អាហ្សង់ទីន ប្រកាសពីការធ្លាក់តម្លៃនៃរូបិយប័ណ្ណរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរជាង ៥០ ភាគរយ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា អាហ្សង់ទីន បានប្រកាសពីការធ្លាក់ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ហើយបានកាត់បន្ថយការឧបត្ថម្ភធនផ្នែកថាមពល និងការដឹកជញ្ជូន ដែលជាផ្នែកមួយនៃវិធានការដ៏គួរឲ្យភ្ញាក់ផ្អើល។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ប្រធានាធិបតីថ្មីរបស់អាហ្សង់ទីន លោក Javier Milei បាននិយាយថា វិបត្តិសេដ្ឋកិច្ចត្រូវការដោះស្រាយជាបន្ទាន់។ បន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតី លោក Milei បានព្រមានភ្លាមៗអំពីវិធានការតឹងតែង ដោយសារប្រទេសនេះមិនមានពេលវេលាដើម្បីពិចារណាជម្រើសផ្សេងទៀតទេ។ រយៈពេលពីរបីខែក្រោយទៀត អាហ្សង់ទីននឹងអាក្រក់ជាងនេះទៅទៀត។ ក្នុងនាមជាបេក្ខជនឈរឆ្នោតមួយរូប គាត់បានសន្យាលុបបំបាត់ការបង្កើតនយោបាយមានអំពើពុករលួយ និងលុបបំបាត់ការបោះពុម្ពប្រាក់នៅធនាគារកណ្តាលដែលគាត់បានចោទប្រកាន់ ជាហេតុធ្វើឲ្យអតិផរណាកាន់តែក្តៅ។ យ៉ាងណាមិញ បន្ទាប់ពីឈ្នះឆ្នោត ប្រធានាធិបតីថ្មីរូបនេះបានជ្រើសរើសលោក Caputo ដែលជាអតីតប្រធានធនាគារកណ្តាលធ្វើជារដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់គាត់ និងជាសម្ព័ន្ធមិត្តុមួយទៀតរបស់ Caputo ដើម្បីគ្រប់គ្រងធនាគារ រួមទាំងការដាក់ផែនការសម្រាប់រូបិយប័ណ្ណដុល្លារ៕

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Luis Caputo លើកឡើងថា ប្រាក់ប៉េសូអាហ្សង់ទីននឹងធ្លាក់មានតម្លៃទៅដល់ ៥០ ភាគរយ ដោយធ្លាក់តម្លៃពី ៤០០ ប៉េសូស្មើ ១ ដុល្លារអាម៉េរិកទៅ ៨០០ ប៉េសូស្មើ ១ ដុល្លារអាម៉េរិក។ ឥឡូវនេះ​ អាហ្សង់ទីន កំពុងប្រឈមនឹងអតិផរណាប្រចាំឆ្នាំ ១៤៣ ភាគរយ ខណៈដែលរូបិយប័ណ្ណរបស់ខ្លួនបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ប្រទេស​នេះ​ក៏​មាន​ឱនភាព​សារពើពន្ធ​យ៉ាប់យ៉ឺន ឱនភាព​ពាណិជ្ជកម្ម​ចំនួន ៤៣ ពាន់​លាន​ដុល្លារ ជាមួយ​នឹងការជំពាក់​បំណុល ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ៤៥ ពាន់​លាន​ដុល្លារ​ និងជំពាក់​ម្ចាស់​បំណុល​ពហុភាគី និង​ឯកជន ១០,៦ ពាន់​លាន​ដុល្លារគិត​ត្រឹម​ខែ​មេសា។

លោក Caputo បាននិយាយថា ជាផ្នែកមួយនៃវិធានការថ្មី រដ្ឋាភិបាលកំពុងលុបចោលការដេញថ្លៃគម្រោងសាធារណៈណាមួយ និងកាត់បន្ថយការងាររដ្ឋមួយចំនួន ដើម្បីកាត់បន្ថយទំហំរដ្ឋាភិបាល។ លើសពីនេះ លោកក៏បានប្រកាសកាត់បន្ថយការឧបត្ថម្ភធនផ្នែកថាមពល និងការដឹកជញ្ជូនដោយមិនផ្តល់ព័ត៌មានលម្អិត ឬប្រាប់ពីចំនួនប៉ុន្មាននោះទេ ហើយរដ្ឋបាលរបស់ Milei កំពុងកាត់បន្ថយចំនួនក្រសួងពី ១៨ មកត្រឹម ៩ ប៉ុណ្ណោះ ហើយលោកជឿថា វិធានការនេះគឺត្រូវការជាចាំបាច់ ដើម្បីកាត់បន្ថយឱនភាពសារពើពន្ធដែលជាមូលហេតុនៃបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស រួមទាំងអតិផរណាដែលកំពុងកើនឡើងផងដែរ។ ប្រសិនបើអាហ្សង់ទីនបន្តបែបនេះ ប្រទេសនឹងឆ្ពោះទៅរកអតិផរណាខ្ពស់ដោយជៀសមិនរួច។

IMF បានស្វាគមន៍ចំពោះវិធានការនេះ ដោយនិយាយថា វាជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការពិភាក្សាបន្ថែមជាមួយអាហ្សង់ទីនអំពីបំណុលរបស់ខ្លួន។​ អ្នកនាំពាក្យ IMF លោកស្រី Julie Kozack និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពដំបូងដ៏ក្លាហានទាំងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវហិរញ្ញវត្ថុសាធារណៈក្នុងលក្ខណៈដែលការពារអ្នកងាយរងគ្រោះបំផុតនៅក្នុងសង្គម និងពង្រឹងការប្តូរប្រាក់បរទេស។ ការអនុវត្តនូវការសម្រេចចិត្តរបស់ពួកគេនឹងជួយធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព និងបង្កើតមូលដ្ឋានសម្រាប់កំណើនដែលដឹកនាំដោយវិស័យឯកជន និងនិរន្តរភាពបន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារប្តូរប្រាក់រុស្ស៊ី MOEX ផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដោយសារទណ្ឌកម្មពីសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2024

ទីផ្សារប្តូរប្រាក់រុស្ស៊ី Moscow Exchange (MOEX) បានផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ដោយសាររតនាគារសហរដ្ឋអាមេរិកបង្ហាញពីទណ្ឌកម្មថ្មីមកលើប្រទេសនេះ

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី នឹងចុះ MOU ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និង ការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ