាក់ទាញសម្រាប់អ្នករកស៊ីពីក្រៅប្រទេស រួមមានទាំងក្រុមហ៊ុនធំៗជាច្រើនបានសម្រុកដណ្តើមគ្នាមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមយុទ្ធសាស្រ្តសេដ្ឋកិច្ចគន្លឹះទាំងនោះ រួមមាន ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន តាំងតែពីឆ្នាំ១៩៩៩ និងទទួលបានការគាំទ្រពីរដ្ឋសភាតាំងតែពីពេលនោះ ព្រមទាំងទទួលបានការសាទរពីសំណាក់អ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ ព្រោះយុទ្ធសាស្រ្តនេះមិនត្រឹមតែបង្កលក្ខណៈងាយស្រួល និងបរិយាកាសល្អសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មតែប៉ុណ្ណោះនោះទេ តែសំខាន់ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនឱកាសការងារ ជាពិសេសគាំទ្រដល់កំណើនជីវភាពធូរធារបស់ប្រជាជនក្នុងខេត្តទាំង៤នេះតែម្តង។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ៖

«ក្នុងនាមខ្ញុំផ្ទាល់ ជាពាណិជ្ជករម្នាក់ និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា រួមទាំងក្រុមប្រឹក្សាភិបាល និងសមាជិក-សមាជិកាទាំង៦០០នាក់ តំណាងឱ្យ១៨០០ក្រុមហ៊ុននៅទូទាំងប្រទេសកម្ពុជា មានភាពជឿជាក់យ៉ាងមុតមាំ និងមានសុទិដ្ឋិនិយមខ្ពស់លើយុទ្ធសាស្រ្ត គោលនយោបាយ និងសន្ទុះប្រតិបត្តិការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ក្លៀវក្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលសេដ្ឋកិច្ចដែលបានបន្សល់ទុកជូនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបណ្តាឥស្សរជន ជាថ្នាក់ដឹកនាំជំនាន់មុនផងដែរ។ សមាគមសហគ្រិនវ័យក្មេងនឹងសិក្សាធ្វើមគ្គុទេសវិនិយោគតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA នេះជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងគណអភិបាលខេត្តទាំង៤»។

លោកឧកញ៉ាបានបន្តទៀតថា ៖ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ជីវភាពប្រជាជនធូរធា សង្គមជាតិសម្បូរសប្បាយ យើងត្រូវការជាចាំបាច់នូវសន្តិភាពពេញលេញ សណ្តាប់ធ្នាប់ សន្តិសុខសង្គម ស្ថិរភាពនយោបាយ ដើម្បីលើកទឹកចិត្ត និងធានាសុវត្ថិភាពផ្លូវចិត្តរបស់អ្នកប្រកបអាជីវកម្ម រកស៊ីទាំងក្នុងស្រុក និងក្រៅស្រុក។ យើងបានឃើញជាគំរូជាច្រើនរួចមកហើយ ដែលប្រទេសខ្លះមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់ ប៉ុន្តែសេដ្ឋកិច្ចងើបមិនរួច ដោយសារតែមិនមានសន្តិភាព ឬអស្ថិរភាពនយោបាយនេះឯង។ រាជរដ្ឋាភិបាល និងវិស័យឯកជន កំពុងមមាញឹកពិភាក្សា ស្វែងរកយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នា ស្តារអាជីវកម្មក្នុងស្រុក និងទាក់ទាញវិនិយោគិនមកពីក្រៅស្រុក ដើម្បីបង្កើនការងារជូនប្រជាជន។ ប៉ុន្តែពេលនេះ ចង់ ឬមិនចង់ រាជរដ្ឋាភិបាលត្រូវចំណាយពេលងាកមកយកចិត្តទុកដាក់លើការទប់ទល់នឹងចរន្តនយោបាយពង្វក់អារម្មណ៍មិនល្អពីសំណាក់អ្នកនយោបាយនិរទេសខ្លួន ដោយប្រើយុទ្ធសាស្ត្រខ្មៅកខ្វក់ គឺខ្លួនមិនអាចខ្ពស់ ក៏ព្យាយាមទាញគេចុះ ហើយបងប្អូនប្រជាជនយើងមួយចំនួនតូច ដែលខ្វះព័ត៌មានពិត និងជឿស្លុងលើការឃោសនា និយាយបង្ខូច និយាយមិនពិត ក្នុងចេតនាបន្ទុចបង្អាក់សន្ទុះអភិវឌ្ឍ និងប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលទង្វើនេះអាចនាំទៅដល់ការបាត់បង់សន្តិភាពដ៏ពេញលេញ ដូចពេលបច្ចុប្បន្ននេះ ដែលជាមូលដ្ឋានដ៍សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ។

ក្នុងន័យនេះ ក្នុងនាមលោកឧកញ៉ាជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាពាណិជ្ជករមួយរូម បានធ្វើការអំពាវនាវដល់សហគ្រិនវ័យ អាជីវករ ពាណិជ្ជករ និងប្រជាជនទាំងអស់ សូមបន្តផ្តល់ទំនុកចិត្ត និងរួមគ្នាជាមួយរាជរដ្ឋាភិបាល រក្សាម្លប់សន្តិភាព រក្សាស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីអាចបន្តធានាបាននូវបរិយាកាសធុរកិច្ចកាន់តែប្រសើរ ឆ្ពោះទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រទេសជាតិ ជីវភាពប្រជាជនល្អប្រសើរ សង្គមជាតិរីកចម្រើន ដូចដែលប្រជាជនខ្មែរទាំងអស់គ្នាចង់បាន។ ជាពិសេសក្នុងនាមជាធុរជន អាជីវករ ពាណិជ្ជករ និងប្រជាជនខ្មែរគ្រប់រូប គួរនាំគ្នាគិតគូរ សិក្សាឈ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ចរបស់គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយរួមគ្នាក្នុងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលកៀរគរការវិនិយោគ បង្កើតគម្រោងអភិវឌ្ឍន៍ បង្កើតអាជីវកម្ម-ពាណិជ្ជកម្មក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ជាពិសេស តាមតំបន់ព្រំដែន និងក្នុងគម្រោងព្រែកជីកហ្វូណនតេជោ ក៏ដូចជាតំបន់អភិវឌ្ឍនានា ដើម្បីសម្រេចឱ្យបានរួមគ្នានូវកំណើនសេដ្ឋកិច្ចជាតិ បូរណភាពដែនដី អធិបតេយ្យភាពជាតិ និងភាពជាម្ចាស់ការនៃជោគវាសនារបស់ប្រទេសយើង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *