យុទ្ធសាស្ត្រផលិត, កែច្នៃ និងនាំចេញ គឺជាបេះដូងនៃការពង្រឹង និងពង្រីកការផ្គត់ផ្គង់ស្វាយចន្ទី

សៀមរាប ៖ យុទ្ធសាស្ត្រផលិត, កែច្នៃ, និងនាំចេញ គឺជាបេះដូងនៃការពង្រឹង និងពង្រីកការផ្គត់ផ្គង់ស្វាយចន្ទីឱ្យកាន់តែរីកធំធាត់ប្រកបដោយនវានុវត្តន៍, សមស្របទៅតាមតម្រូវការទីផ្សារ,ប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ និងមានភាពប្រកួតប្រជែងខ្ពស់។

នេះជាការថ្លែងរបស់ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) ខណៈឯកឧត្តមអញ្ជើញជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពីការជំរុញផ្សព្វផ្សាយការអនុវត្តគោលនយោ​បា​យ​ជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលមានគោលបំណងពង្រីកការឈ្វេងយល់អំពីការចូលរួមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទីកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

មានមតិក្នុងវេទិកាពិភាក្សា ឯកឧត្តម សួន សុផល បានគូសរំលេចអំពីការបោះជំហានថ្មីក្នុងការរៀបចំគោលនយោបាយជាតិដែលមានភាពមុតស្រួច និងចំគោលដៅ ដើម្បីរុញច្រានខ្សែច្រវាក់ផលិតកម្ម និងកែច្នៃស្វាយចន្ទីដែលជាដំណាំយុទ្ធសាស្ត្ររបស់កម្ពុជាឱ្យអស់ពីសក្តានុពល។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃយុទ្ធសាស្ត្រផលិត, កែច្នៃ, និងនាំចេញដែលជាបេះដូងនៃការពង្រឹង និងពង្រីកការផ្គត់ផ្គង់ស្វាយចន្ទីឱ្យកាន់តែរីកធំធាត់ប្រកបដោយនវានុវត្តន៍, សមស្របទៅតាមតម្រូវការទីផ្សារ, ប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ, និងមានភាពប្រកួតប្រជែងខ្ពស់។

ឯកឧត្តមក៏បានលើកឡើងអំពីការចូលរួមចំណែករបស់តុវិនិយោគកសិ-ចំណីអាហារ​ “Agri-food Investment Desk” (AFID) ក្នុងការលើកទឹកចិត្តវិស័យឯកជនឱ្យវិនិយោគកែច្នៃផលិតផលស្វាយចន្ទី,ជំរុញឱ្យមានរោងចក្រកែច្នៃផលិតផលស្វាយចន្ទីដើម្បីអភិវឌ្ឍសមត្ថភាពផលិតកម្មស្វាយចន្ទីជាមួយនឹងការផ្ទេរបច្ចេកវិទ្យាឧស្សាហកម្មកែច្នៃដើម្បីអភិវឌ្ឍសមត្ថភាពផលិតកម្មស្វាយចន្ទីសម្រាប់ផលិតជាម្ហូបអាហារ និងកែច្នៃកាកសំណល់ស្វាយចន្ទី និងកៀរគរវិនិយោគិនដើម្បីកសាងឃ្លាំងស្តុកនៅទីតាំងយុទ្ធសាស្ត្រសំខាន់សម្រាប់គ្រប់គ្រងការប្រមូលផល និងស្តុកទុកផលិតផលស្វាយចន្ទីយកទៅកែច្នៃ។

ឯកឧត្តម សួន សុផល បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថាការពូនជ្រុំកម្លាំងសរុបជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននឹងអាចប្រែក្លាយខ្លឹមសារដូចមានចែងក្នុងគោលនយោបាយជាតិទៅជាសកម្មភាពដែលមានភាពរស់រវើក,សកម្ម, និងជាក់ស្តែងនិយម សំដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក, តំបន់,និងពិភពលោក។

សូមបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនបាន និងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានច្រើនជាងគេនៅលើពិភពលោកនាពេលខាងមុខ។ ទន្ទឹមនឹងនេះ សមាគមស្វាយចន្ទីកម្ពុជាក៏រំពឹងថាកម្ពុជានឹងក្លាយជាប្រទេសដែលមានគ្រាប់ស្វាយចន្ទីល្អ និងឆ្ងាញ់ជាងគេផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​


Leave a Reply

Your email address will not be published.Required fields are marked *