កិច្ចព្រមព្រៀង​​ពាណិជ្ជកម្មសេរី រវាង​ តៃវ៉ាន់​-​អាម៉េរិក​ លើកដំបូងបានចូល​ជា​ធរមាន

បរទេស៖ ​យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា កិច្ចព្រមព្រៀងជាលើកដំបូងរវាងតៃវ៉ាន់ និងសហរដ្ឋអាម៉េរិកក្រោមគំនិតផ្តួចផ្តើមពាណិជ្ជកម្មបានចូលជាធរមានហើយនៅថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រកបដោយភាពជោគជ័យរវាងមហាអំណាចសហរដ្ឋអាមេរិក ជាមួយនឹង តៃវ៉ាន់ បានកើតមានឡើងក្រោយការចរចា និងកិច្ចសន្ទនាភាពជាដៃគូវិបុលភាពរវាងសេដ្ឋកិច្ចអាម៉េរិក-តៃវ៉ាន់ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រួមជាមួយនឹងការវិនិយោគលើបច្ចេកវិទ្យាដែលភាគីទាំង២មានស្រាប់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក លោកស្រី Katherine Tai បានលើកឡើងថា កិច្ចព្រមព្រៀងលើកដំបូងក្រោមគំនិតផ្តួចផ្តើមពាណិជ្ជកម្មនៅសតវត្សរ៍ទី ២១ ដែលនឹងចូលជាធរមានគ្របដណ្តប់លើផ្នែកមួយចំនួនដូចជា ការប្រឆាំងអំពើពុករលួយ ការគ្រប់គ្រងគយ និងការសម្របសម្រួលពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យម។ ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះតំណាងឱ្យការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងកិច្ចពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក – តៃវ៉ាន់។

ការិយាល័យចរចាពាណិជ្ជកម្មរបស់តៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កិច្ចព្រមព្រៀងនេះបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងតៃវ៉ាន់ និងសហរដ្ឋអាម៉េរិក។ ស្របពេលដែលតៃវ៉ាន់មើលឃើញពីស្ថានភាពពិភពលោកដែលមានការប្រែប្រួលខ្លាំង វាមានសារសំខាន់ជាយុទ្ធសាស្រ្តសម្រាប់ខ្លួនក្នុងការបង្រួបបង្រួម និងពង្រីកកិច្ចទំនាក់ទំនងជាមួយប្រទេសដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗ។ លើសពីនេះ ពួកគេក៏កំពុងការពិភាក្សាលើកិច្ចព្រមព្រៀងលើកទី២ ដែលគ្របដណ្តប់លើវិស័យមួយចំនួនដូចជា ពលកម្ម បរិស្ថាន និងកសិកម្មផងដែរ។

យ៉ាងណាក៏ដោយ បើទោះបីជារដ្ឋាភិបាលអាម៉េរិកបានផ្អាកកិច្ចចរចារមួយចំនួនក៏ដោយ ប៉ុន្តែ តៃវ៉ាន់ នៅតែមានសង្ឃឹមថា ពួកគេនឹងអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាម៉េរិក។ ភាគីទាំងពីរអាចនឹងខ្វះទំនាក់ទំនងការទូតជាផ្លូវការ ប៉ុន្តែសហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធ និងជាសម្ព័ន្ធមិត្តបរទេសដ៏សំខាន់បំផុតសម្រាប់តៃវ៉ាន់។

យោងតាមទិន្នន័យពី CRS Report បានឲ្យដឹងថា តៃវ៉ាន់​ គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់​សហរដ្ឋ​អាមេរិក ជាមួយនឹងទំហំពាណិជ្ជកម្មសរុប ១៥២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ។ យ៉ាងណាក្ដី ទោះបីជាចិនមិនសប្បាយចិត្តចំពោះកិច្ចពិភាក្សាពាណិជ្ជកម្មរវាងទីក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោនក៏ដោយ ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....


Leave a Reply

Your email address will not be published.Required fields are marked *