រដ្ឋមន្រ្តីឧស្សាហកម្ម អំពាវនាវដល់សិប្បករកម្ពុជា ចាប់យកស្តង់ដារគុណភាព និងសុវត្ថិភាពជាចម្បង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអំពាវនាវដល់បណ្តាផលិតករ ឧស្សាហករ និងសិប្បករកម្ពុជាក្នុងស្រុកទាំងអស់ ត្រូវចាប់យកស្តង់ដារគុណភាព និងសុវត្ថិភាពជាចម្បង ដើម្បីអាចជំរុញឱ្យមានកំណើនខ្សែច្រវាក់ផលិតកម្ម ដើម្បីកែច្នៃបន្ថែម ខណៈដែលពួកគេកំពុងខិតខំបង្កើនសមត្ថភាពផលិត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា​ ពេលនេះគឺជាឱកាសមាសដែលក្រសួងសុំលើកទឹកចិត្តដល់បណ្តាផលិតករ ឧស្សាហករ និងសិប្បករទាំងអស់ ចាប់យកឱ្យបានជាប់ស្តង់ដារគុណភាព និងសុវត្ថិភាពជាចម្បង ដើម្បីធ្វើឱ្យទំនិញខ្មែរ និងសម្ភារៈប្រើប្រាស់ ដែលបានផលិតអាចឈរជើងបានយូរ ដោយហេតុថា បច្ចុប្បន្ន កម្លាំងសាមគ្គីភាព និងការគាំទ្រផលិតផលក្នុងស្រុក បាន និងកំពុងជំរុញឱ្យមានកំណើនទាំងការប្រើប្រាស់ ទាំងការពង្រីកខ្សែច្រវាក់ផលិតកម្ម កែច្នៃបន្ថែម និងការចាប់ផ្តើមនូវអាជីវកម្មថ្មី ក៏ដូចជាការផលិត ដើម្បីជំរុញដល់ការផ្គត់ផ្គង់ក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖

«ការចាប់យកបានជាប់នូវកម្រិតស្ដង់ដារ ជាពិសេសទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងខណៈពេលនេះគឺជាឱកាសដែលអាចពង្រីកខ្សែផលិត​កម្មពីតូចទៅធំ ដែលការងារទាំងអស់នេះ ទាមទារនូវគុណភាព សុវត្ថិភាព និងស្តងដារ ដើម្បីឱ្យទំនិញ សម្ភារៈប្រើប្រាស់របស់យើងទាំងអស់អាចឈរជើងនៅក្នុងទីផ្សារ។ នៅពេលដែលយើងធ្វើតិចៗ នៅក្នុងខ្នាតគ្រួសារ ខ្នាតលក់ដូរធម្មតា នោះមិនមានបញ្ហាទេ ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមពង្រីកខ្សែច្រវាក់ផលិតកម្មក្នុងទំហំធំ ការទុកដាក់លទ្ធផលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ វាគឺជាការបញ្ជាក់ពីសមត្ថភាពមានការប្រែប្រួលកាន់តែប្រសើរជាងមុន»។

ឯកឧត្តម ហែម វណ្ណឌី ក៏បានគូសបញ្ជាក់ថា ក្រសួងបានរៀបចំរចនាសម្ព័ន្ធគុណភាពជាច្រើន ដើម្បីគាំទ្រនូវការ​ងារនេះ ដោយក្នុងនោះមានទាំងមន្ទីរពិសោធន៍ម្ហូបអាហារ គ្រឿងភេសជ្ជៈ និងគ្រឿងប្រើប្រាស់មួយចំនួនទៀត។ បន្ថែមពីនេះ ក្រសួងនៅមានវិទ្យាស្ថាន វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ដែលក្នុងនោះមជ្ឈមណ្ឌលបច្ចេកវិទ្យាម្ហូបអាហារ ដែលអាចជួយបងប្អូននៅក្នុងការអភិវឌ្ឍកែច្នៃ ម្ហូបអាហារ និងធ្វើពិសោធន៍ផ្សេងៗបានច្រើន ។ ចំណែក វិទ្យាស្ថានស្តង់ដារជាតិ ដែលអាចជួយចុះបញ្ជីផលិតផលដើម្បីធានាបាននូវស្តង់ដារ សុវត្ថិភាពក្នុងការជឿជាក់ពីអតិថិជន ។ ក្រៅពីនេះក៏មានមជ្ឈមណ្ឌលវិទ្យាសាស្ត្រជាតិ ជាអ្នកជួយបងប្អូននៅក្នុងការធ្វើប្រជាសកម្ម រង្វាស់រង្វាល់ ដើម្បីឱ្យខ្នាតក្រឹត្យក្រមធានាបាននូវការទុកចិត្ត។

ឯកឧត្តម ហែម វណ្ណឌីថា បានមានប្រសាសន៍ថាបញញជាក់ដែរថា ៖ រចនាសម្ព័ន្ធគុណភាពជាតិទាំងអស់នេះនឹងជួយបងប្អូនដែលជាផលិតករ សហគ្រិនករ ក៏ដូចជាម្ចាស់សហគ្រាសផ្សេងៗអាចសម្រេចបាននូវខ្សែច្រវាក់ផលិតកម្ម និងជាផលិតផលមួយ ដែលធានាបាននូវគុណភាព សុវត្ថិភាពជូនអ្នកប្រើប្រាស់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NOVIRA Distribution Co LTD ប្រកាសដំណើរការជាផ្លូវការ ជាមួយការនាំចូល- ចែកចាយផ្តាច់មុខផលិតផលនិងម៉ាស៊ីនថែរក្សាសម្ផស្សទំនើបៗ លំដាប់ពិភពលោកមកកាន់កម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/10/2026

ភ្នំពេញ ៖ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងវិស័យថែរក្សាសម្ផស្ស ដោយក្រុមហ៊ុនជំនាញផ្នែកព្យាបាល និងថែរក្សាសម្ផស្សដ៏ធំ NOVIRA Distribution. Co LTDបានប្រកាសដាក់ដំណើរការជាផ្លូវការ ជាមួយការនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផល ឧបករណ៍ និងបរិក្ខា ឯកទេសផ្នែកសម្ផស្សប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន INAMED ដ៏ល្បី រួមទាំងពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយដៃគូសហការបណ្តាគ្លីនិក

ទីផ្សារប័ណ្ណបំណុលនៅ CSX កើនឡើងដល់ជិត ៥៩០ លានដុល្លារ ខណៈអ្នកជំនាញរំពឹងថា មានកំណើនកាន់តែខ្លាំងក្នុងពេលឆាប់ៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/10/2026

ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២៦ ទីផ្សារមូលបត្រកម្ពុជា (CSX) ប្រមូលសាច់ប្រាក់បានជាង ៥៨៩លានដុល្លារ តាមរយៈការបោះផ្សាយសញ្ញាបណ្ណ ឬប័ណ្ណបំណុលសរុប ២៣លើក ដោយរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ សកម្មភាព​ជួញដូរ​ប្រចាំថ្ងៃនៅលើទី​ផ្សារ​មូលបត្រ​កម្ពុជា​​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​​ ​ក៏​ប៉ុន្តែ​ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះ​បញ្ជី​ទាំង​ ​២​៨

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

បរទេស ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះក្នុងឱកាសកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីបានរៀបចំផែនការទស្សនកិច្ចសម្រាប់ឆ្នាំនេះរួចរាល់ ។ តាមរយៈការចេញផ្សាយដោយកាសែត RT បានសរសេរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីផែនការនៃកិច្ចប្រជុំពិភាក្សាមួយរវាងប្រមុខថ្នាក់ដឹកនាំកំពូលទាំង២នេះទៅកាន់ក្រុមអ្នកកាសែតថា លោក

អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក (DHS) ចេញបញ្ជាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាំងអស់របស់ក្រុមហ៊ុនចិន DeepSeek នៅក្នុងភ្នាក់ងាររដ្ឋប្បវេណីរបស់រដ្ឋាភិបាល

រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/10/2026

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដីធ្លី បានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយក្រុមការងារ International Land Coalition Asia (ILC Asia)

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ


Leave a Reply

Your email address will not be published.Required fields are marked *